×

ចុង​ស​ប្តាហ៍​របស់​អ្នក​នឹង​កាន់តែ​ពិសេស​ជាមួយនឹង​ម្ហូបអាហារ​ប៉ុន្មាន​មុខ​នេះ​

TRAVEL & LIVING 4 years ago
 
 

          សូវ​រី​ន​ ​ដឹង​ថា​ប្រិយ​មិត្ត​ច្រើន​មមាញឹក​ជាមួយនឹង​ការងារ​ ​ការ​ប្រកបមុខរបរ​ផ្សេងៗ​យ៉ាង​ខ្លាំង​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​ ​ហើយ​ពុំសូវ​ជា​មាន​ពេលវេលា​គ្រប់គ្រាន់​សម្រាប់​ច​ម្អិ​ន​ម្ហូប​ច្រើនមុខ​នោះ​ទេ​ ​តួយ៉ាង​ ​អ្នក​ច្រើន​មាន​ពេលទំនេរ​គ្រប់គ្រាន់​នាចុង​ស​ប្តាហ៍​តែប៉ុណ្ណោះ​។​ ​ឆ្លៀត​ក្នុង​ឱកាស​នា​ចុង​ស​ប្តាហ៍​នេះ​ដែរ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​​ប្រិយ​មិត្ត​នូវ​ម្ហូបអាហារ​ចំនួន​៥​មុខ​ដែល​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ច​ម្អិ​ន​ ​ហើយ​ថែមទាំង​ចំណេញ​ពេល​​វេលា​ថែមទៀត​។​

​១​. ​មឹក​ដុត
*​គ្រឿងផ្សំ​:
- ​មឹក​បំពង​ ​១​គីឡូ​
- ​សាច់ជ្រូក​ ​ចិញ្ច្រាំ​ ​៥​០​០​ក្រាម​
- ​មី​សួ្ ​២​ដុំ​ (​យកទៅ​ត្រាំទឹក​សិន​)
- ​បង្គា​ក្រៀម​ ​១​ខាំ​ (​យកទៅ​ត្រាំទឹក​សិន​)
- ​ខ្ទឹមស​ ​៥​កំពឹស​
- ​ម្រេច​ ​២​ស្លាបព្រា​កាហ្វេ​
- ​ស្លឹកខ្ទឹម​ ​១​ស្លាបព្រា​បាយ​
- ​ការ៉ុត​ ​៣​-​៤​ ​កង់​ ( ​ហាន់​ល្អិត​ៗ​ )
- ខឹ្ទ​ម​បារាំង​ ​១​ ​ចំហៀង​ ( ​ហាន់​ល្អិត​ៗ​ )
- ​ស​ណែ្ក​ក​កួរ​ ( ​កាត់​វា​មួយ​ចង្អុលដៃ​ )
- ​ទឹកត្រី​ ​២​ ​ស្លាបព្រា​កាហ្វេ​
- ​ស្ករ​ ​២​ស្លាបព្រា​កាហ្វេ​
- ​ម្សៅស៊ុប​មាន់​ ​២​ស្លាបព្រា​កាហ្វេ​
- ​អំបិល​ ​១​ ​ស្លាបព្រា​កាហ្វេ​

          ​វិធី​ធ្វើ​: ​ដំបូង​យើង​ត្រូវ​យក​មឹក​មក​បកស្បែក​ខាងក្រៅ​ចេញ​ ​និង​ហូត​យក​ពោះ​ ​ព្រមទាំង​ក្បាល​ ​រួច​លាង​ទឹក​ឲ្យ​ស្អាត​រួច​ទុក​មួយ​ឡែក​សិន​។​ ​បន្ទាប់មក​ទៀត​យើង​យក​សាច់ជ្រូក​ម​កលា​យ​គ្រឿង​ដែល​មាន​ដូចជា​ ​ទឹកត្រី​ ​ស្ករ​ ​ម្សៅស៊ុប​មាន់​ ​អំបិល​ ​ស្លឹក​ខឹ្ទ​ម​ ​ម្រេច​ ​ខ្ទឹមស​ ​បង្គា​ក្រៀម​ ​ការ៉ុត​ ​និង​ខ្ទឹមបារាំង​ហើយ​កូរ​ចូលគ្នា​ឲ្យ​សព្វ​គ្រឿង​អស់​ទើប​យកទៅ​ញាត់​ក្នុង​មឹក​ ​និង​ញាត់​ស​ណែ្ក​ក​កួរ​ពីលើ​រួច​ឆូត​ពី​បី​ឆ្នូត​ដូច​នៅ​ក្នុង​រូប​ ​បន្ទាប់មក​យក​មឹក​នោះ​ទៅ​ដុត​ដោយ​ទុក​រយៈពេល​ប្រហែលជា​១​៥​នាទី​ ​រហូត​ឃើញ​ថា​វា​ឆ្អិន​បាន​ល្អ​ទាំង​សាច់​ខាងក្នុង​ ​និង​ខាងក្រៅ​ជាការស្រេច​។​ ​ជាចុងក្រោយ​យើង​អាច​ស្រោចទឹក​ត្រី​បុក​បន្ថែម​ពីលើ​មឹក​ដុត​ទៀត​ប្រសិនបើ​អ្នកចូលចិត្ត​រសជាតិ​ដិត​ៗ​៕​

​២​. ​បុក​កាពិ​
*​គ្រឿងផ្សំ​៖​
- ​កាពិ​ ​៣​ស្លាបព្រា​បាយ​
- ​បង្គា​ក្រៀម​ ​២​ស្លាបព្រា​បាយ​ (​ដាក់​ក៏បាន​មិន​ដាក់​ក៏បាន​)
- ​ត្រប់ពុតលំញង​ ​ម្ទេស​ស្រស់​ ​ខ្ទឹមស​ ​ខ្ទឹមក្រហម​
- ​ទឹក​ក្រូចឆ្មារ​ ​៤​-​៥​ស្លាបព្រា​បាយ​
- ​ស្ករ​ ​និង​ទឹកត្រី​ ​មួយ​មុខ​ ​២​ស្លាបព្រា​បាយ​
- ​ត្រី​ប្លាធូ​ (​តាម​ចំណង់ចំណូលចិត្ត​)
- ​បន្លែ​អន្លក់​មាន​ ​ស្ពៃក្តោប​ ​ត្រសក់​ ​ត្រប់​ ... (​តាម​ចំណង់ចំណូលចិត្ត​)

          វិធី​ធ្វើ​៖​ ​យក​ត្រី​ប្លាធូ​ចៀន​ឲ្យ​ឆ្អិន​ក្រៀម​ល្មម​ ​ចាំ​យក​កាពិ​ទៅ​អាំង​ឬ​ដុត​មួយសន្ទុះ​ដើម្បីឲ្យ​វា​ឆ្អិន​រួច​ទុក​មួយ​ឡែក​សិន​។​ ​បន្ទាប់មក​យក​បង្គា​ក្រៀម​បុក​ឲ្យ​ម៉ដ្ឋ​ល្មម​ហើយ​ដួស​ទុក​មួយ​កន្លែង​ចាំ​យក​ខ្ទឹមស​ ​ខ្ទឹមក្រហម​ ​និង​ម្ទេស​ស្រស់​ ​បុក​ចូលគ្នា​ឲ្យ​ម៉ដ្ឋ​ល្មម​ ​រួច​ដាក់​កាពិ​ ​និង​បង្គា​ក្រៀម​ចូល​ ​បុក​ចូលគ្នា​ឲ្យ​សព្វ​ ​ហើយ​ដាក់​ស្ករ​ ​ទឹកត្រី​ ​និង​ទឹក​ក្រូចឆ្មារ​ចូល​ ​ច្របល់​ចូលគ្នា​ឲ្យ​សព្វ​ ​បន្ទាប់មក​ដាក់​ត្រប់ពុតលំញង​ចូល​ ​និង​ម្ទេស​ចូល​ទៅ​ជាការស្រេច​៕​

៣​. ស្លំក្រហម​
*​គ្រឿងផ្សំ​:
- ​បង្គា​ក្រៀម​ ​២​ខាំ​
- ​គ្រាប់​ ​Cum​in​បន្តិច​
- ​ម្ទេស​ខៀវ​ ​៣​ផ្លែ​
- ​ស្លឹក​ក្រូចសើច​ ​៣​-​៤​ស្លឹក​
- ខឹ្ទ​ម​បារាំង​ ​កន្លះ​កូន​ចានចង្កឹះ​
- ​ម្ទេស​ក្រហម​ ​និង​ ​ម្ទេស​ខៀវ​ ( ​ហាន់​កង់​ៗ​ )
- ​ម្សៅរមៀត​ ​១​/​៤​ស្លាបព្រា​បាយ​
- ​អំបិល​ ​១​ស្លាបព្រា​បាយ​
- ​ម្សៅ​ម្ទេស​ក្រហម​ ​១​ស្លាបព្រា​បាយ​
- ​ទឹក​ ​១​០​០​មី​លីត្រ​ (​មួយ​កូន​កែវ​)
- ​ម្សៅ​ ​g​a​ram​ ​ma​s​a​l​a​ ​១​/​២​ ​ស្លាបព្រា​បាយ​
- ​ម្សៅ​ ​d​an​i​y​a​ ​១​/​២​ ​ស្លាបព្រា​បាយ​

          វិធី​ធ្វើ ​​ដំបូង​យើង​ត្រូវ​ដាក់ប្រេង​ឆា​ទៅ​ក្នុង​ខ្ទះ​ឲ្យ​ក្តៅ​សិន​ចាំ​ដាក់គ្រាប់​ ​Cum​in​ ​ម្ទេស​ខៀវ​​ស្លឹក​ក្រូចសើច​ ខឹ្ទ​ម​បារាំង​ ​ម្ទេស​ក្រហម​ ​និង​ម្ទេស​ខៀវ​ ​រួច​យើង​ឆា​វា​ឲ្យ​បន្លែ​យើង​រាង​ឆ្អិន​បន្តិច​ចាំ​ដាក់​បង្គា​ក្រៀម​ដែល​យើង​ត្រាំទឹក​រួច​ចូល​ទៅ​ ​ហើយ​បន្ថែម​គ្រឿង​ដែល​មាន​ដូចជា​ ​ម្សៅរមៀត​ ​អំបិល​ ​ម្សៅ​ម្ទេស​ក្រហម​។​ ​បន្ទាប់មក​យើង​ចាក់ទឹក​(​មួយ​កូន​កែវ​)​ចូល​ទៅរួច​រម្ងាស់​ទុក​ប្រហែល​៥​នាទី​សិន​ចាំ​ចាក់​ម្សៅ​ ​g​a​ram​ ​ma​s​a​l​a​ ​ម្សៅ​ ​d​an​i​y​a​ ​ហើយ​កូរ​វា​ឲ្យ​សព្វ​ជាការស្រេច​៕​​

៤​. ​សៀវ​ម៉ៃ​ស្ពៃក្តោប​សាច់​ត្រី​
*​គ្រឿងផ្សំ​
- ​ស្ពៃក្តោប​ ​១​ផ្លែ​
- ​ប្រហិត​ត្រី​ ​៣​០​០​ក្រាម​
- ​ស្លឹកខ្ទឹម​ ​ហាន់​
- ​ម្រេច​ ​១​ស្លាបព្រា​កាហ្វេ​
- ​ការ៉ុត​ ​ហាន់​ៗ​ល្អិត​ ​២​ស្លាបព្រា​បាយ​
- ​អំបិល​ស៊ុប​ ​កន្លះ​ស្លាបព្រា​បាយ​
- ​ជីរវ៉ាន់ស៊ុយ​

          ​វិធី​ធ្វើ​ ​ដំបូង​យើង​ត្រូវ​យក​ស្នូល​កណ្តាល​នៃ​ស្ពៃក្តោប​ចេញរួច​ហើយ​ចាំ​យើង​បក​វា​ជា​ស្រទាប់​ៗ​រួច​យកទៅ​លាង​ទឹក​ឲ្យ​ស្អាត​ ​បន្ទាប់មក​ទៀត​យក​ស្ពៃក្តោប​ទៅ​ដាក់​ស្ងោរ​ដើម្បីឲ្យ​ងាយស្រួល​ក្នុង​ការ​ខ្ចប់​ជាមួយ​ប្រហិត​ត្រី​របស់យើង​ ​ជាចុងក្រោយ​យើង​ក៏​អាច​​​យក​ប្រហិត​ត្រី​ដែល​ខ្ចប់​ជាមួយ​ស្ពៃក្តោប​ទៅ​ចំហុយ​ក្នុង​ឡាំង​សឹង​ទុក​រយៈពេល​ប្រហែល​១​៥​ទៅ​២​០​នាទី​ជាការស្រេច​៕​ (​យើង​ក៏​អាច​ទទួលទាន​ជាមួយ​ទឹកស៊ីអ៊ីវ​ឬ​ទឹក​ម្ទេស​ទៅ​តាមចំណូលចិត្ត​)

​៥​. ​ស៊ុប​ផ្សិត​បែប​គ្រី​ម​
*​គ្រឿងផ្សំ​
- ​ផ្សិត​ខ្មៅ​ ​៣​០​០​ក្រាម​
- ខឹ្ទ​ម​បារាំង​ ​មួយ​កូនចាន​ច​ងឹ្កះ
- ​ខាត់ណា​ខៀវ​ ​១​០​០​ក្រាម​
- ​ប​័​រ​ ​២​ស្លាបព្រា​បាយ​
- ​ទឹកដោះគោ​ស្រស់​ ​១​កូន​កែវ​
- ​ទឹកស៊ុប​ផ្សិត​កំប៉ុង​ (​មួយ​ចានគោម​)
- ​ប្រេង​អូ​លីវ​ ​១​ស្លាបព្រា​បាយ​
- ​ម្សៅ​អង្ករ​ ​៣​ស្លាបព្រា​បាយ​ (​លាយ​ទឹក​បន្តិច​)
- ​ស្រា​ ​២​ស្លាបព្រា​បាយ​ (​សម្រាប់​ធ្វើម្ហូប​)
- ​អំបិល​ ​២​ស្លាបព្រា​កាហ្វេ​
- ​ស្ករស​ ​១​ស្លាបព្រា​កាហ្វេ​
- ​Ore​gan​o (​សម្រាប់​រោយ​ពីលើ​)
- ​Parsley​ (​សម្រាប់​ដាក់​ពីលើ​)
- ​ទឹក​ (​បន្តិច​)

          ​វិធី​ធ្វើ​ ​ជាដំបូង​យើង​ត្រូវ​ដាំ​ឆ្នាំង​ឲ្យ​ក្តៅ​រួច​ដាក់​ប​័​រ​កូរ​ឲ្យ​រលាយ​ហើយ​ដាក់​ខ្ទឹមបារាំង​ ​ខាត់ណា​ខៀវ​ ​និង​ផ្សិត​ចូល​ទៅ​ជាមួយគ្នា​តែម្តង​។​ ​ឆា​ដល់​បន្លែ​ជិត​ឆ្អិន​បន្តិច​ទើប​ចាក់ទឹក​ស៊ុប​និង​គ្រឿងផ្សំ​ចូល​ដែល​មាន​ដូចជា​ ​ស្ករស​ ​អំបិល​ ​ម្សៅ​អង្ករ​ ​ប្រេង​អូ​លីវ​ ​និង​ស្រា​រួច​រំងាស់​ដល់​បន្លែ​និង​ទឹកស៊ុប​ចូលជាតិ​សិន​ចាំ​ភ្លក់​រសជាតិ​ថា​តើ​ល្មម​ត្រូវនឹង​ចំណូលចិត្ត​ជាការស្រេច​។​ (​បញ្ជាក់​៖​ ​ប្រសិនបើ​អ្នក​មិន​ចូលចិត្ត​ស៊ុប​បែប​ខាប់​ទេ​ ​អំឡុង​ពេល​ច​ម្អិ​ន​អ្នក​អាច​បន្ថែម​ទឹក​បន្តិចទៀត​ជាការស្រេច​)​សូវ​រី​ន​ជឿ​ថា​ ​អ្នក​នឹង​ច​ម្អិ​ន​ម្ហូប​ទាំងអស់​នេះ​មានឱជារស​ឈ្ងុយ​ឆ្ញាញ់​បំផុត​ផង​ដែរ​។​ ​ដូច្នេះ​ ​សូម​កុំ​ភ្លេច​ណា​តាមដាន​មុខម្ហូប​ថ្មី​បន្ត​ទៀត​នាស​ប្តាហ៍​ក្រោយ​ទាំងអស់គ្នា​៕​

Article by CHHOEM POVTHIDA


SUGGESTIONS