×

ទិដ្ឋភាព​ដ៏​អស្ចារ្យ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ម៉េ​ក​ណាំ​នាំ​យក​ ​Art​ ​Deco​ Reimagine​d​ ​នៅ​ ​Hyatt​ Regency​

ENTERTAINMENT 3 weeks ago
 
 

          ការ​រង់ចាំ​ពិតជា​មិន​ខក​បំណង​មែន​ ​ទិដ្ឋភាព​ដ៏​កម្រ​នៃ​ ​Art​ ​Deco​ Reimagined។​ ​មួយ​សតវត្ស​បន្ទាប់ពី​ភាព​រុងរឿង​នៃ​ ​Art​ ​Deco​ ​ភាព​ឆើតឆាយ​មិន​ចេះ​ចប់​របស់​វា​។​ ​ក្នុង​ពេលឥឡូវនេះ​ ​យើង​បានឃើញ​ទិដ្ឋភាព​មួយ​នេះ​លេចឡើង​ម្តងទៀត​នៅ​ឯ​ ​H​y​at​t​ R​e​g​e​nc​y​ ​ក្នុង​កម្មវិធី​ ​Magnum​ ​Premiere​ ​Gala​ ​Dinner​ ​ដ៏​ឱឡារឹក។​

          Magnum​ ​បាន​បង្ហាញ​នូវ​ទស្សនីយភាព​មួយ​ដ៏​អស្ចារ្យ​ដែល​បំ​ផុសគំនិត​ដោយ​ ​Art​ ​Deco​ ​ដែល​នាំ​អារម្មណ៍​ភ្ញៀវកិត្តិយស​ទាំងអស់​ ​ទៅកាន់​សម័យកាល​នៃ​ភាព​ទំនើប​ ​និង​ប្រណីត​បំផុត​ ​ដោយ​អញ្ជើញ​ពួកគាត់​ឱ្យ​ទទួលយក​បទពិសោធន៍​ដែល​នឹកឃើញ​ដល់​អតីតកាល​ដ៏​គួរ​ឱ្យ​ទាក់ទាញ។​

          នៅពេលដែល​ភ្ញៀវ​ឈានជើង​ចូល​ទៅ​ក្នុង​កម្មវិធី​ដែល​ត្រូវ​បាន​រៀបចំ​ដេគ័រយ៉ា​ង​ល្អឥតខ្ចោះ​ ​ពួកគាត់​ត្រូវ​បាន​ស្វាគមន៍​ដោយ​ភាព​យកចិត្តទុកដាក់​ ​និង​ពោរពេញ​ដោយ​ភាព​សប្បាយរីករាយ​ក្រៃលែង។​

          ក្នុង​កម្មវិធី​រៀបចំ​ដោយ​ពន្លឺ​ចែង​ចាំ​ ​និង​តុបតែង​ច្នៃ​យ៉ាង​ល្អិតល្អន់​បញ្ចេញ​នូវ​ភាព​ទាក់ទាញ​ ​ដើម្បី​បង្ហាញ​ពី​ទស្សនីយភាព​នៃ​សម័យកាល​ដែល​កន្លង​ផុត​ទៅ។​ ​Magnum​ ​Premiere​ ​Gala​ ​Dinner​ ​នេះ​លើកយក​និមិត្តសញ្ញា​បែប​ ​Art​ ​Deco​ ​នៅ​ ​Hyatt Regency​ ​វា​គឺជា​ការ​រៀប​ពិធី​នៃ​សម័យកាល​ដែល​សម្គាល់​ដោយ​ការ​បង្កើត​ថ្មី​ ​ភាព​អស្ចារ្យ​នៃ​វប្បធម៌។​

          ទស្សនា​រូបភាព​ខាងក្រោម​ពី​ទិដ្ឋភាព​ដ៏​កម្រ ​និង​អស្ចារ្យ​!


SUGGESTIONS