×

គន្លឹះ​៥​យ៉ាង​ដើម្បី​ថែរក្សា​ស្បែកជើង​នៅ​អំឡុង​រដូវភ្លៀង​

TRAVEL & LIVING 2 months ago
 
 

           ​ស្បែកជើង​ ​ថ្វីបើ​មិន​តម្រូវ​បោក​គក់​ជាប្រចាំ​ដូច​ទៅ​នឹង​ស​ម្លៀ​ក​បំពាក់​ ​តែ​វាក៏​ទាមទារ​ការថែទាំ​មួយ​ដ៏​ត្រឹមត្រូវ​។​ ​ជាក់ស្តែង​ ​នៅ​រដូវភ្លៀង​ ​សំណើម​រមែង​ជាដើម​ចម​ធ្វើឲ្យ​ស្បែកជើង​ងាយ​ខូចខាត​ ​វា​អាច​ធ្វើឲ្យ​ស្ល​ក​ពណ៌​ ​របក​ ​បង្ក​ក្លិន​ ​បង្ក​ផ្សិត​ ​និង​ឆ្លង​មេរោគ​ជាដើម​។​ ​ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទាំងនេះ​ ​អ្នក​គប្បី​អនុវត្ត​តាម​ការថែទាំ​ដូច​ខាងក្រោម​៖​

១​. ​ស​ម្ងួ​ត​៖​ ​ស្បែកជើង​សើម​ជា​មូលហេតុ​នៃ​ក្លិន​មិន​ល្អ​ ​និង​បង្ក​មេរោគ​ឆ្លង​លឿន​បំផុត​។​ ​ក្រៅពី​ធ្វើឲ្យឆាប់​ស្ល​ក​ពណ៌​ ​និង​បន្ថយ​គុណភាព​រឹង​មាំ​ហើយ​នោះ​ ​វា​អាចឲ្យ​យើង​ឆ្លង​មេរោគ​កើតជា​ជំងឺ​ស្បែក​ផ្សេងៗ​។​ ​ដើម្បី​ស​ម្ងួ​ត​ ចូ​រដាក់​ស្បែកជើង​កន្លែង​មាន​ខ្យល់​ចេញចូល​ឬ​អាច​ប្រើ​កង្ហារ​ក៏បាន​។​ ​ជៀសវាង​ដាក់​ផ្អាប់​ចោល​ ​ឬ​ដាក់ក្រោម​ម៉ាស៊ីនត្រជាក់​។​

​២​. ​ស​ម្អា​ត​ភ្លាម​ៗ​៖​ ​ភ្លៀង​ធ្លាក់​ញឹកញាប់​បែប​នេះ​ជឿជាក់​ថា​កា​រពាក់​ស្បែកជើង​នឹង​ជៀស​មិន​ផុត​ពី​ការ​ប្រឡាក់​ដី​ ​និង​ទឹក​កខ្វក់​មិនខាន​។​ ​នៅពេលដែល​ស្បែកជើង​ប្រឡាក់​ ​ត្រូវ​ប្រញាប់​ស​ម្អា​ត​ឲ្យបាន​កាន់តែ​លឿន​កាន់តែ​ប្រសើរ​ ​ព្រោះ​វា​នឹង​មិន​ធ្វើឲ្យ​ភាព​កខ្វក់​ទាំងប៉ុន្មាន​ជ្រាប​ទាម​ជាប់នឹង​សាច់​ស្បែកជើង​។​ ​យើង​អាច​ស​ម្អា​ត​វា​ចេញ​ភ្លាម​ៗ​ដោយ​យក​ក្រណាត់​មក​ជូត​ថ្ម​ម​ៗ​ ​ឬ​ប្រសិនបើ​ជា​ស្បែកជើង​ប៉ា​តា​ពណ៌​ស​អាច​​​យក​ច្រាស​ ​និង​ថ្នាំដុសធ្មេញ​មក​ស្អាត​ ​បន្ទាប់មក​ប្រើ​ក្រណាត់​សើម​ឬ​ក្រដាស​ជូ​តមាត់​ជូត​ចេញ​ជាការស្រេច​។​

​៣​. ​រក្សាទុក​កន្លែង​ត្រឹមត្រូវ​៖​ ​ស្បែកជើង​ដែល​មិនសូវ​ពាក់​ ​បើ​ទុក​មិន​ត្រឹមត្រូវ​អាច​នឹង​ខូចខាត​ដោយសារតែ​សំណើម​ ​និង​ការ​ឡើង​ផ្សិត​។​ ​ដើម្បី​រក្សាទុក​បាន​ល្អ​ ​ត្រូវ​ទុក​នៅកន្លែង​ស្ងួត​មាន​ខ្យល់​ចេញចូល​ ​ពិសេស​យក​ក្រដាស​កាសែត​ឬ​ក្រដាស​ជូ​តមាត់​ញាត់​ចូលក្នុង​ស្បែកជើង​ ​និង​ច្រក​ក្នុង​ថង់​ក្រណាត់​។​

៤​. ​ការពារ​ពី​មេរោគ​ផ្សិត​៖​ ​អាកាសធាតុ​ពោរពេញ​ដោយ​សំណើម​ជា​ប្រភព​នាំឲ្យ​មេរោគ​ផ្សិត​ងាយ​នឹង​កកើត​នៅ​លើ​ស្បែកជើង​បំផុត​ ​ហើយ​វាក៏​ចម្លង​ម​កជើង​យើង​បាន​យ៉ាង​ងាយ​ផង​ដែរ​។​ ​អ្នក​អាច​​​យក​ច្រាស​ដែល​មាន​សរសៃ​ទន់​មក​ដុស​ថ្នមៗ​ ​និង​ដាក់​ស​ម្ងួ​ត​ឲ្យបាន​ត្រឹមត្រូវ​។​ ​ត្រូវ​ស​ម្អា​ត​ស្បែកជើង​គ្រប់​កន្លុក​កន្លៀត​កុំឲ្យ​សេសសល់​ ​បើ​មិន​ដូច្នោះ​ផ្សិត​តែ​បន្តិច​ក៏​អាច​ក​កើតមក​វិញ​បាន​យ៉ាង​លឿន​ផង​ដែរ​។​

​៥​. ​ក​ម្ចាត់​ក្លិន​ស្អុយ​៖​ ​សំណើម​វា​មិន​ត្រឹមតែ​បង្ក​ក្លិន​ស្អុយ​ក្នុង​ស្បែកជើង​នោះ​ទេ​ ​តែ​វាក៏​នាំឲ្យ​ប្រអប់ជើង​មាន​ក្លិន​មិន​ល្អ​ដែរ​។​ ​ដំណោះស្រាយ​ងាយ​ៗ​ ​គ្រាន់តែ​យក​កញ្ចប់​តែម​ក​ដាក់​ក្នុង​ស្បែកជើង​មួយ​យប់​ ​វា​នឹង​ស្រូប​ក្លិន​មិន​ល្អ​ទាំងប៉ុន្មាន​ចេញ​គ្មាន​សេសសល់​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS