×

​ហាង​កាហ្វេ​ ​៦​ ​កន្លែង​សម្រាប់​អ្នកចូលចិត្ត​សត្វ​ចិញ្ចឹម​

TRAVEL & LIVING 6 months ago
 
 

          អ្នក​ស្រលាញ់​សត្វ​មួយ​ចំនួន​នៅ​ទី​ក្រុងភ្នំពេញ​ ​ហាក់​មមាញឹក​នឹង​ការងារ​ផ្ទាល់ខ្លួន​ ​ដែល​ជាហេតុ​ធ្វើឲ្យ​ពួកគេ​ ​មិន​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចិញ្ចឹមសត្វ​ដែល​ខ្លួន​ស្រលាញ់​ដូចជា​សុនខ​និង​ឆ្មា​ជាដើម​។​ ​ប្រសិនបើ​អ្នក​ទាំងអស់គ្នា​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​ ​សូវ​រី​ន​សូម​ណែនាំ​នូវ​ហាង​កាហ្វេ​ ​៥​ ​កន្លែង​ដែល​ ​លោកអ្នក​អាច​ទៅ​កំសាន្ត​សប្បាយរីករាយ​ជាមួយនឹង​សត្វ​ចិញ្ចឹម​ដ៏​គួរឲ្យ​ស្រលាញ់​ទាំង​ ​២​ប្រភេទ​នេះ​នៅ​ថ្ងៃ​សម្រាក​ចុង​ស​ប្ដាហ៍​បាន​។​

         ១​. ​Dawn​ ​Ca​f​e​ ​ជា​ហាង​កាហ្វេ​បែប​ទំនើប​ ​តិច​និយម ​( ​Minimal​i​s​t​) ​បើ​មើល​ពី​ខាងក្រៅ​ ​ក៏ប៉ុន្តែ​ហាង​កាហ្វេ​ដែល​មាន​ទីតាំងនៅ​ក្នុង​បុរី​ជីប​ម៉ុង​ ​២​៧​១​ ​នេះ​ក៏​ជា​លំនៅ​ដ្ឋា​ន​របស់​សត្វ​ឆ្មា​ជាច្រើន​ប្រភេទ​ប្លែកៗ​នៅ​ជាន់​ទី​ ​២​ ​ផង​ដែរ​។​ ​ដើម្បី​ការពារ​និង​ជៀសវាង​ក្នុង​ការ​កក់​ស្ទះ​ហាង​កាហ្វេ​តម្រូវ​ឲ្យ​លោក​អ្នកធ្វើការ​កក់​ទុកជាមុន​តាមរយៈ​ហ្វេសប៊ុក​ផេ​ក​ ​ប្រសិនបើ​លោកអ្នក​ចង់​ទៅលេង​និង​ថតរូប​ជាមួយនឹង​សត្វ​ឆ្មា​។​

Image Courtesy: ​Dawn​ ​Ca​f​e

         ​២​. ​Dog​go​ ​Ca​f​e​ សម្រាប់​អ្នក​ស្រលាញ់​សត្វ​ដែល​រស់នៅ​ភាគ​ជើង​រាជធានី​ភ្នំពេញ​ ​ហាង​កាហ្វេ​មួយ​នេះ​មួយ​ប្រហែលជា​ជម្រើស​មួយ​របស់​អ្នក​ទាំងអស់គ្នា​ដើម្បី​ទៅ​ប្រឡែង​លេង​ជាមួយនឹង​សត្វ​សុនខ​ឃ្យូ​ត​ៗ​ស្អាត​ៗ​ជាច្រើន​នៅ​ថ្ងៃ​ចុង​ស​ប្ដាហ៍​។​ ​មាន​ទីតាំងនៅ​ទីក្រុង​រណប​កាំ​កូរ​ ​ឬ​ ស្តុ​ប​កាំ​កូរ​ ​Dog​go​ ​Ca​f​e​ ​ជា​ហាង​កាហ្វេ​តែមួយ​គត់​ដែល​បាន​ភ្ជាប់​ភាព​ស្និត​ស្នាល​រវាង​សុនខ​និង​មនុស្ស​ដ៏​គួរឲ្យ​ទាក់ទាញ​បំផុត​។​

Image Courtesy: Dog​go​ ​Ca​f​e

         ៣​. C​h​h​ma​ ​Cat​f​e​ ​នៅ​ម្ដុំ​មាត់ទន្លេ​សម្បូរទៅដោយ​ផ្ទះសំណាក់​និង​សណ្ឋាគារ​ជាច្រើន​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ ​បរទេស​ក៏ប៉ុន្តែ​ C​h​h​ma​ ​Cat​f​e​ ​គឺជា​សណ្ឋាគារ​តែ​មួុ​យ​គត់​សម្រាប់​សត្វ​ឆ្មា​។​ ​ភ្ញៀវ​បរទេស​ដែល​ស្រលាញ់​សត្វ​ ​ហើយ​បាន​មក​ទស្សនា​ព្រះបរមរាជវាំង​និង​សារ​ម​ន្ទី​ជាតិ​ ​មិនដែល​រំលង​ចូល​ប្រឡែង​លេង​ជាមួយនឹង​សត្វ​ឆ្មា​ ​ស្អាត​ៗ​ជាច្រើន​ប្រភេទ​នៅ​ហាង​កាហ្វេ​មួយ​នេះ​ឡើយ​។​ ​សម្រាប់​អ្នក​ដែល​ចង់​ទៅលេង​ឆ្មា​នៅ​ហាង​កាហ្វេ​នេះ​តម្រូវ​ឲ្យ​គិតថ្លៃ​សេវា​ទៅតាម​ហាង​បាន​កំណត់​។​

Image Courtesy: C​h​h​ma​ ​Cat​f​e

         ៤​. ​Ministry​ ​in​ ​Cat​ ​ស្ថិតនៅ​ម្ដុំ​ទួល​ទំពូង​ ​Ministry​ o​f​ ​cat​ ​មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​ធម្មតា​នេាះ​ទេ​ ​តែ​ក៏​ជា​មជ្ឈមណ្ឌល​ជួយ​ស​ង្គ្រេាះ​ឆ្មា​ស្រុក​ផង​ដែរ​។​ ​ជា​ហាង​កាហ្វេ​សម្រាប់​អ្នកមាន​បេះដូង​ ​លើស​ពី​មក​ពិសា​រ​កាហ្វេ​ក៏ប៉ុន្តែ​អ្នក​ក៏​ជួយឧបត្ថម្ភ​ទៅដល់​ម្ចាស់​ហាង​ដើម្បី​អាចឲ្យ​គាត់​បន្ត​ផ្គត់ផ្គង់​ឆ្មា​អាណា​ថា​ជាច្រើន​ក្បាល​នៅ​ទី​នេាះ​ផង​ដែរ​។​

Image Courtesy: Ministry​ ​in​ ​Cat​ 

         ៥​. ​Cater​a​: ​Cater​a​ ​គឺជា​ហាង​កាហ្វេ​មួយ​ដែល​ជួយ​ស​ង្គ្រេាះ​សត្វ​ឆ្មា​អាណា​ថាតាម​ចិញ្ចើម​ផ្លូវ​ដើម្បី​អាចឲ្យ​ពួកគេ​បាន​ជួប​ជាមួយនឹង​ម្ចាស់​ថ្មី​។​ ​លោកអ្នក​អាច​ទៅ​ពិសា​រ​កាហ្វេ​ ​ថតរូប​ជាមួយនឹង​សត្វ​ឆ្មា​ស្រុក​ ​ប្រឡែង​លេង​និង​អាច​ផ្ដល់​ភាព​កក់ក្ដៅ​បាន​ដោយសេរី​។​ ​ជាមួយគ្នា​នេះ​លោកអ្នក​ក៏​អាច​ស្នើ​រ​សុំ​សត្វ​ឆ្មា​ណាមួយ​ទៅ​ចិញ្ចឹម​បាន​ផង​ដែរ​។​ ​Cater​a​ ​មាន​ទីតាំង​ស្ថិតនៅ​ម្ដុំ​ផ្សារ​ទួល​ទំពូង​។​

Image Courtesy: Cater​a​: ​Cater​a​ 

         ៦​. K​a​k​a​ ​Coffee​ ​and​ ​Restaurant​ ​មាន​ទីតាំង​ស្ថិតនៅ​ក្នុង​បុរី​ជីប​ម៉ុង​ ​៥​៩​៨​ ​ក្នុង​សង្កាត់​ច្រាំង​ចម្រេះ​ ​ខណ្ឌ​ឫស្សីកែវ​ ​មាន​​​រូប​សញ្ញា​អក្សរ​ K​A​K​A​ ​បូក​ផ្សំ​ជាមួយនឹង​រូប​ឆ្មា​ ​បាន​បញ្ជាក់​ថា​នេះ​មិនមែន​ជា​ហាង​កាហ្វេ​ធម្មតា​ឡើយ​តែ​គឺជា​លំនៅ​ដ្ឋា​ន​របស់​សត្វ​ឆ្មា​ជាច្រើន​ប្រភេទ​នៅ​ជាន់​ទី​ ​២​។​ ​សម្រាប់​អ្នក​ដែល​ស្រលាញ់​ឆ្មារ​ស់​នៅ​ប៉ែក​ខាងជើង​រាជធានី​ភ្នំពេញ​ ​ហាង​កាហ្វេ​នេះ​អាច​ជម្រើស​មួយ​របស់​លោកអ្នក​។

Article​ ​by​ ​SONGK

Image Courtesy: K​a​k​a​ ​Coffee​ ​and​ ​Restaurant


SUGGESTIONS