×

តោះ! ​សាកល្បង​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ​បែប​ 2​D​ ​ដំបូង​គេ​នៅ​កម្ពុជា​

TRAVEL & LIVING one year ago
 
 

            កន្លែង​ថ្មី​ហើយ​ប្លែក​រមែងតែ​ជា​ចំណី​អារម្មណ៍​របស់​មនុស្ស​សម័យថ្មី​ ​កន្លងមក​យើង​ធ្លាប់តែ​សាកល្បង​ទាក់ទង​នឹង​ 3D​, 4D​ ​និង​ 5D​ ​ថ្ងៃនេះ​ ​សូវ​រី​ន​ ​នឹង​នាំ​ប្រិយ​មិត្ត​ទៅ​ស្គាល់​កន្លែង​ទើប​បើក​ថ្មី​មួយ​ដែល​មិនមែន​ជា​រោងភាពយន្ត​ឬ​ហាង​កាហ្វេ​នោះ​ទេ​ ​តែ​ជា​ភោជនីយដ្ឋាន​មាន​ការរចនា​ប្លែក​បែប​គំនូរ​ស​ខ្មៅ​ឬ​យើង​ហៅថា​ 2​D​ ​វិញ​ម្តង​។​

            ទើប​បើក​ដំណើរការ​ថ្មោងថ្មី​កាលពី​ថ្ងៃ​ទី​៣​០​ខែ​តុលា​នេះ​ ​ភោជនីយដ្ឋាន​នេះ​មានឈ្មោះ​ថា​ 2​d​ ​Cam​bo​d​i​a​ ​ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ស្ត្រី​ជាស​ហ​ស្ថាបនិក​រហូតដល់​ទៅ​១​០​នាក់​ ​ក្នុង​នោះ​មាន​ជន​ជាតិខ្មែរ​ ​ចិន​ ​និង​ហុងកុង​សុទ្ធ​សឹង​ជា​មិត្តភក្តិ​នឹងគ្នា​។​ ​កញ្ញា​ ​ស៊ី​ ​ស៊ី​ ​ជាស​ហ​ស្ថាបនិក​ម្នាក់​បាន​រៀបរាប់​មកកាន់​ សូវ​រី​ន ​ថា​ ​កញ្ញា​ ​និង​មិត្តភក្តិ​សុទ្ធតែ​ជា​អ្នកចូលចិត្ត​ដើរលេង​ ​ចូលចិត្ត​ថតរូប​ ​និង​ទៅ​សាកល្បង​កន្លែង​ថ្មីៗ​ ​កន្លងមក​ក្រុម​មិត្តភក្តិ​របស់​កញ្ញា​មាន​អាជីវកម្ម​ទៅលើ​ភោជនីយដ្ឋាន​ម្ហូប​ចិន​ ​និង​ហាង​ស៊ុប​ចិន​រួច​ទៅ​ហើយ​ ​នៅឡើយ​តែ​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ​ដែល​មិនទាន់​បាន​ចាប់ផ្តើម​ ​ដូច្នេះ​កញ្ញា​ ​និង​មិត្តភក្តិ​ក៏បាន​រួមគំនិត​គ្នា​បង្កើត​ជា​ភោជនីយដ្ឋាន​ម្ហូប​ខ្មែរ​ ​តែ​ផ្តោត​ការរៀបចំ​ក្នុង​បរិយាកាស​មួយ​បែប​ទំនើប​។​ ​ជាក់ស្តែង​ ​គំនិត​រៀបចំ​ភោជនីយដ្ឋាន​ក្នុង​ ​Concept​ 2​D​ ​បាន​លេចឡើង​បន្ទាប់ពី​ក្រុម​មិត្ត​នារី​វ័យក្មេង​នេះ​បាន​ពិភាក្សា​មូលគំនិតគ្នា​ ​ដើម្បី​យក​អ្វី​ដែល​ថ្មី​ហើយ​ប្លែក​ជា​បទពិសោធន៍​នៅ​កម្ពុជា​។​

            ជា​លទ្ធផល​ ​ភោជនីយដ្ឋាន​ 2​d​ ​Cam​bo​d​i​a​ ​បាន​បង្ហាញខ្លួន​នៅ​តាម​បណ្តោយ​ផ្លូវ​ ​៣​២​២​ ​ក្នុង​សង្កាត់​បឹង​កេងកង​១​តំបន់​ដ៏​មាន​សក្តានុពល​នៃ​រាជធានី​ភ្នំពេញ​។​ ​ជាមួយ​ការរចនា​បីដូច​គំនូរ​ស​ខ្មៅ​គ្រប់​ជ្រុង​ ​គ្រប់​កន្លុក​កន្លៀត​ ​រាប់​តាំងពី​ឥដ្ឋ​ការ៉ូ​ ​ជញ្ជាំង​ ​តុ​ ​កៅអី​ ​សាឡុង​ ​មិន​លើកលែង​សូម្បី​ម៉ាស៊ីនត្រជាក់​ ​និង​សម្ភារ​ប្រើប្រាស់​ ​សមិទ្ធផល​ឌី​ហ្សា​ញ​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន​ឌី​ហ្សា​ញ​លំដាប់​អន្តរជាតិ​ ​G​C ​Design​។​ ​ថ្វីបើ​ការរចនា​បែប​ទំនើប​ ​តែ​ក្នុង​នោះ​បាន​ផ្តោត​បញ្ចូល​អ្វី​ដែល​ជា​អត្តសញ្ញាណ​របស់យើង​ដូចជា​ការ​គូរ​នៅ​លើ​ជញ្ជាំង​មាន​បង្ហាញ​ពី​ក្បាច់​ខ្មែរ​ ​និង​ទីកន្លែង​សំខាន់​នានា​ដូចជា​ ​ប្រាសាទ​ ​វិមានឯករាជ្យ​ ​ផ្សារ​ធំ​ថ្មី​ ​វត្តភ្នំ​ ​និង​អគារ​ទំនើប​ក្នុង​ទី​ក្រុងភ្នំពេញ​ជាដើម​។​ ​ការរចនា​ផ្ទៃ​ខាងក្នុង​ភាគច្រើន​ត្រូវ​បាន​គូរ​ដោយដៃ​ ​ពិសេស​សហ​ស្ថានិ​ក​ទាំងអស់​នៃ​ភោជនីយដ្ឋាន​ក៏បាន​ចូលរួម​គូរ​ផង​ដែរ​។​

            តាម​ការ​ឲ្យដឹង​ពី​សហ​ស្ថាបនិក​ខាងលើ​ ​ទីនេះ​បាន​រចនា​បង្ហាញ​ពី​កម្ពុជា​យើង​ច្រើន​ ​ចំណែក​ឯ​ ​Concept​ ​បរទេស​មាន​លាយឡំ​តិចតួច​បំផុត​។​ ​គំនិត​រចនា​បែប​ 2​d​ ​គឺ​បាន​មកពី​បទពិសោធន៍​ដែល​សហ​ស្ថាបនិក​ធ្លាប់ទៅ​លេង​ប្រទេស​ចិន​ ​និង​ជប៉ុន​ ​ឃើញ​គេ​មាន​ហាង​ផ្សេងៗ​រៀបចំ​ជា​ 2​d​ ​ម្យ៉ាងទៀត​ខ្លួន​ក៏មាន​អាជីវកម្ម​ទាក់ទង​នឹង​កា​រលក់​ការ​ឌី​ហ្សា​ញ​ដែល​ភ្ញៀវ​រមែង​ធ្វើអ្វី​ៗ​ទាក់ទង​នឹង​ 2​d​ ​ផង​នោះ​ ​វា​ក៏បាន​ក្លាយ​ជា​គំនិត​ជំរុញ​មក​បញ្ចូល​នៅ​ពេល​ចាប់ផ្តើម​គម្រោង​ភោជនីយដ្ឋាន​នេះ​តែម្តង​។​ ​ដោយហេតុ​ ​ជា​ភោជនីយដ្ឋាន​បង្កើត​ឡើង​នៅ​កម្ពុជា​ ​ដូច្នេះ​ ​Concept​ ​ត្រូវតែ​បង្ហាញ​ពី​អ្វី​ដែល​ទាក់ទង​នឹង​កម្ពុជា​ ​សូម្បី​ស្លាកយីហោ​ក៏មាន​ភ្ជាប់​មក​ជាមួយ​កម្ពុជា​ (​Cam​bo​d​i​a​)​ ជា​ភាសា​អង់គ្លេស​ផង​ដែរ​។​

            សម្រាប់​មុខម្ហូប​វិញ​ ​ថ្វី​ដ្បិត​ 2​d​ ​Cam​bo​d​i​a​ ​មើល​មួយភ្លែត​ជា​ភោជនីយដ្ឋាន​បរទេស​ ​តែ​ធាតុ​ពិត​ទីនេះ​ប្រមូលផ្តុំ​ទៅ​ដោយ​ម្ហូប​ខ្មែរ​ច្រើនមុខ​ ​រួម​នឹង​ភេសជ្ជៈ​ច្រើន​ជម្រើស​ដែល​ស័ក្តិសម​មិនថា​ការ​ជួបជុំ​បែប​យុវវ័យ​ឬ​វ័យ​ចំណាស់​ឡើយ​។​ ​ជាមួយ​ហាង​ទំនើប​ផ្សារភ្ជាប់​មុខម្ហូប​ខ្មែរ​ ​សហ​ស្ថាបនិក​មានបំណង​ចង់ឲ្យ​ចាស់ៗ ​(​ឪពុក​ម្តាយ​) ​គាត់​បាន​មក​ទទួលយក​បទពិសោធន៍​បរិយាកាស​ថ្មី​ ​ហើយ​នៅតែ​អាច​ពិសា​នូវ​មុខម្ហូប​ដែល​ពួកគាត់​ចូលចិត្ត​។​ ​មួយវិញទៀត​ ​ចង់ឲ្យ​ពួកគាត់​ស្គាល់​ពី​អ្វី​ដែល​ជា​ភាព​ស៊ីវិល័យ​របស់​ក្មេងៗ​សម័យ​ទំនើប​ ​ហើយក៏​លើកទឹកចិត្ត​ឲ្យ​ក្មេងៗ​សម័យថ្មី​មក​និយម​ចូលចិត្ត​ម្ហូប​ខ្មែរយើង​ ​និយាយរួម​ ​ទាំង​ក្មេង​ទាំង​ចាស់​អាចយ​ល់​ពី​គ្នា​ទៅវិញទៅមក​ ​ថែមទាំង​អាច​បង្កើន​ទំនាក់ទំនង​កាន់តែ​ស្និទ្ធស្នាល​។​ ​ដោយឡែក​ ​ដើម្បី​តម្រូវ​អតិថិជន​គ្រប់​ជាតិសាសន៍​ទីនេះ​ក៏បាន​បញ្ចូល​មុខម្ហូប​បែប​ចិន​ ​ហុងកុង​ ​និង​អឺរ៉ុប​ផង​ដែរ​។​

            ម្ចាស់​ភោជនីយដ្ឋាន​សុទ្ធ​សឹង​ជា​ស្ត្រី​ ​រីឯ​បុគ្គលិក​ក៏​ជ្រើសរើស​សុទ្ធ​សឹង​ជា​មនុស្ស​ស្រី​ 2​d​ ​Cam​bo​d​i​a​ ​មាន​គោលបំណង​ចង់​បង្ហាញ​ដែរ​ថា​ ​សម័យ​បច្ចុប្បន្ន​មិនមែន​មានតែ​បុរស​ទេ​ដែល​អាច​ធ្វើ​បាន​ ​ឥឡូវ​ស្ត្រី​ក៏​មានគំនិត​ ​មាន​សមត្ថភាព​ ​មាន​ភាព​ក្លាហាន​ ​អាច​ធ្វើ​បាន​ឬ​អាច​និយាយ​បាន​ថា​ធ្វើ​បាន​លើស​បុរស​ទៅទៀត​។​

            ​គួរឲ្យ​ដឹង​ដែរ​ថា​ 2​d​ ​Cam​bo​d​i​a​ ​បើក​ទទួលស្វាគមន៍​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​១​០​ព្រឹក​រហូតដល់​ម៉ោង​ ​១​០​យប់​៕​

Article by HEM SOKKHIM

កញ្ញា​ ​ស៊ី​ ​ស៊ី​ ​ស​ហ​ស្ថាបនិក​ 2d Cambodia


SUGGESTIONS