×

Caviar & Traditions New Product

NEWS 6 years ago
 
 

          ហាង Caviar & Traditions អនឡាញ​ដែល​បាន​នាំ​ចូល​ពងត្រី​ប្រណីត​ពី​សមុទ្រ​កាស្ពី ឬ សមុទ្រ​ខ្មៅ​មក​កម្ពុជា​ដោយ​ក្រុមហ៊ុន​បារាំង​ឈ្មោះ Comptoir du Caviar បាន​ប្រកាស​នូវ​ផលិតផល​ថ្មី​របស់​ខ្លួន​កាល​ពី​ថ្ងៃទី២៥ ខែកញ្ញា កន្លង​ទៅ នៅ​មជ្ឈមណ្ឌល​កំសាន្ត​ចម្រុះ ណាហ្កាវើល៍មួយ។ ផលិតផល​ថ្មី​របស់ Caviar & Traditions នោះ​គឺ​បង្គារ​ដែល​មាន​រសជាតិ​ឆ្ងាញ់​ខុស​ប្លែក​ពី​បង្គារ​ធម្មតា។ បង្គារ Caviar មាន​រសជាតិ​ស្រួយឆ្ងាញ់ សាច់ណែន​ល្អ និង​លក់​ដាច់​ជាង​គេ​បំផុត​នៅ​អ៊ឺរ៉ុប។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ គ្រប់​បង្គារ​ទាំង​អស់​គឺ​សុទ្ធ​តែ​ឆ្លង​កាត់​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​មុន​នឹង​ដាក់​លក់​នៅ​ក្នុង​ទីផ្សារ និង​មាន​គុណភាព​ល្អ​ប្រណិត​មិន​ប្រើ​ជាតិ​គីមី​ដើម្បី​រក្សាទុក​ឡើយ។ Caviar & Traditions ក៏​បាន​បង្ហាញ​ជូន​នូវ​ផលិត​ថ្មី​មួយ​ទៀត​នោះ​គឺ សាច់ត្រី​សាមុន​ដែល​មាន​គុណភាព​ខ្ពស់។ លោក Bernard Matter ដែល​ជា​សហស្ថាបនិក​របស់ Caviar & Traditions បាន​ប្រាប់​ឲ្យ​ដឹង​ថា៖ «ពងត្រី សាមុន របស់​កាវីយ៉ា បាន​នាំ​ចូល​ពី​ប្រទេស​ស្កុតឡែន និង​ជា​ប្រភេទ​សាច់ត្រី​ល្បីល្បាញ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក។» គួរ​បញ្ជាក់​ផង​ដែរ​ថា ហាង Caviar & Traditions អនឡាញ (www.caviar-traditions.com) នាំចូល​ពងត្រី​កាវីយ៉ា​ដែល​ជា​អាហារ​ប្រណីត​បំផុត​មក​កាន់​ប្រទេស​កម្ពុជា ព្រម​ជា​មួយ​នឹង​ផលិតផល​អាហារ​ប្រណីតៗ​ជា​ច្រើន​មុខ​ទៀត ដើម្បី​ពាំនាំ​នូវ​បទពិសោធន៍​រសជាតិ​ដ៏​ឆ្ងាញ់​ពិសា ផ្ទុក​ដោយ​អាហា​រូបត្ថម្ភ​ល្អៗ និង​អត្ថប្រយោជន៍​យ៉ាង​ច្រើន​បំផុត​ដល់​សុខភាព​របស់​យើង៕

 Article by KEO SONG


SUGGESTIONS