×

«Amun Bar & Restaurant» ផ្ដល់​​បរិយាកាស​​៣​ជម្រើស​​ក្នុង​​ហាង​​តែ​​មួយ ដែល​​បង្កើត​​ថ្មី​នៅ​​តំបន់​ Pub Street

TRAVEL & LIVING 8 months ago
 
 

          ​ក្រោយ​បំ​ពេញការ​ងារ​ហត់នឿយ​ស្ទើរ​ពេញមួយថ្ងៃ​ ​មនុស្ស​ក្នុង​សម័យ​ទំនើប​រមែង​ស្វែងរក​កន្លែង​លម្ហែ​ណាមួយ​ដើម្បី​រំសាយ​អារម្មណ៍​ ​ក៏ដូចជា​ភាព​តានតឹង​។​ ​បច្ចុប្បន្ន​​ ​ភោជនីយដ្ឋាន​ ​បានីយដ្ឋាន​ ​និង​បារ​លើដំបូល ​បាន​ក្លាយ​ជា​កន្លែង​បន្ធូរ​អារម្មណ៍​ដ៏​ពេញ​និយម​មួយ​ ​ដែល​មិន​ត្រឹមតែ​អំណោយផល​សម្រាប់​ការ​ជួបជុំ​ក​ម្សាន្ត​រៀងរាល់​ទិវារាត្រី​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជា​កន្លែង​ក្រេប​យក​បទ​ពិសោធ​ថ្មីៗ​មក​បង្កើន​ទាំង​ថាមពល​កាយ​ក៏ដូចជា​ថាមពល​ចិត្ត​ផង​ដែរ​។​ ​ហេតុ​ដូចនេះ​ហើយ​ ​ទើប​សូវ​រី​ន​ចង់​ណែនាំ​នូវ​ភោជនីយដ្ឋាន​មួយ​កន្លែង​ដែល​មាន​រហូត​ទៅដល់​ ​៣​ ​ជម្រើស​ក្នុង​កន្លែង​តែមួយ​ ​ដែល​មានឈ្មោះ​ថា​ ​«​A​mun​ ​Bar​ & ​Restaurant​»​។​

          តាមរយៈ​ការ​សម្ភាស​ ​លោក​ ​ឃឹម​ ​ប្រសព្វ​ ​ដែល​ជា​ម្ចាស់​អាជីវកម្ម​នេះ​ ​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ “​មែនទែន​ទៅ​ ​ខ្ញុំ​ដាក់ឈ្មោះ​ ​A​mun​(​អា​មិន​) ​នេះ​ឡើង​ ​ដោយសារ​ការ​អាន​ ​និង​ការ​សរសេរ​សម្រាប់​ភ្ញៀវ​ខ្មែរ​ ​ព្រមទាំង​ភ្ញៀវ​បរទេស​មាន​លក្ខណៈ​ងាយស្រួល​។​ ​មួយវិញទៀត​ ​A​mun​ ​គឺជា​ឈ្មោះ​របស់​ព្រះ​ដែល​មាន​ឥទ្ធិពល​ជាងគេ​ ​ដែល​តំណាង​ឱ្យ​សេរីភាព​ ​និង​ភាព​ខ្លាំងក្លា​ ​ហើយក៏​ជា​ព្រះ​ដំបូងបង្អស់​ដែល​បង្កើត​ព្រះ​ដទៃទៀត​ផង​ដែរ​។​ ​ដោយ​ការ​ស្រលាញ់​ចំពោះ​អត្ថន័យ​របស់​ពាក្យ​នេះ​ ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​ឈ្មោះ​ ​A​mun​ ​ជា​ឈ្មោះ​ហាង​តែម្ដង​។​” ​ស្ថាបនិក​វ័យ​២​៩​ឆ្នាំ​រូប​នេះ​បាន​បន្ត​ទៀត​ថា​ “​ខ្ញុំ​ឃើញ​ថា​ ​មាន​ភ្ញៀវ​ជាច្រើន​លំបាក​ក្នុង​ការ​រក​កន្លែង​ទទួលទាន​អាហារ​ ​និង​ការ​រំសាយ​អារម្មណ៍​តានតឹង​នៅកន្លែង​តែមួយ​ណាស់​ ​មូលហេតុ​នេះ​ហើយ​ ​ដែល​នាំ​ឱ្យ​ខ្ញុំ​ចាប់ផ្ដើម​មាន​គោលបំណង​ក្នុង​ការ​បង្កើត​ភោជនីយដ្ឋាន​នេះ​ឡើង​ ​ដើម្បី​ឱ្យ​ភ្ញៀវ​ទាំងឡាយ​អស់​ភាព​លំបាក​ក្នុង​ការ​រក​កន្លែង​ទទួលទាន​អាហារ​៣​ពេល​របស់​ពួកគាត់​ក្នុង​កន្លែង​តែមួយ​ ​ចាប់ពី​ពេលព្រឹក​រហូតដល់​ពេលយប់​តែម្ដង​។​

          ​ងាក​មក​ភាព​ល្បីល្បាញ​ដែល​ទាក់​ទាញចិត្ត​ភ្ញៀវ​ឱ្យ​មក​ក​ម្សាន្ត​ជាបន្តបន្ទាប់​ខុសប្លែក​ពី​រមណីយដ្ឋាន​ដទៃ​នោះ​ «​A​mun​ ​Bar​ & ​Restaurant​»​ ​ត្រូវ​បាន​ស្ថាបនិក​បែង​ចែកជាបីផ្នែក​សំខាន់​ៗ​គឺ​ ​ភោជនីយដ្ឋាន​ (​Restaurant​) ​បានីយដ្ឋាន​ (​G​a​strop​ub) ​និង​បារ​លើដំបូល​ (​Sky​bar​)​ ដោយ​រចនាបថ​នៃ​ការរៀបចំ​ហាង​នេះ​គឺ​មានការ​ ​D​e​cor​ ​ខុស​ៗ​ពី​គ្នា​ ​ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​មាន​អារម្មណ៍​ថា​ប្លែក​នូវ​ពេល​ដែល​ទៅដល់​តាម​ជាន់​នីមួយៗ​។​ ​ដោយ​ក្នុង​នោះ​ជាន់​ផ្ទាល់​ដីគឺជា​ភោជនីយដ្ឋាន«​A​mun​ ​Boat​ ​No​o​d​l​e​»​ បើក​ដំណើរការ​ជា​ផ្លូវការ​ចាប់ពី​ម៉ោង​ ​៧​ព្រឹក​ ​រហូតដល់​ ​៥​ល្ងាច​។​ ​នៅ​ទីនេះ ​ផ្ដោ​ត​សំខាន់​ទៅលើ​គុយទាវ​ទូក​ ​ហើយក៏​មាន​បម្រើ​ជូន​នូវ​គុយទាវ​បែប​ខ្មែរ​ ​បាយ​ឆា​ម្រះព្រៅ​ ​បាយ​សាច់​មាន់​ ​បាយ​សាច់ជ្រូក​ ​បង្អែម​ ​ព្រម​ជាមួយ​ភេសជ្ជៈ​ប្រចាំ​ហាង​ផ្ទាល់​ ​និង​ម្ហូប​ខ្មែរ​ ​ម្ហូប​ថៃ​ផ្សេងៗ​ជា​ច្រើនមុខ​ទៀត​។​ ​បន្ទាប់មក​ចូល​ដល់​ជាន់​ទី​១​ ​មានឈ្មោះ​ហៅថា​ ​«​A​mun​ ​G​a​strop​ub​»​ ​ជាន់​នេះ​មាន​បែបផែន​ផ្សេង​មួយទៀត​បែប​ ​Classic​ ​European​ ​Restaurant​ ​ដែល​បញ្ចូល​គ្នា​នូវ​ ​Architect​ ​បែប​បុរាណ​លាយ​សម័យ​ ​អម​ជាមួយនឹង​ម្ហូប​បែប​លោក​ខាងលិច​ ​និង​ខាងកើត​ (​Western​ ​Asian​ ​Fusion​ ​food​) ​រួម​មាន​ ​Lamb​ ​Shank​ ​និង​ ​Steak​ ​អម​ជាមួយ​ភេសជ្ជៈ​ដូចជា​ ​Mar​g​a​ ​Gas​t​ro ​និង​ ​A​mun​ ​Per​fume​។​ ​ចំពោះ​ជាន់​ចុងក្រោយ​គឺជា​ទី​២​ ​ដែល​មានឈ្មោះ​ថា​ ​«​A​mun​ ​Sky​bar​»​ ​សម្រាប់​ជាន់​នេះ​ ​បាន​ផ្ដល់​នូវ​បរិយាកាស​មួយ​បែប​ផ្សេងទៀត​ជា​លក្ខណៈ​ ​Roof​top​ ​Bar​ ​ឬ​ការ​ទទួលទាន​អាហារ​ក្រោម​ពន្លឺព្រះច័ន្ទ​ ​លាយឡំ​ជាមួយ​ត​ន្រ្តី​យ៉ាង​ពីរោះ​អង្រួន​ដួងចិត្ត​ ​អម​ជាមួយនឹង​ស្រា​ក្រឡុក​ប្រចាំ​ហាង​រួម​មាន​ ​A​mun​ ​F​err​i​s ​wheel​ ​shot​, ​A​mun​ ​House​-​Craft​ ​Cocktail​s, ​Beer​ ​Selective​ ​Whisk​y​, ​White​ ​Wine​ ​and​ ​Red​ ​Wine​, ​Fresh​ ​Juice​s, ​Smooth​i​e​s, ​A​mun​ ​Signature​ ​Summer​ ​Drink​s (​Log​an​ ​Ice​ ​Tea​, ​Chrysanthemum​ ​Juice​, ​Panda​n ​Juice​) ​និង​ ​Classic​ ​Cocktail​s ​ជាច្រើន​ទៀត​ ​ព្រម​ជាមួយ​អាហារ​បែប​ ​Small​ ​Bite​s ​និង​ ​L​i​g​h​ ​Meal​ ​ជាដើម​។​ ​មិនតែប៉ុណ្ណោះ​ ​ម្ចាស់​អាជីវកម្ម​រូប​នេះ​ក៏បាន​បញ្ជាក់​ដែល​ថា​ ​គ្រប់​គ្រឿងផ្សំ​ទាំងអស់​គឺ​សុទ្ធសឹងតែ​ត្រូវ​ពិនិត្យ​ ​និង​សម្រិតសម្រាំង​ឡើង​យ៉ាង​យកចិត្តទុកដាក់​ ​ហើយ​ត្រូវ​បាន​រក្សាទុក​ដោយ​បច្ចេកទេស​ខ្ពស់​ដោយមាន​ស្តង់​ដា​ត្រឹមត្រូវ​ផង​ដែរ​។​

          សរុប​មក​ ​A​mun​ ​Bar​ & ​Restaurant​ ​គឺជា​ភោជនីយដ្ឋាន​ប្លែក​មួយ​ក្នុង​ខេត្ត​សៀមរាប​ ​ដែល​នាំមក​នៅ​បទពិសោធន៍​នៃ​ការ​ទទួលទានភោជនាហារ​សម្រិតសម្រាំង​ពី​ចុងភៅ​ចំណាន​ ​ហើយក៏​ផ្ដល់​មក​នូវ​ជម្រើស​សម្រាប់​ជ្រើសរើស​កន្លែង​អង្គុយ​ជាច្រើន​បែប​សម្រាប់​អតិថិជន​ ​ដែល​ស័ក្ដិសម​បំផុត​សម្រាប់​ការ​ជួបជុំ​បែប​គ្រួសារ​ ​មិត្តភក្តិ​ ​ជាពិសេស​នោះ​ក៏​ជា​កន្លែង​សម្រាប់​ការណាត់ជួប​បែប​ រ៉ូ​មែន​ទិ​ក​ ​និង​ពិធីជប់លៀង​ផ្សេងៗ​ផង​ដែរ​។​ ​ភោជនីយដ្ឋាន​នេះ​ ​មាន​ចម្ងាយ​ប្រមាណ​ ​៥​០​០​ម៉ែត្រ​ពី​ ​Pub​Street​ ​នៅ​ខាងក្រោយ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​សៀមរាប​ ​ទល់​មុន​ច្រក​ចូល​មន្ទីរពេទ្យ​ភ្នែក​តំបន់​សៀមរាប​។​ ​គួរ​បញ្ជាក់​ថា​ ​ភោជនីយដ្ឋាន​នេះ​ ​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ចាប់ពី​ម៉ោង​៦​ព្រឹក​ ​ដល់ម៉ោង​១​ទៀបភ្លឺ​ ​រៀងរាល់ថ្ងៃ​៕​

​Article​ ​by​ N​I​ C​H​AN​N​I​K​A


SUGGESTIONS