«Queen Victoria» បញ្ចេញខូឡិកហ្សិនថ្មីទាំងស្អាត ប្លែក និងទាក់ទាញបំផុតសម្រាប់រដូវកាល « spring and summer 2019»
FASHION & BEAUTY 5 years agoQueen Victoria ទើបតែបានបង្ហាញវត្តមាននៃខូឡិកហ្សិនថ្មីរបស់ខ្លួនក្នុងកម្មវិធីបង្ហាញម៉ូដផ្តាច់មុខមួយរបស់លោក នៅឯសណ្ឋាគារ នីអូ កាលពីពេលថ្មីៗនេះ។ ខូឡិកហ្សិនថ្មីដែលមាន ២៦ឈុតសម្រាប់រដូវកាល « spring and summer 2019 »នេះ សុទ្ធសឹងតែជាសម្លៀកបំពាក់នារីដ៏ស្រស់ស្អាតប្លែកបំផុតដែលយកលំនាំតាមភពនានា នៅក្នុងចក្រវាឡទៀតផង។ សម្លៀកបំពាក់ស្អាតគ្រងដោយតារាបង្ហាញម៉ូដល្បីៗជាច្រើនប្រចាំកម្ពុជា បានធ្វើឲ្យបរិយាកាសនៅក្នុងកម្មវិធីកាន់តែមានភាពសប្បាយរីករាយជាទីបំផុត។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ម៉ែន សីហា ឬ Oliva Kong ជាអ្នករចនាម៉ូដរបស់ស្លាកយីហោ « Queen Victoria» នេះក៏បានបង្ហើបប្រាប់អ្នកសារព័ត៍មានពីគម្រោងរៀបចំកម្មវិធីបង្ហាញម៉ូដរបស់ខ្លួននៅឯសហរដ្ឋអាមេរិកនាពេលខាងមុខឆាប់ៗនេះផងដែរ។ នេះពិតជាឱកាសមួយដែលបង្ហាញពិភពលោកឲ្យបានដឹងថាកូនខ្មែរក៏អាចច្នៃម៉ូដសម្លៀកបំពាក់បានយ៉ាងស្រស់ស្អាតមិនចាញ់បរទេសនោះឡើយ៕
Article by KEO SONG