×

«Pou Restaurant & Bar» ផ្លាស់​ប្តូរ​ពី​ហាងកាហ្វេ មក​ជា​ភោជនីយដ្ឋាន​កែច្នៃ​ម្ហូប​ខ្មែរ​ដ៏​ប្រណីត

TRAVEL & LIVING one year ago
 
 

            ហាង​កាហ្វេ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​ផ្ទះ​ឈើ​២​ជាន់​លក្ខណៈ​បុរាណ​មួយ​កន្លែង​ ​ដែល​មាន​ទីតាំង​ស្ថិតនៅ​ទល់មុខ​វត្ត​ដំណាក់​ ​ក្រុង​សៀមរាប​ ​ប្រហែលជា​ប្រិយ​មិត្ត​ធ្លាប់​បាន​ស្គាល់​រួចមក​ហើយ​គឺ​ហាង​កាហ្វេ​ ​«​P​ou ​Ca​f​é ​W​at​damn​a​k​»​ ​ដែល​ទទួល​បាន​ការចាប់អារម្មណ៍​យ៉ាង​ច្រើន​ពីសំណាក់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​។​ ​ទន្ទឹម​នឹង​ការរៀបចំ​បែប​លក្ខណៈ​អូ​ល​ហៅ​ (​old​ ​house​) ​និង​មាន​ជា​បណ្ណាល័យ​នៅ​ជាន់​ទី​២​ ​បាន​ធ្វើឱ្យទីនេះ​កាន់តែ​ជាទី​ចាប់អារម្មណ៍​ដល់​អតិថិជន​ទាំង​ចាស់​ទាំង​ថ្មី​។​ ​បច្ចុប្បន្ន​ ​«​P​ou ​Ca​f​é ​W​at​damn​a​k​»​ ​បាន​ផ្លាស់ប្តូរ​ពី​ហាង​កាហ្វេ​ ​មក​ជា​ភោជនីយដ្ឋាន​ ​ជាមួយនឹង​ទីតាំង​ថ្មី​ ​និង​ប្រសិទ្ធិនាម​ថ្មី​មក​ជា​ ​«​P​ou ​Restaurant​ & ​Bar​»​។​

​            បើ​យើង​ធ្វើដំណើរ​ពី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​ ​មកដល់​ក្រុង​សៀមរាប​ ​ជិតដល់​ស្ពាន​ឆ្លងកាត់​ស្ទឹង​សៀមរាប​ ​ត្រូវ​បត់​ទៅ​ផ្លូវ​ខាងស្តាំ​ដៃ​ ​និង​បន្ត​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​មាត់​ស្ទឹង​ប្រហែល​ចម្ងាយ​៣​០​០​ម៉ែត្រ​ ​រួច​បត់​ស្តាំ​ ​ឆ្ពោះទៅ​មុខ​បន្តិច​ ​លោកអ្នក​នឹង​ទៅដល់​ទីតាំង​នៃ​ហាង​។​ ​ផ្លាស់ប្តូរ​ពី​ហាង​កាហ្វេ​ ​មក​ជា​ភោជនីយដ្ឋាន​ដែល​បាន​សម្រិតសម្រាំង​ទៅលើ​មុខម្ហូប​បែប​ខ្មែរ​ ​កែច្នៃ​ពី​ម្ហូប​ជនបទ​ ​ម្ហូប​តាម​តំបន់​ ​ទៅជា​មុខម្ហូប​បែប​ទាន់សម័យ​ ​មាន​ភាព​ប្រណីត​ ​លាយឡំ​ដោយ​ការ​ច្នៃ​ប្រតិដ្ឋ​បែប​សិល្បៈ ​អម​ដោយ​ឱជារស​ឆ្ងាញ់​ប្លែក​ខុស​ពី​សព្វ​មួយដង​។​ ​បើ​តាម​ការ​ជំនួប​ជាមួយនឹង​ស្ថាបនិក​ហាង​ផ្ទាល់​ ​លោក​បាន​បង្ហើប​ថា​ ​ថ្វីបើ​ជា​មុខម្ហូប​បែប​ខ្មែរ​ ​និង​មានការ​ច្នៃ​ប្រតិដ្ឋ​មែនពិត​ ​ប៉ុន្តែ​គ្រប់មុខ​ម្ហូប​នៅ​ទីនេះ​មាន​រសជាតិ​ឆ្ងាញ់​ ​និង​នៅតែ​មាន​អត្តសញ្ញាណ​សម្គាល់​បាន​ថា​ជា​ម្ហូប​បែប​ខ្មែរ​ ​ហើយ​ចំពោះ​ភ្ញៀវ​បរទេស​ក៏​អាច​ទទួលទាន​រសជាតិ​ទាំងនេះ​បាន​ដែរ​ ​តួយ៉ាង​ ​នំគ្រក់​ ​ជាមួយ​ទឹកជ្រលក់​ដំឡូង​ក្រហម​ ​និង​ខ្ទិះដូង​ ​លាយ​ជាមួយ​សណ្ដែកខ្មៅ​ ​និង​ពោត​ ​ដែល​ខុសប្លែក​ពី​នំគ្រក់​ដែល​យើង​ធ្លាប់​ទទួលទាន​កន្លងមក​ ​ដោយ​គ្រាន់តែ​ជ្រលក់​ជាមួយនឹង​ទឹកត្រី​ផ្អែម​ធម្មតា​។​ ​ចំណែក​ឯ​ទឹកគ្រឿង​ក្តាម​ ​រសជាតិ​បែប​ខ្មែរ​ ​ដែល​មាន​បន្ថែម​នំបញ្ចុក​ ​ជាមួយ​ទឹកគ្រឿង​សាច់​ក្តាម​ដែល​មាន​រសជាតិ​ឆ្ងាញ់​ប្លែក​ខុស​ពី​ការ​ប្រើ​សាច់​ត្រី​ ​ទទួលទាន​ផ្ទាប់​ជាមួយនឹង​អន្លក់​បែប​ខ្មែរ​ស្រស់​ៗ​ ​បាន​ធ្វើ​ឱ្យ​មុខម្ហូប​មួយ​ចាន​នេះ​កាន់តែ​ឆ្ងាញ់​ពិសា​ជាប់មាត់​តែម្តង​។​ ​បើ​ចំពោះ​សាច់​មាន់អាំង​ការី​វិញ​ ​ប្រិយ​មិត្ត​បាន​ភ្លក់​ហើយ​ប្រាកដជា​ជាប់ចិត្ត​ ​ចុងភៅ​បាន​ជ្រើសរើស​សាច់​ភ្លៅ​មាន់​យកទៅ​ប្រឡាក់​គ្រឿង​អាំង​ ​ជាពិសេស​ទឹកជ្រលក់​ការី​ដំឡូងជ្វា​ ​លាយ​ជាមួយ​ខ្ទិះដូង​ ​បន្ថែម​ជាមួយ​បាយ​ ​និង​បន្លែ​ ​ធ្វើឲ្យ​រសជាតិ​នៃ​មុខម្ហូប​នេះ​កាន់តែ​ឆ្ងាញ់​ប្លែក​នៅ​ពេល​ទទួលទាន​បញ្ចូល​គ្នា​។​

            ក្រៅពី​មុខម្ហូប​ដែល​បាន​រៀបរាប់​ ​ទីនេះ​ក៏មាន​បម្រើ​នូវ​មុខម្ហូប​ជា​ច្រើនមុខ​ទៀត​ ​ដែល​សុទ្ធសឹងតែ​ច​ម្អិ​ន​ពី​ស្នាដៃ​ចុងភៅ​ដែល​មាន​ទេពកោសល្យ​ ​មាន​បទពិសោធន៍​ច្រើន​ឆ្នាំ​ ​និង​ធ្លាប់​ទទួល​បាន​ជ័យ​លា​ភី​ជា​ចុងភៅ​ឆ្នើម​ទៀត​ផង​។​ ​មិនតែប៉ុណ្ណោះ​ភោជនីយដ្ឋាន​ពូ​ ​បាន​ផ្តោត​សំខាន់​ទៅលើ​ ​អនាម័យ​ ​រសជាតិ​ ​សោភណ​ភាព​ ​និង​សេវាកម្ម​ ​រាល់​មុខម្ហូប​គឺ​មិនបាន​ប្រើប្រាស់​ប៊ីចេង​ ​និង​យកចិត្តទុកដាក់​លើ​ជាតិ​ស្ករ​ ​ជាតិ​ប្រៃ​ ​ជាពិសេស​ការ​ជ្រើសរើស​ដៃគូ​ផ្គត់ផ្គង់​ ​បន្លែ​សាច់​ ​យ៉ាង​ប្រុងប្រយ័ត្ន​ដោយ​មិន​មាន​ជាតិគីមី​។​ ​បើ​និយាយ​ពី​ជម្រើស​ភេសជ្ជៈ​វិញ​គឺ​មាន​ច្រើន​ជម្រើស​សម្រាប់​អតិថិជន​ធ្វើការ​កុម្មង់ ​មាន​ទាំង​ជម្រើស​កាហ្វេ​ ​ទឹក​បន្លែ​ផ្លែឈើ​ស្រស់​ ​ស្រា​ក្រឡុក​ជាច្រើន​រសជាតិ​។​

            «​P​ou ​Restaurant​ & ​Bar​»​ ​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​១​០​ព្រឹក​ ​ដល់ម៉ោង​១​០​យប់​។​ ​ដូច្នេះ​ ​បើ​បាន​ទៅ​សម្រាក​លម្ហែ​នៅ​ក្រុង​សៀមរាប​ ​កុំ​ភ្លេច​មក​ទទួលយក​បទពិសោធន៍​ថ្មី​នៃ​ការ​ទទួលទាន​មុខម្ហូប​ដ៏​ឈ្ងុយឆ្ងាញ់​ពី​ភោជនីយដ្ឋាន​«​P​ou ​Restaurant​ & ​Bar​»​ ​ទាំងអស់គ្នា​ណា​៕​

Article by SOUNG SOKSAN


SUGGESTIONS