×

«​Tea​s​h​a​ ​Tea​»​ ​ហាង​កាហ្វេ​រះ​ថ្មី​បង្កប់​ទៅ​ដោយ​បរិយាកាស​បែប​ជប៉ុន​

NEWS 11 months ago
 
 

           ​បច្ចុប្បន្ន​ ​បើ​និយាយ​ពី​ហាង​កាហ្វេ​យើង​សង្កេតឃើញ​ថា​ ​មានការ​កកើត​ឥតឈប់ឈរ​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ក្រោម​ការ​ផ្តួចផ្តើម​ឡើង​ពី​សហគ្រិន​ជាច្រើន​រូប​ ​មាន​គោលបំណង​ ​និង​គំនិត​ច្នៃ​ប្រតិដ្ឋ​ផ្សេងៗ​ពី​គ្នា​ ​ដែល​មាន​ភាព​ទាក់ទាញ​មិនធម្មតា​ ​ស្របតាម​ភាព​រីក​ចម្រើន​នៃ​សង្គម​បច្ចុប្បន្ន​។​ ​មួយ​ក្នុងចំណោម​នោះ​ ​វត្តមាន​ហាង​កាហ្វេ​ដែល​ទើប​បង្កើត​ថ្មី​នៅ​ក្រុង​សៀមរាប​ ​ដែល​មិន​ត្រឹមតែ​សម្រិតសម្រាំង​ទៅលើ​រសជាតិ​ភេសជ្ជៈ​តែ​ម្យ៉ាង​នោះ​ទេ​ ​តែ​ក៏​ផ្តោត​ទៅលើ​បរិយាកាស​ ​ជាពិសេស​ការ​តុបតែង​ដេ​គ័រយ៉ា​ង​ប្លែកភ្នែក​ដើម្បី​ទទួលស្វាគមន៍​ភ្ញៀវ​ដែល​អញ្ជើញ​មក​សម្រាក​លម្ហែ​នៅ​ទីនោះ​។​

          ហាង​កាហ្វេ​ដែល​បាន​រៀបរាប់​ខាងលើ​នេះ​មានឈ្មោះ​ជា​ផ្លូវការ​ថា​ ​«​Tea​s​h​a​ ​Tea​»​ ​ជា​ហាង​កាហ្វេ​ស្ទា​យ៍​បែប​ជប៉ុន​ ​និង​អូ​ស្រ្តា​លី​ ​ហើយ​ត្រូវ​បាន​រៀបចំ​តុបតែង​លក្ខណៈ​តិច​និយម​ (​minimal​i​s​m​) ​ដែល​មើលទៅ​លាត​ស្រឡះ​ត្រជាក់​ភ្នែក​។​ ​មុន​បោះជំហាន​ឈាន​ចូល​ដល់​បរិវេណ​ខាងក្នុង​ ​គយគន់​ពី​ខាងក្រៅ​ ​ហាង​កាហ្វេ​ដែល​គ្របដណ្តប់​ទៅ​ដោយ​ផ្ទៃ​ពណ៌​ស​ ​អម​ជាមួយ​ស្លាកយីហោ​ ​«​Tea​s​h​a​ ​Tea​»​ ​យើង​នឹង​សង្កេតឃើញ​ថា​ ​គ្រប់​ជ្រុង​នៃ​បរិវេណ​ខាងក្រៅ​នៃ​ហាង​គឺ​សុទ្ធសឹងតែ​អាច​ថត​ផ្តិត​យក​រូបភាព​បាន​ស្អាត​ៗ​ ​មិនថា​នៅ​ខាងមុខ​ ​ខាងក្រោយ​ ​ឬ​សងខាង​ហាង​នោះ​ទេ​។

          ​បន្ត​ដំណើរ​ចូល​ទៅ​ខាងក្នុង​ ​គ្រប់​ជ្រុង​នៃ​ហាង​ដេ​គ័រ​មិន​ស្អេកស្កះ​ ​មាន​ភាព​ស្រឡះ​ល្អ​ ​មិន​ស្មុគ​ស្មាញ​ ​ស្រប​នឹង​ការ​ទទួលស្វាគមន៍​ពី​បុគ្គលិក​យ៉ាង​រួសរាយ​រាក់ទាក់​ ​ហាក់​ធ្វើ​ឱ្យ​អារម្មណ៍​រំសាយ​រាល់​ភាព​តានតឹង​បាន​មួយ​ក​ម្រិ​ត​។​ ​មិន​បង្អង់​យូរ​ ​ដើម្បី​បាន​ក្រេបរសជាតិ​ភេសជ្ជៈ​ ​យើង​ក៏បាន​កុម្ម៉ង់​ចំនួន​៦​មុខ​មាន​ដូចជា​ ​តែ​ក្យូតូ​ម៉ាត់​ឆា​ទឹកដោះគោ​ ​កាហ្វេ​ថ្នល់​ទឹកដោះគោ​ទឹកកក​ ​តែ​ផ្កា​ម្លិះ​ទឹកកក​ ​តែ​ផ្កា​ម្លិះ​ម៉ា​ឈី​អា​តូ ​និង​តែ​ទឹកដោះគោ​គុ​ជ​តៃ​ប៉ិ​ ​ដែល​សុទ្ធ​សឹង​ជា​ភេសជ្ជៈ​ពេញ​និយម​ ​និង​ល្បី​ប្រចាំ​ហាង​។​

          ​សម្រាក​លម្ហែ​ ​និង​ថតរូប​លេង​បាន​មួយស្របក់​ ​មិនយូរប៉ុន្មាន​ភេសជ្ជៈ​ដែល​បាន​កុម្ម៉ង់​ក៏​បានហើយ​រួចរាល់​។​ ​ភេសជ្ជៈ​នៅ​ទីនេះ​សុទ្ធសឹងតែ​មានឱជារស​ឆ្ងាញ់​ ​ជាពិសេស​គឺ​រសជាតិ​តែ​ក្យូតូ​ម៉ាត់​ឆា​ទឹកដោះគោ​ ​ព្រោះ​តាម​ការ​ឱ្យ​ដឹង​ពី​សហ​ស្ថាបនិក​ហាង​ផ្ទាល់​ ​តែ​ម៉ាត់​ឆា​ដែល​យកមក​ប្រើប្រាស់​នេះ​គឺ​ត្រូវ​បាន​សម្រិតសម្រាំង​យ៉ាង​លម្អិត​ ​និង​បច្ចេកទេស​រូបមន្ត​សម្ងាត់​ពី​ទីក្រុង​ក្យូតូ(K​y​o​to​) ​ប្រទេស​ជប៉ុន​ផ្ទាល់​តែម្តង​។​ ​ដែល​ទាំងនេះ​ ​អាច​ជា​បទពិសោធន៍​ថ្មី​ ​សម្រាប់​អ្នក​និយម​ចូលចិត្ត​ពិសា​កាហ្វេ​ ​និង​តែ​ ​ជាពិសេស​សម្រាប់​អ្នក​ដែល​ចូលចិត្ត​ការ​ថតរូប​លេង​ក​ម្សាន្ត​នៅកន្លែង​ថ្មី​ប្លែក​ ​ស្អាត​ៗ​តែម្តង​។​ ​ក្រេបរសជាតិ​កាហ្វេ​តែ​បណ្តើរ​ ​ជជែក​គ្នា​លេង​បណ្តើរ​ ​អម​ដោយ​សំឡេង​ត​ន្រ្តី​បន្លឺ​ឡើង​រងំ​ៗ​ ​ពិតជា​ធ្វើ​ឱ្យ​ការ​សម្រាក​លម្ហែ​កាន់តែ​មាន​អត្ថន័យ​។​

          ​ងាក​មក​ជ្រាប​អំពី​ទីតាំង​វិញ​ ​ប្រសិនបើ​យើង​ធ្វើដំណើរ​ពី​ផ្សារ​ហ៊ុយ​ឡេង​ថ្មី​(​ជិត​ផ្សារ​ញ៉ែ​) ​មក​ទិសខាងលិច​តាម​បណ្តោយ​ផ្លូវ​បាក់​ខែង​ ​បន្ត​ដំណើរ​មក​ជិតដល់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ហួស​សាលា​បារាំង​ចាស់​ប្រមាណ​១​៥​០​ម៉ែត្រ​ ​យើង​នឹង​មកដល់​ទីតាំង​នៃ​ហាង​នេះ​នៅ​ខាងឆ្វេង​ដៃ​។​

          ​គួរ​បញ្ជាក់​ដែរ​ថា​ ​ហាង​កាហ្វេ​ ​«​Tea​s​h​a​ ​Tea​»​ ​បើក​ដំណើរការ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​៧​ព្រឹក​ដល់ម៉ោង​៧​យប់​៕​

Article​ ​by​ ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS