×

ក្រេបរសជាតិ​កាហ្វេ​ចិញ្ចើម​ផ្លូវ​ក្រោមម្លប់​ឈើ​ដ៏​ត្រជាក់​ដែល​អ្នក​គួរតែ​សាកល្បង​ជាមួយនឹង​ ​«Bon​g​ ​Café»​

TRAVEL & LIVING 8 months ago
 
 

            ពាក្យ​ថា​ហាង​កាហ្វេ​តាមផ្លូវ​ប្រាកដ​ណាស់​ប្រិយ​មិត្ត​ប្រាកដជា​នឹកភ្នក​ទៅដល់​កាហ្វេ​ដែ​លលក់​តាម​រទេះ​ម៉ូតូ​ ​ឬ​ជា​តូប​តូចៗ​នៅ​លើ​ដង​វិថីនានា។​ ​ប្រកបដោយ​ភាព​ច្នៃ​ប្រតិដ្ឋ​ខ្ពស់​និង​ស្រប​ទៅតាម​យុគ​សម័យ​ទំនើប​ ​យើង​កត់​សម្គាល់​ឃើញ​ហាង​កាហ្វេ​មួយ​ចំនួន​ដែល​បើក​ជា​លក្ខណៈ​ទ្រង់ទ្រាយ​មធ្យម​ឬ​អាច​និយាយ​បាន​ថា​លក់​នៅ​តាម​ដង​ផ្លូវ​ ​ប៉ុន្តែ​មាន​ការរៀបចំ​ដេគ័​រហា​ង​យ៉ាង​ស្រស់​ស្អាត​ប្រកបដោយ​ភាព​ទាក់ទាញ​ ​រីឯ​រសជាតិ​ទៀតសោត​ក៏​មិនចាញ់​រសជាតិ​កាហ្វេ​ប្រេ​ន​ៗ​ដែល​នាំចូល​ពី​បរទេស​ឡើយ។​ ​ដូច្នេះ​ហើយ​ទើប​សូវ​រី​ន​ ​សូម​ណែនាំ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​ទើបនឹង​រះ​ថ្មី​គឺ​មានឈ្មោះ​ថា​ ​«Bong​ ​Café»។​

​            បើ​អ្នក​ធ្វើដំណើរ​ទៅកាន់​ផ្លូវ៤៣០​ ​ស្ថិត​ក្នុងសង្កាត់​ផ្សារដើមថ្កូវ​ ​ពី​រង្វង់​មូល​ផ្សារ​ដើមថ្កូវ​ទៅ​ប្រហែលជា​៥០០ម៉ែត្រ​ខាងឆ្វេង​ដៃ​អ្នក​នឹង​ប្រទះឃើញ​ហាង​កាហ្វេ​មួយ​កន្លែង​ដែល​មាន​ការរៀបចំ​លក្ខណៈ​បែប​ចិញ្ចើម​ផ្លូវ​ដែល​បង្កប់​ទៅ​ដោយ​ភាព​ទំនើបនិយម​នៃ​ការរៀបចំ​ម៉ាស៊ីន​ឆុងកាហ្វេ​យ៉ាង​ទាន់សម័យ​មិនចាញ់​ហាង​កាហ្វេ​ធំៗ​ប៉ុន្មាន​ឡើយ។​ ​ក្រោមម្លប់​ឈើ​ដ៏​ត្រជាក់​ត្រឈឹងត្រឈៃ​ស្ថាបនិក​នៃ​ហាង​កាហ្វេ​ដែល​មានឈ្មោះ​ថា​ Bong​ ​Café ​បាន​ផ្ដល់​បទសម្ភាសន៍​មកកាន់​ ​សូវរីន​ ​ថា​ “បើ​គិត​មកដល់​ខែកញ្ញា​នេះ​ ​ខ្ញុំ​បាន​ដំណើរការ​ហាង​កាហ្វេ​នេះ​បាន​រយៈពេល​១ខែ​ប្រកបដោយ​ភាព​ជោគជ័យ។”

            អំណោយផល​ពី​រុក្ខជាតិ​ជុំវិញ​ហាង​ ​និង​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​បាន​បង្កើត​ជា​បរិយាកាស​មួយ​ដ៏​ប្លែក​ទាក់​ទាញ​អារម្មណ៍​​ភ្ញៀវ​ឱ្យ​អង្គុយ​ជជែក​កម្សាន្ត​នៅ​ក្នុង​ហាង​កាហ្វេ​នេះ​យ៉ាង​ត្រជាក់ចិត្ត​តែម្តង។​ ​ក្រេបរសជាតិ​កាហ្វេ​បណ្តើរ​គយគន់​ទិដ្ឋភាព​នៃ​ហាង​បណ្តើរ​ ​ថែមទាំង​បណ្តែតអារម្មណ៍​នឹង​ចម្រៀង​យ៉ាង​ពីរោះ​រណ្តំ​ចិត្ត​ ​ប្រៀប​បាន​កំពុង​ពិសា​កាហ្វេ​នៅ​ក្នុង​ហាង​យ៉ាង​ទាន់សម័យ​បែប​យុវវ័យ​ ​ជាមួយនឹង​ការរៀបចំ​មើលទៅ​ស្រឡះ​ភ្នែក​ ​ដែល​ផ្ដល់​ឱ្យ​អតិថិជន​កាលដែល​បាន​មក​ពិសា​ភេសជ្ជ​នៅ​ទីនេះ​ទទួល​បាន​បទពិសោធន៍​ថ្មីៗ​ខុសប្លែក​ពី​ទីកន្លែង​ដទៃទៀត​ ​ដែល​ជា​កត្តា​មួយ​ជំរុញ​ឱ្យ​អ្នក​អាច​បំពេញកិច្ចការ​ការងារ​សំខាន់​ផ្សេងៗ​ទៀត​កាន់តែ​រហ័ស។​

            Bong​ ​Café ​ក៏មាន​ភេសជ្ជ​ប្រចាំ​ហាង​ដែល​ទទួល​បានការ​ពេញ​និយម​ស្ទើរតែ​គ្រប់​រសជាតិ​តែម្ដង​ដូចជា​ ​បង​ឡាតេ (Coffee​ ​Latte) ​តែ​បៃតង​អេ​ស​ប្រេ​ស​សូ​ (Green​ ​Tea​ ​Espresso) ​សូដា​រសជាតិ​ផីង​ហ្គ្រេ​ភ​ហ្វ្រូត​ (PinkGrapefruit​ ​Soda) ​និង​តែ​បៃតង​ (Green​ ​Tea) ​ប៉ុន្តែ​អ្វី​ដែល​ពិសេស​ជាងគេ​ហើយ​មិត្ត​អ្នកអាន​គួរតែ​សាកល្បង​ទៅ​ភ្លក់​នោះ​គឺ​ ​បង​សម្លាញ់​ (Coffee​ ​Condense Milk) ​ដែល​ជា​កាហ្វេ​ល្បី​ប្រចាំ​ហាង​តែម្ដង។​

​            មិនថា​រសជាតិ​ឬ​តម្លៃ​នោះ​ទេ​ហាង​កាហ្វេ​ដែល​បង្កើត​ស្លាក​សញ្ញា​ដោយ​កូនខ្មែរ​ខាងលើ​នេះ​ ​បាន​គិតគូរ​យ៉ាង​ដិតដល់​ទៅលើ​តម្លៃ​សមរម្យ​មួយ​ដែល​អាច​ឱ្យ​អតិថិជន​អាច​ទទួលយក​បាន​ដោយ​បាន​កំណត់​តម្លៃ​ចាប់ពី​៤៥០០រៀល​រហូតដល់​៨៥០០រៀល​ក្នុង​មួយ​កែវ​ ហើយ​តម្លៃ​នេះ​គឺ​អាស្រ័យ​ទៅតាម​ភេសជ្ជ​នីមួយៗ​ផង​ដែរ។​ ​គួរ​បញ្ជាក់​ថា​ ​ហាង​កាហ្វេ​នេះ​បើក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៦:៣០ព្រឹក​រហូតដល់​ម៉ោង​ ​៥ល្ងាច៕​

Article by NI CHANNIKA


SUGGESTIONS