×

NIMITH បង្កើត​ពេលវេលា​អស្ចារ្យ​ដូច​វេទមន្ត​ក្នុង​កម្មវិធី​ជប់លៀង​ "The Enchanted Forest"

NEWS 6 months ago
 
 

            និម្មិត​-N​I​M​IT​H​ ​គឺជា​អង្គភាព​រៀបចំ​កម្មវិធី​ដែល​ពោរពេញ​ដោយ​សិល្បៈ ​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​ ​និង​ឈាន​មុខ​គេ​នៅ​កម្ពុជា​ ​បាន​ចាប់ដៃ​គូ​សហការ​គ្នា​ជាមួយ​ ​E​s​press​o ​Marketing​ ​Communications​ ​Agency​ ​ក្នុង​ការរៀបចំ​ព្រឹត្តិការណ៍​ ​Hallow​e​e​n ​ដ៏​អស្ចារ្យ​មួយ​ដែល​មានឈ្មោះ​ថា​ "The​ ​Enchanted​ ​Forest" ​កាលពី​ថ្មីៗ​កន្លងទៅ​នេះ​។​ ​ការ​ប្រារព្ធ​ពិធី​នេះ​បាន​រៀបចំ​យ៉ាង​ល្អិតល្អន់​ក្នុង​គោលបំណង​នាំមក​ជូន​ឱ្យ​អ្នកចូលរួម​ទាំងអស់​នូវ​បទពិសោធន៍​ដែល​មិន​អាច​បំភ្លេច​បាន​។​

            ទីតាំង​នៃ​សាល​កោះ​ពេជ្រ​ (Ko​h​ ​P​i​c​h​ ​City​ ​Hall​) ​ដ៏​ធំអស្ចារ្យ​ត្រូវ​បាន​ប្រែក្លាយ​ទៅជា​ប្រាសាទ​ ​និង​ព្រៃ​អាថ៌កំបាំង​ ​បាន​នាំ​យក​ភ្ញៀវកិត្តិយស​ទាំងអស់​ហាក់​ឆ្លង​ទៅកាន់​ពិភព​ផ្សេងទៀត​មួយរំពេច​។​ ​ការ​យកចិត្តទុកដាក់​យ៉ាង​ល្អិតល្អន់​ចំពោះ​ការ​តុបតែង​ ​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​និង​មាន​លក្ខណៈ​ពិសេស​នេះ​ ​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ ​ហើយ​បាន​បង្កើត​បរិយាកាស​ដ៏​រីករាយ​ ​និង​ទាក់ទាញ​ដល់​អ្នកគ្រប់គ្នា​ដែល​បាន​ចូលរួម​ខ្លាំង​បំផុត​។​

            ព្រឹត្តិការណ៍​នេះ​ទទួល​បាន​ជោគជ័យ​គួរ​ឱ្យ​កត់​សម្គាល់​ ​ដោយ​បាន​ទាក់ទាញ​ភ្ញៀវ​ក្នុងស្រុក​ ​និង​ភ្ញៀវ​បរទេស​ចំនួន​ ​៧​០​០​នាក់​ ​ដោយ​ម្នាក់ៗ​នាំ​យក​នូវ​ស្ទី​ល​ ​និង​ស​ម្លៀ​ក​បំពាក់​ប្លែកៗ​របស់​ពួកគេ​ ​ដែល​កាន់តែ​ធ្វេីឱ្យ​កម្មវិធី​នេះ​ ​កាន់តែ​ពិសេស​អស្ចារ្យ​។​ ​ជាង​នេះ​ទៅទៀត​ ​ក៏មាន​តារា​ល្បី​ៗ​ ​និង​អ្នក​ដែល​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម​ (​Influence​r) ​ជាច្រើន​បាន​ចូលរួម​ផង​ដែរ​ ​ដែល​កាន់តែ​បង្កើត​ពេលវេលា​នៃ​យប់​នោះ​ ​ពេញ​ទៅ​ដោយ​អនុ​ស្សា​វ​រី​យ៍​ជាទី​ចងចាំ​។​

            រាត្រី​មិន​អាច​បំភ្លេច​បាន​ជាមួយនឹង​ការ​សម្តែង​ដ៏​ម​ហ​សច្ចា​រ្យ​គ្មានអ្វី​ជា​មន្ទិល​ឡើយ​ ​ព្រឹត្តិការណ៍​លេចធ្លោ​នៃ​ "​T​h​e​ ​Enchant​e​d​ ​Forest​" ​គឺជា​ការ​សម្ដែង​ដ៏​អស្ចារ្យ​របស់​តារា​ល្បី​ៗ​ប្រចាំ​ប្រទេស​កម្ពុជា​។​ ​ឆាក​ប្រគំតន្ត្រី​ ​ជាមួយនឹង​ការ​បង្ហាញ​ទេពកោសល្យ​ដ៏​ប្លែកភ្នែក​របស់​សិល្បករ​ដ៏​មាន​ប្រជាប្រិយភាព​រួម​មាន​ ​លោក​ ​T​e​n​a​, ​Sop​h​i​a​ K​a​o, ​M​in​a​, S​e​n​g​hour​, ​D​J ​Ale​x ​និង​ ​D​J ​V​u​t​h​a​។​

1

            លើស​ពី​នេះ​ ​ការ​សម្តែង​ដ៏​អស្ចារ្យ​របស់​ ​Haus​ Of​ ​Chilli​ ​បាន​ធ្វើ​ឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​។​ ​ក្រុម​សិល្បករ​មួយ​ក្រុម​នេះ​បាន​បង្ហាញ​ពី​ការ​សម្ដែង​ពេញដោយ​ភាព​ប៉ិនប្រសប់​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ ​និង​ប្លែកភ្នែក​ទៅកាន់​អ្នកទស្សនា​។​ ​សមាជិក​ក្រុម​ ​Haus​ Of​ ​Chilli​ ​ទាំងអស់​ ​បាន​នាំ​យក​រូបភាព​ចេញពី​ការស្រមើស្រមៃ​ ឱ្យ​ក្លាយ​ជា​ការ​សម្ដែង​ផ្ទាល់​ពិតៗ​យ៉ាង​រស់រវើក​រួមបញ្ចូល​គ្នា​នូវ​រូបភាព​ដ៏​អស្ចារ្យ​ ​ក្បាច់​រាំ​មិនធម្មតា​ ​និង​កា​រលាយ​បញ្ចូល​គ្នា​នៃ​តន្ត្រី​ ​និង​សិល្បៈ​។​

            ព្រឹត្តិការណ៍​នេះ​បាន​នាំមក​ជូន​លោកអ្នក​ដោយ​ ​Budweiser, ​Pepsi, ​Magnum, JIN​ ​HOC ​Jewelry, ​Rosewood​ ​Phnom​ ​Penh, ​Gourmet​ ​Beverage​ ​Solutions (GBS) ​និង​ ​Samai​ ​Rum​ ​Distillery។​

            និម្មិត​ - NIMITH​ ​គឺជា​អង្គភាព​រៀបចំ​កម្មវិធី​ដែល​ពោរពេញ​ដោយ​សិល្បៈ ​និង​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​។​ ​អង្គភាព​នេះ​ត្រូវ​បាន​បង្កើត​ឡើង​បន្ទាប់ពី​ព្រឹត្តិការណ៍​បុណ្យ​ ​Halloween “Welcome​ ​to​ ​the​ ​Upside Down” ​ប្រព្រឹត្តិ​ទៅ​ដោយ​ជោគជ័យ​។​ ​បេសកកម្ម​ចម្បង​របស់​ ​និម្មិត​ ​គឺ​ការ​នាំមក​ជូន​ទស្សនិកជន​នូវ​បទពិសោធន៍​ដ៏​ក​ម្រ​តាមរយៈ​ដំណើរការ​រៀបចំផែនការ​ពោរពេញ​ដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ ​ការ​ផ្តោត​ទៅលើ​ភាព​ផ្ចិតផ្ចង់​ ​និង​ភាព​ស៊ី​សង្វាក់​គ្នា​នៃ​ប្រធាន​បទ​កម្មវិធី​៕​

Facebook
Instagram
TikTok

Advertisement Article


SUGGESTIONS