×

ប្រភេទ​បន្លែ​ណាខ្លះ​ដែល​សម្បូរ​ក្នុង​រដូវវស្សា​នេះ​?

TRAVEL & LIVING 4 years ago
 
 

            ប្រភេទ​បន្លែ​មួយ​ចំនួន​ច្រើន​ផ្តល់​អំណោយផល​តាម​រដូវ​កាល​នីមួយៗ​ ​រីឯ​ប្រភេទ​បន្លែ​ខ្លះទៀត​ក៏បាន​​ផ្តល់​អំណោយផល​យ៉ាង​ល្អឥតខ្ចោះ​ស្ទើរតែ​គ្រប់​រដូវ​កាល​ជាដើម​។​ ​ថ្វី​ដ្បិតតែ​ប្រភេទ​បន្លែ​មួយ​ចំនួន​តែង​ផ្តល់​នូវ​អំណោយផល​ដ៏​ល្អ​ពិតមែន​ ​ប៉ុន្តែ​ក្នុងចំណោម​ប្រភេទ​បន្លែ​ទាំងនោះ​ត្រូវ​បាន​គេ​សង្កេតឃើញ​ថា​ពុំសូវ​ជា​​មាន​អ្នកទទួល​ទាន​ច្រើន​នោះ​ទេ​នៅ​ក្នុង​រដូវវស្សា​នេះ​ ​ក៏​ព្រោះតែ​ប្រភេទ​បន្លែ​ខ្លះ​អាច​ធ្វើឲ្យ​ពុល​ ​ឬ​មានការ​ប៉ះ​​ពាល់​ដល់​សុខភាព​ផ្សេងៗ​។​ ហេតុ​ដូចនេះ​ហើយ​ ​សូវ​រី​ន​ ​នឹង​បង្ហាញ​អ្នក​ពី​ប្រភេទ​បន្លែបង្ការ​មួយ​ចំនួន​ដែល​សម្បូរ​នៅ​ក្នុង​អំឡុង​រដូវវស្សា​នេះ​។​

១​. ​​ប្រភេទបន្លែ​ដើម​
            ត្រកួន​ ​ព្រលិត​ ​ធាងត្រាវ​ ​ទំពាំង​ ​ផ្សិត​ (​ចំបើង​ ​ភ្លៅក្ងោក​ ​ក​ញ្ចូ​រ​) ​ប្រភេទ​បន្លែ​ស្រុកស្រែ​ទាំងនេះ​សុទ្ធសឹងតែ​ផ្តល់​ផល​យ៉ាង​ល្អឥតខ្ចោះ​នា​រដូវវស្សា​នេះ​។​ ​ថ្វី​ដ្បិតតែ​បន្លែ​ទាំងអស់​នេះ​ ​ពុំ​មានការ​ដាំ​ដុះ​ពី​កសិករ​ ​ក៏ដោយ​ ​ប៉ុន្តែ​ទន្ទឹម​នឹង​រដូវ​នេះ​ប្រភេទ​បន្លែ​ដែល​បាន​លើកឡើង​នឹង​ផ្តល់​ផល​យ៉ាង​ល្អឥតខ្ចោះ​ពី​ធម្មជាតិ​ ​ជាពិសេស​ ​វា​បាន​ផ្តល់​នូវ​សារធាតុ​សំខាន់​ៗ​ដែល​រាងកាយ​ត្រូវការ​ ​តួយ៉ាង​ ​វីតាមីន​ ​ជាតិ​ដែក​ជាដើម​។​

២​. ​ប្រភេទ​បន្លែ​ផ្កា​
            កាលណា​ដែល​និយាយ​ពី​ប្រភេទ​បន្លែ​ផ្កា​ ​ប្រិយ​មិត្ត​ប្រាកដជា​នឹកឃើញ​ដល់​បន្លែ​ផ្កា​ខាត់ណា​មុនគេ​ហើយ​មែនទេ​ ​ប៉ុន្តែ​ប្រភេទ​បន្លែ​ផ្កា​ដែល​ខុស​ពី​ផ្កា​ខាត់ណា​យើង​ក៏មាន​ដូចជា​ ​ផ្កា​ល្ពៅ​ ​ផ្កា​ល្ហុង​ ​ផ្កា​ស្នោ​រ​ ​ផ្កា​កំប្លោក​ ​ផ្កា​អង្គា​រ៍​ដី​ជាដើម​។​ ​ប្រភេទ​បន្លែ​ទាំងនេះ​ ​ប្រជាជន​រស់នៅ​ទីក្រុង​ ​ជនបទ​ ​ស្រុកស្រែ​ចំការ​ច្រើន​និយម​យកទៅ​ច​ម្អិ​ន​ជាមួយនឹង​ទឹក​ប្រេងខ្យង​ ​ធ្វើជា​អន្លក់​ ​រីឯ​ប្រភេទ​បន្លែ​ទាំងអស់​នេះ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ដាំ​ដុះ​ ​ហើយ​អាច​សន្សំ​ពេលវេលា​ក្នុង​ការថែទាំ​។​ ​ដោយឡែក​ ​សម្រាប់​ផ្កា​ខាត់ណា​វិញ​ប្រិយ​មិត្ត​ត្រូវ​ចំណាយ​យូរ​ ​ការថែទាំ​ច្រើន​ ​ទើប​ទទួល​បាន​ទិន្នផល​ល្អជា​ទីគាប់ចិត្ត​។​

៣​. ​ប្រភេទ​បន្លែ​ស្លឹក​
            ប្រភេទ​បន្លែ​ស្លឹក​ដូចជា​៖​ ​ស្លឹក​ផ្ទី​ ​ស្លឹកបាស​ ​ស្លឹក​ម្រះព្រៅ​ ​ស្លឹក​ល្ងៀង​ ​ស្លឹក​ដំឡូងជ្វា​ ​ស្លឹកខ្ទឹម​ ​ច្រើន​ជា​បន្លែ​ដែល​មានការ​ដុះ​ដោយឯកឯង​នៅ​តាម​របង​ផ្ទះ​ ​ឬ​បរិវេណ​ដី​ដែល​មាន​ជីវជាតិ​។​ ​ជាក់ស្តែង​ ​នៅ​ក្នុង​អំឡុង​ ​រដូវវស្សា​នេះ​ ​ស្ទើរតែ​គ្រប់​គេហដ្ឋាន​នៃ​ទី​ជនបទ​ ​ស្រុកស្រែ​ចំការ​ទៅ​ហើយដែល​ហុំ​ព័ទ្ធ​ដោយ​បន្លែ​ស្លឹក​នេះ​។​ ​ប្រភេទ​បន្លែ​ស្លឹក​ខាងលើ​សុទ្ធតែ​ជា​ប្រភេទ​បន្លែ​ដែល​ផ្តល់​នូវ​ជីវជាតិ​ខ្ពស់​ជួយ​ដល់​ឆ្អឹង​ឲ្យ​មាន​ភាព​រឹង​មាំ​ ​និង​បំបាត់​ភាព​ស្លេកស្លាំង​។​

៤​. ​ប្រភេទ​បន្លែ​ផ្លែ​
            នា​រដូវវស្សា​នេះ​ ​ប្រជាជន​ខ្មែរ​មិនដែល​បំភ្លេច​ឡើយ​នៅ​ប្រភេទ​បន្លែ​ផ្លែ​ដូចជា​៖​ ​ននោង​ ​ល្ពៅ​ ​ត្រប់​ ​ប៉េងប៉ោះ​ ​ឃ្លោក​ ​ម្រះ​ ​ដែល​អាច​ច​ម្អិ​ន​ម្ហូប​បានជា​ច្រើនមុខ​ ​ឬ​អាច​និយាយ​បាន​ថា​បន្លែ​ទាំងអស់​នេះ​ជា​បន្លែ​គោល​ដែល​ប្រជាជន​ខ្មែរ​ច្រើន​និយម​បរិភោគ​ជាងគេ​ប្រសិនបើ​ប្រៀប​ទៅ​នឹង​ប្រភេទ​បន្លែ​ដទៃទៀត​។​ ​ទន្ទឹម​នឹង​នេះ​ ​យើង​អាច​និយាយ​បាន​ថា​ដំណាំ​ប្រភេទ​បន្លែ​ផ្លែ​ដើរ​តួនាទី​យ៉ាងសំខាន់​ក្នុង​ការ​បំពេញ​តម្រូវ​ការ​ចំណីអាហារ​ក្នុងស្រុក​ ​ក៏​ព្រោះតែ​មុខម្ហូប​មួយភាគធំ​ត្រូវការ​បន្លែ​ទាំងអស់​នេះ​សម្រាប់​ច​ម្អិ​ន​ជា​អាហារ​ប្រចាំថ្ងៃ​ផង​ដែរ​៕​

​Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS