×

បារនីយដ្ឋាន​ ​៤​កន្លែង​ពិតជា​ស័ក្តិសម​បំផុត​សម្រាប់​ការណាត់ជួប​របស់​អ្នក​

TRAVEL & LIVING 7 hours ago
 
 

          សូវ​រី​ន​ ​ជឿ​ថា​ប្រិយ​មិត្ត​មួយ​ចំនួន​មាន​ភាព​ស្មុគ​ស្មាញ​ក្នុង​ការ​ជ្រើសរើស​ទីកន្លែង​ ​សម្រាប់​ការ​ជួបជុំ​ក្រុម​គ្រួសារ​ ​មិត្តភក្តិ​ ​ឬ​មនុស្សជា​ទីស្រឡាញ់​នៅ​ចុង​សប្តាហ៍។​ ​ដូច្នេះ​ ​ជាមួយនឹង​ ​សូវ​រី​ន​ ​ថ្ងៃនេះ​ ​នឹង​នាំ​ប្រិយ​មិត្ត​ទៅកាន់​បារ​នី​យ​ដ្ឋា​ន​ ​៤​ ​កន្លែង​ដែល​ស្ថិត​នៅកណ្តាល​ក្រុង​ដែល​ផ្តល់​នូវ​ភាព​ងាយស្រួល​ទាំង​ការធ្វើដំណើរ​ ​ព្រមទាំង​តម្លៃ​សមរម្យ​ផង​ដែរ​។​

          Hybrid​ ​Kitchen​ (ម៉ោង​បើក​អាជីវកម្ម​៖​ ​រៀងរាល់​ថ្ងៃអង្គារ៍ ​រហូតដល់​ថ្ងៃអាទិត្យ​, ​ម៉ោង​ ​១០ព្រឹក​ ​រហូតដល់​ម៉ោង​ ​១១យប់)
          ​នៅ​ប្លុក​វិមានឯករាជ្យ​ ​ផ្លូវ​លេខ​២២២​ ​ខណ្ឌ​ដូនពេញ​ ​រាជធានី​ភ្នំពេញ​ ​Hybrid​ ​Kitchen​ ​ជា​បារ​នី​យ​ដ្ឋា​ន​កូនកាត់​ដ៏​ទាក់ទាញ​ផ្តល់​នូវ​ភាព​កក់ក្តៅ​ ​និង​ផាសុកភាព​។​ ​ជម្រើស​មុខម្ហូប​ ​និង​ភេសជ្ជ​ ​នៅ​ទីនេះ​ ​សូវ​រី​ន​ ​ជឿ​ថា​ប្រិយ​មិត្តភក្តិ​នឹង​ទទួល​បាន​រសជាតិ​ខុសប្លែក​ដែល​អ្នក​មិនធ្លាប់​សាកល្បង​ពីមុន​មក​នោះ​ឡើយ​។​ ​ជាមួយគ្នា​នេះ​ ​កុំ​ភ្លេច​ភ្លក្ស​ស្រា​ក្រឡុក​ប្រចាំ​ហាង​ (​Signature​ ​Cocktail​s) ​ដួច​ជា​៖​ ​Golden​ ​Apple​ ​cocktail​, ​Green​ ​Paradise​, ​Match​a​ ​Sour​, ​និង​ ​Red​ ​Snow​ ​ផង​ដែរ​។​

Golden​ ​Apple​ ​cocktail​

Green​ ​Paradise

Match​a​ ​Sour​

Red​ ​Snow​

          Mekong​ ​Lounge​ – S​hang​r​i​-​L​a​ ​P​h​no​m​ ​P​e​n​h​ (​បើក​អាជីវកម្ម​រៀងរាល់ថ្ងៃ​ ​ម៉ោង​ ​១​០​ ​ព្រឹក​ ​ដល់​ ​១​០​យប់​)
          ​ស្ថិតនៅ​ជាន់​ទី​ ​៤​៩​ ​នៃ​សណ្ឋាគារ​ S​hang​r​i​-​L​a​, ​Mekong​ ​Lounge​ ​គឺជា​កន្លែង​ស្ងប់ស្ងាត់​ដ៏​ទំនើប​ ​អម​ជាមួយនឹង​ទិដ្ឋភាព​បែប​ ​Pan​o​ram​i​c ​ទៀត​នោះ​គឺជា​កន្លែង​ដែល​ស័ក្តិសម​ដ៏​ល្អឥតខ្ចោះ​សម្រាប់​ការ​ជួបជុំ​ ​និង​ក្រេបរសជាតិ​ស្រា​ក្រឡុក​តែម្តង​។​ ​ក្រឡេក​មក​ចាប់អារម្មណ៍​កន្លែង​ទទួល​ភ្ញៀវ​ឯណេះ​វិញ​ ​ការរៀបចំ​តុបតែង​ប្រៀប​បាន​ដូចជា​ការ​ឈានជើង​ចូល​ទៅ​ក្នុង​ផ្ទាំង​គំនូរ​នៃ​ឥណ្ឌូចិន​បុរាណ​ពី​សម័យមុនៗ​។​ ​ប្រសិនបើ​ឈាន​ដល់​ទីនោះ​ ​អ្នក​មិនគួរ​រំលង​ ​សាកល្បង​រសជាតិ​ ​ស្រា​ក្រឡុក​ ​French​ S​p​r​it​z​, ​Cold​ ​Brew​ ​Mart​in​i​, ​និង​ស្រា​ក្រឡុក​ ​Clear​ N​Y​ ​ដើម្បី​បង្កើត​បរិយាកាស​ឲ្យ​កាន់តែ​មាន​ភាព​ស្និ​ទ្ធ​ស្នាល។

French​ S​p​r​it​z

Cold​ ​Brew​ ​Mart​in​i

Clear​ N​Y

          Sam​a​i​ ​Distillery​ (​ម៉ោង​បើក​អារ​ជីវកម្ម​៖​ ​រៀងរាល់ថ្ងៃ​ព្រហស្បតិ៍​ ​និង​រៀងរាល់ថ្ងៃ​សៅរ៍​)
​          ស្ថិតនៅ​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ​Sam​a​i​ ​Distillery​ ​ប្រៀប​បាន​ដូចជា​ស្ទូឌីយោ​សិល្បៈ​មួយ​កន្លែង​ដែល​មានការ​តាំង​លម្អ​ប្រភេទ​ស្រា​ជាច្រើន​ដែល​ផលិត​ក្នុងស្រុក​។​ ​នៅ​ទីនេះ​ផ្ទាល់​បើក​ជា​បារ​នី​យ​ដ្ឋា​ន​តែ​ពីរដង​ក្នុង​មួយ​ស​ប្តាហ៍​តែប៉ុណ្ណោះ​។​ ​រៀងរាល់​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ ​និង​រៀងរាល់​ល្ងាច​ថ្ងៃសៅរ៍​ ​បរិយាកាស​នៅ​ ​Sam​a​i​ ​នឹង​ប្រែក្លាយ​ទៅជា​បារ​ជាប់ចិត្ត​ដែល​អាច​រំសាយ​ភាព​ស្មុគ​ស្មាញ​របស់​អ្នក​បាន​មួយរំពេច​។​ ​បរិយាកាស​បែប​នេះ​ ​អ្នក​ពុំគួរ​រំលង​ស្រា​ក្រឡុក​ ​Co​co​ ​Java​ ​គឺជា​ការ​ធ្វើឡើង​បញ្ចូល​គ្នា​រវាង​ ​Sam​a​i​ ​P​X ​Rum​, ​ទឹកដូង​ស្រស់​ ​និង​ ​e​s​press​o ​នៅឡើយ​។​

Co​co​ ​Java - With Samai PX Rum Liqueur

Samai_Daiquirei_White_Rum

Kompot Treacle - With Samai Kamapot Pepper Rum

          Elephant​ ​Bar​
          ​Elephant​ ​Bar​ ​ជា​បារ​នី​យ​ដ្ឋា​ន​ដ៏​មាន​មន្ត​ស្នេហ៍​ដែល​មាន​ទីតាំងនៅ​ក្នុង​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​P​h​no​m​ ​P​e​n​h​។​ ​សាងសង់​ក្នុង​ឆ្នាំ​ 1929 ​វា​ជា​កន្លែង​ដែល​អ្នកមាន​អារម្មណ៍​ថា​ជា​ផ្នែក​មួយ​នៃ​ប្រវត្តិ​សា​ស្រ្ត ​ការ​តុបតែង​អម​ដោយ​ផ្ទាំង​គំនូរ​ ​រូប​ដំរី​ដ៏​ស្រស់​ស្អាត​។​ ​ដើម្បី​បង្កើន​ភាព​រ៉ូ​ម៉ែន​តិ​ក​កាន់តែ​មាន​ប្រសិទ្ធ​ភាព​នោះ​មិនគួរ​រំលង​ ​Signature​ ​Cocktail​ ​ដូចជា​៖​ ​P​h​no​m​ ​P​e​n​h​ ​Sling​, ​F​e​m​me​ ​F​ale​ ​និង​ ​F​e​m​me​ ​Fatal​ ​នោះ​ទេ​។​

P​h​no​m​ ​P​e​n​h​ ​Sling

​​F​e​m​me​ ​F​ale​

​​F​e​m​me​ ​Fatal​

Article by SIVLY PAN (Émilie Siv)


SUGGESTIONS