«SHOW ME SOMETHING» កម្មវិធីដើរបង្ហាញម៉ូដហ្វេហ្សិនស្នាដៃអ្នកច្នៃម៉ូដជំនាន់ថ្មី
FASHION & BEAUTY 6 years agoនាល្ងាចថ្ងៃអាទិត្យ ទី១៣ ខែតុលា កន្លងទៅថ្មីៗនេះស្ថិតក្នុងបរិវេណ Future Factory រាជធានីភ្នំពេញ មានការប្រារព្ធនូវកម្មវិធីដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនដ៏អស្ចារ្យមួយដែលបានរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលហ្វេហ្សិនឌីហ្សាញ MaPa ក្នុងគោលបំណងចែកជូនវិញ្ញាបនបត្រសម្រាប់សិស្សានុសិស្សទើបបញ្ចប់ការសិក្សា និងជាការបង្ហាញជូននូវស្នាដៃចុងក្រោយរបស់ពួកគេ។ ជាក់ស្តែង ខូឡិកហ្សិនដែលមានទំនោរនិយមខ្ពស់ ប្រកបដោយភាពស៊ីវិល័យ និងឆើតឆាយប្រមាណជាង ៣៩ ឈុតនេះ គឺជាស្នាដៃរបស់សិស្សចំនួន ១៣ រូប ហើយនៅក្នុងកម្មវិធី SHOW ME SOMETHING បានតម្រូវឲ្យពួកគេត្រូវបង្ហាញម៉ូដខូឡិកហ្សិនរបស់ខ្លួនចំនួន ៣ ឈុតសម្រាប់ព្រឹត្តិការណ៍នេះផងដែរ។ យ៉ាងណាមិញ សូវរីន នឹងបង្វែរអារម្មណ៍របស់ប្រិយមិត្តមកទស្សនានូវខូឡិកហ្សិននីមួយៗពីអ្នកច្នៃម៉ូដទាំង១៣ រូបដូចខាងក្រោម៖
Royalty Lightness by HENG CHAKRIYA


Voguish 90’s by DIM SEREYROTH


Self-Discovery by NHA KEMMOLYNY


Devine Power by SAT SOKAN 


The Lava by TEAV MENG PO


EL Rojo by MARYA NA


Le Diamant by SENG SOVANNRACHANA


Ornderk Loung by SOM CHANTEON


Mekala by DY CHANNIDA


Cerulean Spirit by KHEANG SATHABORAMIN


Freedom by PHYVY SOTHIK


Glacier Blanc by RONG SIVHONG


Freedom by SOUNG SENGOUDOM


គួរជម្រាបផងដែរថា ការដើរបង្ហាញម៉ូដសម្លៀកបំពាក់ហ្វេហ្សិនរបស់សិស្ស Mapa ជាផ្នែកមួយជំរុញឲ្យ វិស័យហ្វេហ្សិននៅកម្ពុជាកាន់តែមានភាពរីកចម្រើន ក៏ដូចជាការផ្សព្វផ្សាយមួយដ៏សំខាន់សម្រាប់ប្រជាជនខ្មែរស្គាល់ពីវិស័យហ្វេហ្សិននេះកាន់តែច្បាស់ជាងនេះមួយកម្រិតទៀត៕
Article by PAN SIVLY