×

COACH​ ​អប​អរសាទរ​ថ្ងៃ​វិស្សមកាល​នៅ​ហាង​របស់​ខ្លួន​ស្ថិត​ក្នុង​ផ្សារ​ទំនើប​អ៊ី​អន​ម៉ល​មានជ័យ​

NEWS 5 months ago
 
 

           ​រាជធានី​ភ្នំពេញ​ ​ខែ​ធ្នូ​ ​ឆ្នាំ​ ​២​០​២​៣​ – ​Coach​ ​អប​អរសាទរ​រដូវ​កាល​វិស្សមកាល​ឆ្នាំនេះ​នៅ​ហាង​ ​Coach​ ​ស្ថិត​ក្នុង​ផ្សារ​ទំនើប​ ​អ៊ី​អន​ម៉ល​មានជ័យ​ ​ជាមួយនឹង​ដើម​ ​Christmas​ ​របស់​ខ្លួន​ដ៏​ធំ​យ៉ាង​ស្រស់​ស្អាត​។​ ​បទ​ពិ​សោ​ធភាព​អស្ចារ្យ​ជាមួយ​ការ​បំភ្លឺ​ដើម​ ​Christmas​ ​កាលពី​ថ្ងៃ​ទី​០​៩​ ​ខែ​ធ្នូ​ ​វេលា​ម៉ោង​ ​៣​:​៣​០​នាទី​រសៀល​កន្លង​ផុត​ទៅ​ថ្មីៗ​នេះ​ ​អម​ដោយ​ការ​សម្ដែង​ដ៏​ពិសេស​ ​រួម​ជាមួយនឹង​វត្តមាន​របស់​ ​Coach​ ​Cam​bo​d​i​a​ ​Family​ ​ដែល​មាន​ដូចជា​ ​កញ្ញា​ ហ៊ិ​ន​ ​ច័ន្ទ​នីរ័ត្ន ​លោក​ ​ធារី​ ​ចន្ថា​ប៊ី​ន​ ​កញ្ញា​ X​i​an​g​ ​Fairy​ ​និង​លោក​ ​Rain​n​i​e​d​ar​a​ ​ជាដើម​។​ ​អតិថិជន​ក៏​អាច​ពិសា​ទឹក​សូ​កូឡា​ក្តៅ​ៗ​ ​និង​អាហារសម្រន់​ដ៏​មានឱជារស​ ​ខណៈ​ពេល​កំពុង​រីករាយ​ជាមួយនឹង​ភ្លេង​តន្ត្រីប្រគំ​នៅ​ក្នុង​ហាង​ដោយ​កញ្ញា​ ​D​J ​In​e​e​ ​។

          ​អំពី​ ​COACH​

​​          Coach​ ​គឺជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​លំដាប់​ពិភពលោក​ ​ដែល​បាន​បើក​ដំណើរការ​នៅ​ទីក្រុង​ញូ​វ​យ៉​ក ​ក្នុង​ឆ្នាំ​ ​១​៩​៤​១​។​ ​ដោយ​បំ​ផុសគំនិត​ពី​ចក្ខុវិស័យ​របស់​នាយក​ច្នៃ​ប្រតិដ្ឋ​ ​លោក​ S​t​u​art​ ​V​ever​s ​និង​ស្មារតី​ជា​រួម​ ​ក៏ដូចជា​ភាព​ក្លាហាន​នៃ​ស្រុកកំណើត​របស់​ខ្លួន​។​ ​ម៉ាក​នេះ​នាំមក​នូវ​ផលិតផល​ដ៏​ស្រស់​ស្អាត​ ​ដែល​រចនា​ឡើង​ដើម្បី​ជុំ​រុញ​ឱ្យ​អ្នក​ក្លាយ​ជា​បុគ្គល​របស់​ខ្លួន​អ្នក​។​
​Coach​ ​គឺជា​ម៉ាក​របស់​ក្រុមហ៊ុន​ ​Tapestry​, ​Inc​. ​ក្រុមហ៊ុន​ ​Tapestry​ ​ត្រូវ​បាន​ចុះ​ជា​សាធារណៈ​ក្នុង​ ​New​ ​Y​ork ​Stock​ ​Exchange​ ​ក្រោម​នាម​សម្គាល់​ ​T​P​R ​៕​

Advertisement Article



SUGGESTIONS