×

​T​h​e​ ​Symmetry​ ​លើក​ក​ម្ពស់វិ​ស័យ​ស្លៀកពាក់​បែប​ក្លា​សិ​ក​នៅ​កម្ពុជា​

NEWS 2 months ago
 
 

          ​ជាមួយ​ការ​បង្កើត​ស​ម្លៀ​ក​បំពាក់​បែប​ក្លា​សិ​ក​ (​Classic​) ​សម្រាប់​មនុស្ស​គ្រប់​វ័យ ​មាន​ដូចជា​ ​អាវ​ក្រៅ​ ​អាវ​ប៉ូ​ឡូ​ ​អាវយឺត​ ​ខោ​ ​Chin​o ​ខោខ្លី​ ​និង​ ​គ្រឿង​តុបតែង​លម្អ​ផ្សេងៗ​ ​គ្រប់​ផលិតផល​ទាំងអស់​ ​មិនថា​សាច់ក្រណាត់​ឬ​ម៉ូដ​ ​សុទ្ធ​សឹង​ត្រូវ​បាន​សម្រិតសម្រាំង​ ​ឆ្លងកាត់​ការរចនា​ ​និង​ ​ការស្រាវជ្រាវ​ពី​ក្រុម​ការងារ​ដែល​មាន​ជំនាញ​របស់​ ​T​h​e​ ​Symmetry​។​ ​ជា​ការពិត​ណាស់​ ​T​h​e​ ​Symmetry​ ​ជា​ម៉ាក​ស​ម្លៀ​ក​បំពាក់​ថ្មី​មួយ​ ​បង្កើត​ឡើង​ដោយ​កូនខ្មែរ​ ​គឺ​ ​លោក​ ​សេង​ ​សំ​រិទ្ធ​ស័ក្តិ ​ដែល​ជា​អ្នកមាន​បទ​ពិសោធ​ក្នុង​វិ​ស័យស​ម្លៀ​ក​បំពាក់​ក្លា​សិ​ក​ប្រមាណ​ជាង​មួយ​ទសវត្សរ៍​។​

          ​តាម​ការ​រៀបរាប់​របស់​ ​ស្ថាបនិក​ ​សេង​ ​សំ​រិទ្ធ​ស័ក្តិ ​ម៉ាក​ ​T​h​e​ ​Symmetry​ ​បាន​ប្រសូត​ចេញពី​ម៉ាក​យីហោ​ស​ម្លៀ​ក​បំពាក់​វាស់​កាត់​ដ៏​មាន​កេរ្តិ៍ឈ្មោះ​មួយ​គឺ​ ​Asia​ ​Mode​ ​ដែល​បង្កើត​ឡើង​ដោយ​ឪពុក​របស់​លោក​ផ្ទាល់​។​ ​Asia​ ​Mode​ ​បង្កើត​ឡើង​តាំងពី​ឆ្នាំ​ ​១​៩​៩​៦​ ​ភ្ញៀវ​ដែល​មក​វាស់​កាត់​ ​ភាគច្រើន​ជា​មន្ត្រី​ ​រដ្ឋមន្ត្រី​ ​ជាពិសេស​ ​សម្តេច​នាយករដ្ឋមន្ត្រី​ ​ក៏​ជា​អតិថិជន​ប្រចាំ​ផង​ដែរ​។​

          ​ជាមួយ​ការ​ផលិត​ផ្តោត​យក​គុណភាព​ ​ក្នុង​មួយ​ឈុត​ៗ​ ​Asia​ ​Mode​ ​អាច​ប្រើ​ពេល​ធ្វើ​ដល់ទៅ​ពីរ​ខែ​ឬ​អាច​លើស​ពី​នេះ​។​ ​ខណៈ​តម្រូវ​ការ​កាន់តែ​ច្រើនឡើង​ ​ម្យ៉ាង​ដើម្បី​សម្រួល​ដល់​ការ​ផលិត​នេះ​ផង​នោះ​ ​Asia​ ​Mode​ ​បាន​បង្កើត​ម៉ាក​មួយទៀត​ឈ្មោះថា​ ​Asia​ ​Mode​ ​Finery​ ​សម្រាប់​ការ​ផលិត​ទៅលើ​ស​ម្លៀ​ក​បំពាក់​ដែល​មានស្រាប់​ៗ​ ​ដែល​ផ្តល់​ដំណោះស្រាយ​ទាំង​ការ​វាស់​កាត់​ផង​ ​និង​ ​សម្រាប់​ភ្ញៀវ​ដែល​មិន​ចង់​រង់ចាំ​យូរ​ផង​ដែរ​។​

          ​បន្ទាប់មក​ទៀត​ ​ដោយ​ឃើញ​ថា​ ​Trend​ ​ឬ​ ​ទំនោរ​និយម​នៃ​ការ​ស្លៀកពាក់​បែប​ក្លា​សិ​ក​របស់​បុ​រ​សមានការ​ពេញ​និយម​ ​តែ​យ៉ាងណាមិញ​ ​ការ​ស្លៀកពាក់​បែប​នេះ​នៅ​កម្ពុជា​នៅ​មាន​ក​ម្រិ​ត​ ​ទើប​ធ្វើ​ឱ្យ ​លោក​ ​សេង​ ​សំ​រិទ្ធ​ស័ក្តិ ​ដែល​ជា​កូនប្រុស​ម្ចាស់​ម៉ាក​យីហោ​ ​Asia​ ​Mode​ ​មានគំនិត​បង្កើត​ម៉ាក​មួយទៀត​គឺ​ ​T​h​e​ ​Symmetry​។​ ​ម៉ាក​នេះ​បង្កើត​ឡើង​ក្នុង​បំណង​លើកស្ទួយ​វិ​ស័យ​ស្លៀកពាក់​បែប​ក្លា​សិ​ក​ ​ដោយ​បញ្ចូល​ការ​ស្លៀកពាក់​នេះ​ទៅ​ក្នុង​ជីវិត​ប្រចាំថ្ងៃ​ជា​បែប​ ​Casual​ ​Wear​ ​ឬ​ ​Occasion​ ​Wear​។​

          ​ចំពោះ​អត្ថន័យ​ ​ក៏ដូចជា​ស្ទី​ល​នៃ​ម៉ាក​យីហោ​ ​T​h​e​ ​Symmetry​ ​ស្ថាបនិក​ ​សេង​ ​សំ​រិទ្ធ​ស័ក្តិ ​បាន​បកស្រាយ​ថា​៖​ ​«​ ​T​h​e​ ​Symmetry​ ​បើ​ក្នុង​ន័យ​ទូទៅ​ ​វា​ជា​ភាព​ស្មើគ្នា​រវាង​ឆ្វេង​ ​និង​ ​ស្តាំ​ ​ហើយ​បើ​សម្រាប់​ពួកយើង​វិញ​ ​គឺ​មានន័យ​ថា​ ​ភាព​សមសួន​ក្នុង​ការ​ស្លៀកពាក់​។​»​

          លោក​បាន​លើកឡើង​ពី​បេសកកម្ម​ទៀត​ថា​៖​ ​«​T​h​e​ ​Symmetry​ ​ចង់​លើកទឹកចិត្ត​ឱ្យ​មានការ​ស្លៀកពាក់​បែប​ក្លា​សិ​ក​ ​សាមញ្ញ​ហើយ​សមសួន​ ​មានការ​ផ្ចិតផ្ចង់​ ​និង​មាន​ភាពជា​ខ្លួនឯង​។​ ​ពួកយើង​ចង់​លើក​ក​ម្ពស់វិ​ស័យ​នេះ​ ​ព្រមទាំង​ចង់​ឱ្យ​ក្លាយ​ជា​សហគមន៍​មួយ​សម្រាប់​អ្នកចូលចិត្ត​ស​ម្លៀ​ក​បំពាក់​បែប​នេះ​ផង​ដែរ​។​»​

Image Courtesy: The Symmetry

          ​តាមរយៈ​ការ​បញ្ចេញ​ខូឡិ​ក​ហ្សិ​ន​ ​ម៉ូដ​នីមួយៗ​មើល​មក​សាមញ្ញ​ ​តែ​សមសួន​មិន​ចេះ​ហួសសម័យ​ ​ស្ថាបនិក​ម៉ាក​យីហោ​លើកឡើង​ដែរ​ថា​ ​ស​ម្លៀ​ក​បំពាក់​ ​T​h​e​ ​Symmetry​ ​អាច​ស្លៀកពាក់​បាន​គ្រប់​កាលៈទេសៈ​ ​គ្រប់​កម្មវិធី​ ​អាស្រ័យ​ទៅលើ​ការរៀបចំ​ស្ទា​យ៌​ផ្គុំ​បញ្ចូល​គ្នា​ ​និង​ ​រស​និយម​របស់​បុគ្គល​ម្នាក់ៗ​។​ ​លោក​បន្ថែម​ដែរ​ថា​ ​ដោយហេតុ​ផ្តោត​លើស​ម្លៀ​ក​បំពាក់​ ​Contemporary​ ​Classic​ ​ឬ​ ​ក្លា​សិ​ក​សហសម័យ​ ​ក្នុង​មួយ​ឆ្នាំ​ម៉ាក​នេះ​អាច​នឹង​មាន​គម្រោង​ចេញពី​ ​២​ ​ទៅ​ ​៣​ ខូឡិ​ក​ហ្សិ​ន​។​

          ​គួរ​ឱ្យ​ដឹង​ដែរ​ថា​ ​ស្ថាបនិក​ ​T​h​e​ ​Symmetry​ ​លោក​ ​សេង​ ​សំ​រិទ្ធ​ស័ក្តិ ​គឺ​ជាជាង​វាស់​កាត់​ស​ម្លៀ​ក​បំពាក់​ ​ដែល​មាន​បទ​ពិសោធ​ក្នុង​វិ​ស័យស​ម្លៀ​ក​បំពាក់​ក្លា​សិ​ក​ជាង​ ​១​០​ ​ឆ្នាំ​មក​ហើយ​។​ ​កន្លងមក​ ​លោក​ថែមទាំង​បាន​ទៅ​បណ្តុះបណ្តាល​នៅ​សាលា​កាត់​ដេរ​ឈាន​មុខ​គេ​នៅ​លើ​ពិភពលោក​ S​a​vile​ ​Row​ ​Academy​ ​នៅ​ឯ​ទីក្រុង​ឡុង​ដ៍ ​ចក្រភពអង់គ្លេស​ ​ផង​ដែរ​៕​

Article by HEM SOKKHIM (ZM)


SUGGESTIONS