×

«ឡាឈូក» ​បង្ហាញម៉ូត​សម្លៀកបំពាក់​ច្នៃពីសំរាម​ក្នុង​ពិធីសម្ពោធ​ពិព័រណ៍​ «ពីក្រោយការពិត»

FASHION & BEAUTY 5 years ago
 
 

នា​ព្រឹក​ថ្ងៃទី១៥​ ​ខែមិថុនា​ ​ស្ថិតនៅ​ក្នុង​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មានការ​បើក​សម្ពោធ​

​          ពិព័រណ៍​ដ៏​គួរឲ្យ​ចាប់អារម្មណ៍​មួយ​ក្រោម​ប្រធានបទ​ ​«​ពីក្រោយ​ការពិត​»​ ​ដែល​មានកម្ម​វិធី​បង្ហាញ​ម៉ូត​ដ៏​ពិសេស​មួយ​ពី​ក្រុម​ឡា​ឈូក​ ​។​ ​ជាមួយគ្នា​នេះ​ដែរ​ ​ការ​ដើរ​បង្ហាញ​ម៉ូត​ដ៏​ស្រស់​ស្អាត​ប្លែកភ្នែក​របស់​ ​«​ឡា​ឈូក​»​ ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពីសំណាក់​ទស្សនិកជន​ ​ដោយសារតែ​ ​សម្លៀកបំពាក់​នី​មួយ​ៗ​ត្រូវ​បាន​កែច្នៃ​ពី​សំរាម​ ​ឬ​កា​រ៉ុង​ ​ចម្រុះ​ពណ៌​ជាច្រើន​ដែល​ធ្វើឲ្យ​ទស្សនិកជន​នៅក្នុង​កម្មវិធី​ទស្សនា​មិន​ដាក់ភ្នែក​ឡើយ​។​

          ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ដើរ​បង្ហាញ​ម៉ូត​នេះ​មាន​សម្លៀកបំពាក់​ចំនួន៤ឈុត​ ​ហើយ​ឈុត​នី​មួយ​ៗ​បាន​ផ្តោត​សំខាន់​ទៅលើ​ការ​ការពារ​បរិស្ថាន​ជាចម្បង​ ​ហើយ​វា​ក៏​ជា​គំរូ​និង​សារ​មួយ​ដ៏​ល្អ​សម្រាប់​មនុស្ស​គ្រប់រូប​ឲ្យ​ចេះ​ ​កែច្នៃ​ថង់​ប្លា​ស្ទិច​ទៅជា​សម្ភារៈ​ប្រើប្រាស់​និង​ ​សម្លៀក​បំពាក់​ផ្សេង​ៗ​ទៀត​ជាដើម​៕​

​Article​ ​by​ ​PAN​ ​SIVLY​ ​


SUGGESTIONS