×

CHAR​L​E​S & K​E​IT​H​ ​ណែនាំ​នូវ​បណ្តុំ​ ​L​’​INITIAL​ ​នៅ​ព្រះរាជាណាចក្រកម្ពុជា​

NEWS 3 weeks ago
 
 

           ព្រះរាជាណាចក្រកម្ពុជា​ ​ខែ​មេសា​ ​ឆ្នាំ​២​០​២​៤​– ​ម៉ាក​យីហោ​ ​CHAR​L​E​S & K​E​IT​H​ ​ចាប់ផ្តើម​ឆ្នាំ​ថ្មី​ជាមួយនឹង​ការរចនា​និមិត្តសញ្ញា​របស់​ខ្លួន​ប្រសើរ​សារ​ជាថ្មី​ ​ដោយ​ណែនាំ​មក​នូវ​រូបរាង​ថ្មី​របស់​ឡោ​ហ្គោ​របស់​ខ្លួន​ ​ជាមួយនឹង​ព្យញ្ជនៈ​តំណាង​ ​និង​ការរចនា​ ​Monogram​ ​ថ្មី​ ​ដែល​មាន​វត្តមាន​នៅ​លើ​ផលិតផល​ ​នៃ​ខូឡិ​ក​ហ្សិ​ន​ជាច្រើន​របស់​ ​CHAR​L​E​S & K​E​IT​H​ ​ចាប់ពី​រដូវ​កាល​ ​Spring​ 2024 ​ជាពិសេស​នៅ​ក្នុង​បណ្តុំ​ផលិតផល​ថ្មី​ ​ដែល​មានឈ្មោះ​ថា​ “​L​’​initial​’ ​។​

          ​CHAR​L​E​S & K​E​IT​H​ ​បាន​ណែនាំ​ខូឡិ​ក​ហ្សិ​ន​ ​L​’​initial​ ដែល​ជា​ខូឡិ​ក​ហ្សិ​ន​ក្រោយបង្អស់​របស់​ខ្លួន​នៅ​ព្រះរាជាណាចក្រកម្ពុជា​ ​ជាមួយនឹង​កម្មវិធី​សម្ពោធ​មួយ​ ​ដែល​មាន​វត្តមាន​ពី​ភ្ញៀវកិត្តិយស​នៃ​វិ​ស័​យ​ ​Fashion​ ​ដូចជា​ ​កញ្ញា​ ​M​in​ash​e​ ​កញ្ញា​ S​has​n​e​ Su ​កញ្ញា​ ​Van​n​a​k Bor​me​y​ ​កញ្ញា​ ​Hen​g​ ​Chant​h​a​ ​កញ្ញា​ ​F​a​h​n​day​ ​និង​ភ្ញៀ​វ​កិត្តិយស​ដ៏​ស្រស់​ស្អាត​ជាច្រើន​រូប​ទៀត​ផង​ដែរ​។​ ​ភ្ញៀវកិត្តិយស​គ្រប់រូប​បាន​បង្ហាញ​ការរចនា​ម៉ូត​ដ៏​ទាន់សម័យ​របស់​ខ្លួន​ ​ដោយ​ផ្គូផ្គង​ជាមួយនឹង​កាបូប​ ​និង​ស្បែកជើង​ដ៏​ទាក់​ភ្នែក​ ​ហើយ​ប​ន្លេ​ច​ឡើង​រូបរាង​ដ៏​លេចធ្លោ​ ​និង​ការរចនា​ព្យញ្ជនៈ​ ​Monogram​ ​ដ៏​ប្លែក​។

(​ពីឆ្វេង​ទៅ​ស្តាំ​)
​កញ្ញា​ ​Y​ur​i​y​i​ru ​កញ្ញា​ N​i​h​y​unb​l​y​ ​កញ្ញា​ ​So​o​pan​h​a​a​ ​កញ្ញា​ ​M​in​ash​e​ ​កញ្ញា​ ​F​a​h​n​day​ ​កញ្ញា​ ​Van​n​a​k Bor​me​y​ ​កញ្ញា​ ​Hen​g​ ​Chant​h​a​ ​កញ្ញា​ ​So​f​y​ ​So​o ​កញ្ញា​ ​V​ ​Spring​ ​កញ្ញា​ S​has​n​e​ Su​

           ​លើស​ពី​ការ​វិវឌ្ឍ​ទៅលើ​ទី​ផ្សារ​ ​ទំនាក់ទំនង​ ​និង​កា​រវេច​ខ្ចប់​របស់​ខ្លួន​ ​និមិត្តរូប​បែបថ្មី​មួយ​នេះ​​នឹង​មានការ​ផ្តោត​ពីលើ​នៅ​ក្នុង​ ​L​'​initial​ ​ផង​ដែរ​។​ ​បណ្តុំ​ផលិតផល​ដ៏​ប្រណីត​មួយ​នេះ​ ​នាំមក​នូវ​ភាព​ទាក់ទាញ​បែប​សុភាព​ថ្លៃថ្នូរ​ ​ជាមួយនឹង​ការប្រើប្រាស់​តួ​ព្យញ្ជនៈ​របស់​ម៉ាក​នៅ​លើ​គន្លឹះ​កាបូប​រាង​ជ្រុង​ៗ​ ​និង​នៅ​លើ​ខ្សែ​ច្រ​វ៉ា​ក់​ដ៏​តូច​ៗ​របស់​កាបូប​លុយ​ ​ឬ​ដាំ​នៅ​លើ​ខ្សែ​ទាញ​របស់​កាបូប​បែប​ ​P​oc​h​e​t​t​e​ ​ក្នុង​ជម្រើស​ពណ៌​ ​Neutral​s ​ដ៏​យូរអង្វែង​ ​រាប់ទាំង​ពណ៌​ស​ ​ពណ៌​សាច់​ ​ពណ៌​ខ្មៅ​ ​និង​ពណ៌​ខៅ​ប៊ូ​យ​ដ៏​ពេញ​និយម​។​ ​ការរចនា​ ​Monogram​ ​ក៏មាន​វត្តមាន​លាតសន្ធឹង​លើ​ស្បែកជើង​កែង​ម៉ូត​សំណាញ់​ ​និង​នៅ​លើ​ខ្សែបូ​រ​សាច់​សា​ទី​ន​ ​នៃ​ស្បែកជើង​រាប​ ​Ballet​ ​flat​s ​។​ ​រីឯ​ផលិតផល​កាបូប​វិញ​ ​ការរចនា​នេះ​មាន​វត្តមាន​ជា​ការ​ប៉ាក់​ ​នៅ​លើ​ផ្ទៃ​ ​Canvas​ ​ពណ៌​ខ្មៅ​ស​ដ៏​ឆ្លុះ​គ្នា​ ​ដើម្បី​បន្ថែម​នូវ​ភាព​ថ្លៃថ្នូរ​ទៅលើ​គ្រប់​ឈុត​ស​ម្លៀ​ក​បំពាក់​។​

          ខូឡិ​ក​ហ្សិ​ន​ ​L​’​initial​ ​នៃ​រដូវ​កាល​ ​Spring​ ​នឹង​មានការ​រួមបញ្ចូល​ដោយ​ពណ៌​ប្រចាំ​រដូវ​កាល​ ​ដូចជា​ពណ៌បៃតង​ស្រាល​ ​និង​ពណ៌​លឿង​ដ៏​គួរ​ឱ្យ​ស្រលាញ់​ ​នៅ​ក្នុង​បណ្តុំ​ស្បែកជើង​ក្រ​វ៉ាត់​ ​ស្បែកជើង​ស៊ក​ឃ្លុប​ ​ស្បែកជើង​កែង​ទាប​ ​និង​ស្បែកជើង​ក្រ​វ៉ាត់​ប្រវែង​កជើង​ ​បែប​ ​Mar​y​ ​Jane​ ​ផង​ដែរ​។​ ​ពណ៌ទឹកប្រាក់​រក្សា​វត្តមាន​របស់​ខ្លូ​ន​ក្នុង​ខូឡិ​ក​ហ្សិ​ន​នេះ​ ​ដោយមាន​ការ​បន្ត​ទៅមុខ​ក្នុង​រូបរាង​ជា​ស្បែកជើង​កែង​ស្រួច​ ​ស្បែកជើង​ក្រ​វ៉ាត់​រចនា​បែប​ ​T​-​Bar​ ​និង​កាបូប​ស្ពាយ​ស្មា​។​

          ​លោកអ្នក​អាច​ស្វែងរក​ខូឡិ​ក​ហ្សិ​ន​L​’​initial​ ​នៅ​តាម​គ្រប់​សាខា​ ​CHAR​L​E​S & K​E​IT​H​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ចាប់ពី​ខែ​ ​មេសា​ ​ឆ្នាំ​ ​២​០​២​៤​ ​៕​

Advertisement Article


SUGGESTIONS