បទពិសោធន៍អាហារសម្រន់ពេលរសៀលជាមួយអ្នកច្នៃម៉ូដសម្លៀកបំពាក់ដ៏ល្បី លោក អេរិក រេស៊ីណា
NEWS 3 years agoនៅថ្ងៃទី២៧ ខែសីហា សណ្ឋាគារ លំដាប់អន្តរជាតិ ហៃយ៉ាត់ រីជីនស៊ី ភ្នំពេញ បានសហការជាមួយនឹងអ្នកច្នៃម៉ូដសម្លៀកបំពាក់ហ្វេហ្សិនដ៏មានប្រជាប្រិយភាព លោក អេរិក រេស៊ីណា រៀបចំកម្មវិធីការតាំងពិព័រណ៍ម៉ូដសម្លៀកបំពាក់ រួមទាំងការបម្រើជូនអាហារសម្រន់ពេលរសៀលដែលជាបទពិសោធន៍ថ្មី និងទំនើបបំផុតសម្រាប់ភ្ញៀវដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីការតាំងពិព័រណ៍នេះ។ ទន្ទឹមនឹងការតាំងពិព័រណ៍ដ៏គួរឲ្យចាប់អារម្មណ៍ និងប្លែកភ្នែកនេះដែរ គឺជាការផ្តួចផ្តើមឡើងរបស់លោក អេរិក ដែលលោកបានសិក្សាស្រាវជ្រាវយ៉ាងលម្អិតជាទំនោរនិយមថ្មីស្ថិតនៅតាមបណ្តាប្រទេសប៉ែកអឺរ៉ុប ម៉ាដាហ្គាស្ការ ដែលបានបង្ហាញតាមរយៈប្រភេទអាហារសម្រន់ពេលរសៀល និងម៉ូដសម្លៀកបំពាក់ ក្នុងគោលបំណងពង្រឹងបន្ថែមទៅលើភាពទាក់ទាញនៃការទទួលទានអាហារសម្រន់បែបទំនើបទាន់សម័យ ប្រកបដោយគំនិតច្នៃប្រតិដ្ឋ ភាពស៊ីវិល័យទៅតាមសម័យកាលផងដែរ។
គួរបញ្ជាក់ផងដែរថា សម្រាប់ភ្ញៀវដែលមានបំណងចូលរួមទស្សនាការតាំងពិព័រណ៍តម្រូវឲ្យធ្វើការកក់កន្លែងទុក មានតម្លៃចាប់ពី៣០ដុល្លារអាមេរិកសម្រាប់មនុស្សម្នាក់ដែលមានរយៈពេលបីថ្ងៃគិតចាប់ពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១។ សម្រាប់ការបម្រើជូនអាហារសម្រន់ពេលរសៀលចាប់ពីម៉ោង ២ និង៣០នាទី រហូតដល់ ម៉ោង៥ និង៣០នាទីល្ងាច ស្ថិតនៅក្នុងម៉ាឃីតកាហ្វេ និងឡោញ។ ម៉្យាងវិញទៀត កម្មវិធីការតាំងពិព័រណ៍ម៉ូដសម្លៀកបំពាក់ ចាប់ផ្តើមពីម៉ោង ១១ព្រឹក រហូតដល់ម៉ោង ៦ល្ងាច ស្ថិតនៅជាន់ផ្ទាល់ដីបន្ទាប់ពីភោជនីយដ្ឋាន ម៉ាឃីត កាហ្វេ និងឡោញ៕
Article by PAN SIVLY