តើការប្រើរបាំងមុខពិតជាជួយការពារអ្នកពីជំងឺកូវីដ១៩បានមែនឬ?
TRAVEL & LIVING 4 years agoកន្លងមក ចាប់តាំងពីមានករណីរាតត្បាតនៃជំងឺកូវីដ១៩នៅក្នុងប្រទេសកម្ពុជា ប្រជាពលរដ្ឋជា ច្រើន ជាពិសេសប្រជាជនទីក្រុងភ្នំពេញនាំគ្នាពាក់ម៉ាសពេលចេញដើរទៅក្រៅ ឬ ពេលជួបប្រាស្រ័យ ទាក់ទងជាមួយអ្នកទៃតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ប៉ុន្តែស្របជាមួយគ្នានេះដែរ យើងក៏ សង្កេតឃើញផងដែរថា ប្រជាជនមួយចំនួនក៏បានប្រើរបាំងមុខការពារ ដែលជាភាសាអង់គ្លេសហៅថា Face Shield ជំនួសការពាក់ម៉ាស ជាពិសេសសម្រាប់ការសម្តែងបង្ហាញមុខនៅលើកញ្ចក់ទូរទស្សន៍ និង នៅក្នុងសកម្មភាពលក់ដូរនៅតាមហាងមួយចំនួន។ តើការប្រើរបាំងមុខពិតជាមធ្យោបាយការពារកូវីដ១៩ ដែលអាចប្រើជំនួសម៉ាសពេទ្យប្រកបដោយប្រសិទ្ធភាពមែនដែរឬទេ?
យោងតាមសេចក្តីប្រកាសជាផ្លូវការរបស់គេហទំព័រស្ថាប័នសុខាភិបាលដ៏ល្បីមួយរបស់ប្រទេសកាណាដាដែលមានឈ្មោះថា Canadian Centre for Occupational Health and Safety (CCOHS) របាំង ការពារមុខ ឬ Face Shield ជាទូទៅគឺជារបាំងមួយដែលការពារសុវត្ថិភាពផ្ទៃមុខរបស់លោកអ្នកដោយ មានផ្ទាំងប្លាស្ទិកថ្លាមើលឃើញឆ្លុះនៅពីខាងមុខ។ របាំងមុខមួយចំនួនទៀតត្រូវបានរចនាឡើងភ្ជាប់ជា មួយស៊ុមកញ្ចក់វ៉ែនតាការពារភ្នែក ទ្រដោយខ្ទង់ច្រមុះ និងត្រចៀកទាំងសងខាងថែមទៀតផង។
វាត្រូវបានប្រើប្រាស់ក្នុងគោលបំណងដើម្បីការពារភ្នែក ច្រមុះ មាត់ និង មុខ ពីអង្គធាតុរាវ កម្ទេច កម្ទី ល្អងធូលី និង ទឹកមាត់ ជាដើម។ ទោះបីជាយ៉ាងណាក៏ដោយ បើតាមប្រភពដដែល វានៅតែមិនមែន ជាវត្ថុ សម្រាប់ប្រើជំនួសម៉ាសពាក់ការពារមុខ (Face Mask) នោះទ ពីព្រោះវាមិនផ្តល់ការការពារដូចគ្នា ឡើយ។ ហេតុអ្វីបានជាគេលើកឡើងដូចនេះ? ចម្លើយគឺ របាំងមុខមិនអាចការពារអ្នកឲ្យចៀសផុតពីការ ស្រូបយកតំណក់នៃប្រព័ន្ធដង្ហើមរបស់អ្នកជំងឺaបានឡើយ។ ស្របពេលជាមួយគ្នានេះដែរ វាក៏មិនអាច តំណក់ដង្ហើមរបស់លោកអ្នកកុំឲ្យចូលទៅក្នុងបរិយាកាសបានដូចគ្នាដែរ ព្រោះវាជាភាយចេញតាម ប្រហោងដែលនៅខាងក្រោមនិងផ្នែកចំហៀងផ្ទាំងប្លាស្ទិកនោះបាន។
ដើម្បីសុវត្ថិភាព លោកអ្នកត្រូវតែ ប្រើឧបករណ៍ការពារភ្នែក (វ៉ែនតាប្រភេទ Goggles) និង ម៉ាសនៅខាងក្រោមរបាំងមុខថែមមួយជាន់ទៀត។ ម្យ៉ាងវិញទៀត របាំងមុខអាចជាប្រភពនៃការឆ្លង មេរោគប្រសិនបើលោកអ្នកកាន់វាពាក់មិនបានត្រឹមត្រូវហើយមិនសម្លាប់មេរោគឲ្យបានស្អាតត្រឹមត្រូវ ក្រោយពេលប្រើប្រាស់រួច។ លើសពីនេះទៅទៀត មនុស្សជាច្រើនតែយល់ច្រឡំថា ពាក់របាំងមុខហើយ គឺមានសុវត្ថិភាព ហើយពួកគេមិនគិតឬភ្លេចរក្សាគម្លាតសុវត្ថិភាព។ មួយវិញទៀត ប្លាស្ទិកនៃរបាំងមុខ អាចស្រអាប់ដោយសារតំណក់ទឹកឬល្អងធូលីដែលអាចជះឥទ្ធិពលមិនល្អដល់សមត្ថភាពនៃចក្ខុរបស់លោកអ្នកជាមិនខាន។
Article by SRIN SOKMEAN