“Artistic Freedom” ជាប្រធានបទនៃការដើរបង្ហាញម៉ូដរបស់ PPDW (S/S26)
FASHION & BEAUTY 11 hours agoកាលពីថ្ងៃទី៥ និងថ្ងៃទី៦ ខែមិថុនា កន្លងទៅ កម្មវិធីការដើរបង្ហាញម៉ូដរបស់ Phnom Penh Designers Week (PPDW) បានប្រារព្ធឡើងស្ថិតនៅក្នុងសណ្ឋាគារ ROSEWOOD Phnom Penh សម្រាប់រដូវក្តៅ និងស្លឹកឈើជ្រុះ (Spring/ Summer 2026) ក្រោមប្រធានបទ “Artistic Freedom”។ មិនត្រឹមតែប៉ុណ្ណោះ ការដើរបង្ហាញម៉ូដនេះសង្កេតឃើញថាមានការចូលរួមពីអ្នកច្នៃម៉ូដរៀមច្បងជាច្រើនរូប រួមនិងអ្នកច្នៃម៉ូដហ្វេហ្សិនជំនាន់ថ្មីផងដែរ។ សម្រាប់ការដើរបង្ហាញម៉ូដនេះបានបែងចែកជាពីរថ្ងៃ៖ ថ្ងៃទី០៥ ខែមិថុនា គឺជាការដើរបង្ហាញម៉ូដសម្លៀកបំពាក់នារី (Womenswear) ដែលមានវត្តមានរបស់អ្នកច្នៃម៉ូដហ្វេហ្សិន Eric Raisina, Semurian, LYNYPO, Phoung by S និង A.N.D ។ រីឯថ្ងៃទី០៦ ខែមិថុនា គឺជាការដើរបង្ហាញម៉ូដសម្លៀកបំពាក់បុរស (Menswear) ដែលមានវត្តមានរបស់អ្នកច្នៃម៉ូដដូចជា៖ Drewe Taylor, Don Protasio, Puthy Vong, និង Ambre Men ផងដែរ៕
Article by Sivly Pan (Emily)

