“នាងឈូក” ឈុតសិល្បៈច្នៃប្រឌិតថ្មីពីក្រុមយុវជនច្នៃម៉ូដខ្មែរ La Chhouk Recycled & Creative Fashion
FASHION & BEAUTY 6 years agoកាលពីល្ងាចម៉ោង៧ នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៨ កន្លងទៅនេះ La Chhouk Recycled & Creative Fashion ដែលជាក្រុមច្នៃម៉ូដពីវត្ថុសំណល់នានាបានបង្ហាញស្នាដៃសិល្បៈច្នៃប្រឌិតសាជាថ្មីម្ដងទៀត នៅក្នុងកម្មវិធីគម្រប់ខួប១ទសវត្សបូក១របស់សាលារចនា ដែលបានប្រារព្ធឡើងនៅឯសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផ្ទាល់តែម្ដង។ “នាងឈូក” គឺជាស្នាដៃច្នៃម៉ូដថ្មីរបស់ក្រុម La Chhouk ដោយសមាជិកក្រុមមានបំណងចង់ច្នៃម៉ូដថ្មីមួយដែលផ្សារភ្ជាប់ទៅនឹងឈ្មោះក្រុមរបស់ពួកគាត់ ហេតុដូច្នោះហើយ ទើបពួកគាត់ឧស្សាហ៍សង្កេតនៅតាមបឹងឈូក និងកន្លែងលក់ឈូកជាដើម។ យោងតាមសម្ដីរបស់ក្រុម La Chhouk បានឲ្យដឹងថា ពួកគាត់បានសង្កេតឃើញទិដ្ឋភាពកុមារីម្នាក់ចុះបេះផ្កាឈូក និងផ្លែឈូក ខណៈដែលមានទូលស្លឹកឈូកនឹងក្បាល ដែលនេះហើយគឺជារូបភាពមួយដក់ជាប់ក្នុងចិត្តរបស់ពួកគាត់ ហើយនាំឲ្យពួកគាត់បង្កើតនូវស្នាដៃនេះឡើង ដោយបានផ្សារភ្ជាប់ជាមួយនឹងម៉ូដនិយមខ្មែរនាសម័យអាណានិគមបារាំង។ សូមទស្សនាឈុតទាំង២២ម៉ូដខាងក្រោមនេះ។
Article by LENG CHANREASEY