ក្រុមហ៊ុននាឡិកាដៃ Watch Empire យកថវិកាដែលលក់សំបុត្របានពីកម្មវិធី Couple Run ជូនដល់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផា
NEWS 5 years agoកាលពីថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០១៩ កន្លងទៅថ្មីៗនេះ ក្រុមហ៊ុននាឡិកាដៃ Watch Empire បានសហការជាមួយក្រុមហ៊ុនរថយន្តISUZU Cambodia ព្រមជាមួយដៃគូរសហការពីបណ្ដាក្រុមហ៊ុនមួយចំនួនទៀតបានបង្កើតនូវកម្មវិធីបរិច្ចាគទឹកប្រាក់ចំនួនដល់ទៅ១២ ០០០ ០០០(ដប់ពីរលានរៀល) ជូនទៅកាន់មូលនិធិមន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ។ កម្មវិធីនេះដែរ ជាការបង្ហាញនូវក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅពីក្រុមហ៊ុននាឡិកាដៃ Watch Empire និងបណ្ដាក្រុមហ៊ុនដែលជាដៃគូសហការ ចំពោះកុមារដែលបានមកពីបណ្តាខេត្តនានា ក្នុងការសម្រាកព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យគន្ធបុផ្ផា រាជធានីភ្នំពេញ និងខេត្តសៀមរាប។ សូមបញ្ជាក់ផងដែរថានេះជាលើកទី៤ ហើយដែលក្រុមហ៊ុននាឡិកាដៃ Watch Empire បានធ្វើការបរិច្ចាគទឹកប្រាក់ទៅមន្ទីរពេទ្យគន្ធបុប្ផា រាជធានីភ្នំពេញ និងមន្ទីរពេទ្យគន្ធបុផ្ផា ខេត្តសៀមរាប ដែលទឹកប្រាក់នេះបានមកពីការលក់សំបុត្រពីកម្មវិធី Couple Run៕