×

អប​អរសាទរ​ ​ខួប​លេី​ក​ទី​៧​០​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ

NEWS 6 months ago
 
 

​          អប​អរសាទរ​ ​ខួប​លើក​ទី​៧​០​ ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​ (​៩​ ​វិច្ឆិកា​ ​១​៩​៥​៣​ -​៩​ ​វិច្ឆិកា​ ​២​០​២​៣​) ​ដែល​កម្ពុជា​ទទួល​បាន​ឯករាជ្យ​ ​ពី​អាណានិគមនិយម​បារាំង​។​

          ព្រះរាជ​ពិធី​ផ្លូវការ​នៃ​ទិវា​បុណ្យ​ឯករាជ្យជាតិ​លើក​ទី​៧​០​ ​នេះ​ ​បាន​ប្រារព្ធ​ឡេី​ង​នៅ​វិមានឯករាជ្យ​ ​និង​នៅមុខ​ព្រះបរមរាជវាំង​ ​ក្រោម​ព្រះរាជ​ធិ​ប​តី​ដ៏​ខ្ពង់ខ្ពស់​បំផុត​​នៃ​ព្រះករុណា​ព្រះបាទ​ ​សម្ដេច​ព្រះ​បរមនាថ​ ​នរោត្ដម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​ ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​និង​មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់​ដឹកនាំ​ ​ភ្ញៀវ​ជាតិ​ ​អន្តរជាតិ​ ​មន្ត្រី​អង្គទូត​នានា​ ​ម​ន្រ្តី​រាជការ​ ​កងកម្លាំង​ប្រដាប់​អាវុធ​ ​យុវជន​ ​យុវតី​ ​សិស្សានុសិស្ស​ ​និង​មហាជន​យ៉ាង​ច្រើន​កុះករ​។

          ​ថ្ងៃ​ទី​០​៩​ ​ខែវិច្ឆិកា​ ​គឺ​បាន​រំលឹក​ទៅដល់​ព្រះរាជ​បេសកកម្ម​ក្នុង​ការ​តស៊ូ​ដើម្បី​សេរីភាព​នៃ​ជាតិ​មាតុភូមិ​ ​ប្រជា​រា​ស្រ្ត​ខ្មែរនិង​អធិបតេយ្យភាព​ ​របស់​ព្រះករុណា​ព្រះបាទ​ ​សម្តេច​ព្រះ​នរោត្តម​ ​សី​ហ​នុ ​ព្រះ​បិតា​ឯករាជ្យជាតិ​ ​ព្រះ​បរម​រត​ន​កោដ្ឋ​ ​ដែល​ព្រះអង្គ​បាន​លះបង់​ព្រះ​កាយពល​ ​និង​ព្រះ​បញ្ញាញាណ​យ៉ាង​ក្លៀវក្លា​បំផុត​ធ្វេី​ការ​តស៊ូ​ក្នុង​ក្របខ័ណ្ឌ​នៃ​ព្រះរាជបូជនីយកិច្ច​ ដេីម្បី​ទាមទារ​ឯករាជ្យ​ដ៏​ប្រាកដ​នៅ​កម្ពុជា​៕​


SUGGESTIONS