«ឡាឈូក» បង្ហាញម៉ូតសម្លៀកបំពាក់ច្នៃពីសំរាមក្នុងពិធីសម្ពោធពិព័រណ៍ «ពីក្រោយការពិត»
FASHION & BEAUTY 5 years agoនាព្រឹកថ្ងៃទី១៥ ខែមិថុនា ស្ថិតនៅក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានការបើកសម្ពោធ
ពិព័រណ៍ដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោមប្រធានបទ «ពីក្រោយការពិត» ដែលមានកម្មវិធីបង្ហាញម៉ូតដ៏ពិសេសមួយពីក្រុមឡាឈូក ។ ជាមួយគ្នានេះដែរ ការដើរបង្ហាញម៉ូតដ៏ស្រស់ស្អាតប្លែកភ្នែករបស់ «ឡាឈូក» បានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន ដោយសារតែ សម្លៀកបំពាក់នីមួយៗត្រូវបានកែច្នៃពីសំរាម ឬការ៉ុង ចម្រុះពណ៌ជាច្រើនដែលធ្វើឲ្យទស្សនិកជននៅក្នុងកម្មវិធីទស្សនាមិនដាក់ភ្នែកឡើយ។
គួរបញ្ជាក់ផងដែរថា ការដើរបង្ហាញម៉ូតនេះមានសម្លៀកបំពាក់ចំនួន៤ឈុត ហើយឈុតនីមួយៗបានផ្តោតសំខាន់ទៅលើការការពារបរិស្ថានជាចម្បង ហើយវាក៏ជាគំរូនិងសារមួយដ៏ល្អសម្រាប់មនុស្សគ្រប់រូបឲ្យចេះ កែច្នៃថង់ប្លាស្ទិចទៅជាសម្ភារៈប្រើប្រាស់និង សម្លៀកបំពាក់ផ្សេងៗទៀតជាដើម៕
Article by PAN SIVLY