×

អត្ថប្រយោជន៍​យ៉ាង​ច្រើន​នៃ​ការ​ទទួលទាន​ស្រា​សាំ​ប៉ា​ញ​

TRAVEL & LIVING 3 years ago
 
 

          នរណា​ៗ​ក៏​ស្គាល់​ស្រា​សំ​ប៉ា​ញ​ដែល​ជា​ប្រភេទ​ស្រា​ដ៏​មាន​តម្លៃ​ដែល​មនុស្សម្នា​ទទួលស្គាល់​ជា​ ​សកល​ ​ហើយ​វា​មាន​ប្រវត្តិ​ជា​យូរយារណាស់មកហើយ​។​ ​គេ​និយម​យក​វា​មក​ទទួលទាន​ក្នុង​ពិធីជប់លៀង​ ​ជួបជុំ​មិត្តភក្តិ​ ​គូ​ស្នេហ៍​ ​ឬ​ ​ក្រុម​គ្រួសារ​នានា​ជាពិសេស​ ​ពិធី​បុណ្យណូអែល​ ​និង​ ​ពិធី​ឆ្លង​ឆ្នាំ​សកល​ដែល​ ​ទើប​តែ​កន្លង​ផុត​ថ្មីៗ​នេះឯង​។​ ​នៅ​ពេល​និយាយ​ដល់​ពាក្យ​ថា​ “​ស្រា​” ​ឬ​ “​សុរា​” ​នោះ​មហាជន​ភាគច្រើន​ ​ច្រើនតែ​នឹកដល់​ផល​ប៉ះពាល់​អវិជ្ជមាន​ចំពោះ​សុខភាព​ជាមិនខាន​។​ ​ទោះបីជា​យ៉ាងនេះ​ក្តី​ ​ក៏​អ្នកជំនាញ​ ​ផ្នែក​សុខភាព​បរទេស​បាន​បង្ហាញ​ថា​ ​ការ​ទទួលទាន​ស្រា​សាំ​ប៉ា​ញ​មិនមែន​ជា​រឿង​អាក្រក់​ដូច​អ្នក​ធ្លាប់​គិត​ ​កន្លងមក​ទាំងស្រុង​នោះ​ទេ​។​ ​កុំឲ្យ​មាន​ការសង្ស័យ​ច្រើន​ ​ចូរ​ឈ្វេងយល់​អំពី​ស្រា​នេះ​ទាំងអស់គ្នា​÷

​១​. ​ជំនួយ​សុខភាព​បេះដូង​

          ​ស្រា​សំ​ប៉ា​ញ​មានប្រយោជន៍​ល្អ​សម្រាប់​បេះដូង​របស់​លោកអ្នក​ដូចគ្នានឹង​ប្រភេទ​ស្រាក្រហម​ ​ឬ​ ​ស្រា​ ​ទំពាំងបាយជូរ​ពណ៌​ស​ដែរ​។​ ​ដោយសារ​ស្រា​សាំ​ប៉ា​ញ​ផលិត​ឡើង​ពី​ផ្លែទំពាំងបាយជូរ​ពណ៌ក្រហម​ ​លាយ​នឹង​ទំពាំងបាយជូរ​ស​ ​វា​មាន​ផ្ទុក​សារធាតុ​អង់​ទី​អុក​ស៊ី​ត​កម្ម​ដែល​ជួយ​បង្ការ​ការ​កក​ស្ទះ​សរសៃឈាម​ ​កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តួ​រ៉​ល​អាក្រក់​ចំពោះ​បេះដូង​ (​ខ្លាញ់​រុំ​បេះដូង​) ​និង​ ​ការពារ​កំណក​ឈាម​។​ ​ជា​លទ្ធ​ ​ផល​ ​វា​ធ្វើឲ្យ​អត្រា​នៃ​ជំងឺបេះដូង​និង​ស្លាប់​មួយ​ចំហៀង​ខ្លួន​ចុះថយ​ទាប​។​ ​ប៉ុន្តែ​អ្នក​ក៏​មិន​ត្រូវ​ទទួលទាន​ ​វា​ហួសកំណត់​ពេក​នោះ​ដែរ​។​

​២​. ​ជួយ​បង្កើន​ការ​ចងចាំ

          ​ការស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ​កូឡុំ​ប៊ី​ (​University​ o​f​ ​Co​l​o​m​b​i​a​) ​បាន​បង្ហាញ​ថា​ ​ស្រា​សាំ​ប៉ា​ញ​មាន​ ​អត្ថប្រយោជន៍​ចំពោះ​ការ​ចងចាំ​រយៈពេល​ខ្លី​។​ ​របាយ​កា​ណ៍​មួយទៀត​ធ្វើឡើង​ដោយ​សាកលវិទ្យាល័យ​ ​Reading​ ​University​ (2013) ​ក៏បាន​លើកឡើង​ដែរ​ថា​ ​ការ​ទទួលទាន​ស្រា​សំ​ប៉ា​ញ​ចំនួន​បី​កែវ​ជា​រៀងរាល់​ ​ស​ប្តាហ៍​អាច​ជួយ​បង្កើន​ការ​ចងចាំ​បាន​មែន​។​

៣​. ​ធ្វើឲ្យ​អារម្មណ៍ល្អ​

          ​មនុស្ស​គ្រប់គ្នា​តែងតែ​ទទួល​បាន​នូវ​អារម្មណ៍​រីករាយ​ស្រស់ស្រាយ​ខុសប្លែក​ពី​ធម្មតា​នៅ​ពេល​បាន​ក្រេប​តំណក់​ស្រា​សំ​ប៉ា​ញ​ពី​កែវ​។​ ​នេះ​គឺ​បណ្តាលមកពី​វា​មាន​ផ្ទុក​សារធាតុ​ម៉ាញ៉េ​ស្យូ​ម​ ប៉ូតូស្យ​ម​ ​និង​ ​ស័ង្កសី​។​

៤​. ​ក​ម្រិ​ត​ជាតិ​កាឡូ​រី​ទាប

          ស្រា​សំ​ប៉ា​ញ​មាន​ផ្ទុក​ជាតិ​កាឡូ​រី​ត្រឹមតែ​ក​ម្រិ​ត​៨​០​ ​ទាប​ជាង​ជាតិ​កាឡូ​រី​ដែល​មាន​ផ្ទុក​ក្នុង​ប្រភេទ​ស្រា​ ​ក្រហម​ ​និង​ ​ស្រាទំពាំងបាយជូរ​ស​ ​ដែល​មាន​ក​ម្រិ​ត​រហូត​ ​១​២​០​។​ ​ជាពិសេស​ ​ជា​ធម្មតា​ ​ការ​ទទួលទាន​ ​ស្រា​សាំ​ប៉ា​ញ​តែងតែ​ធ្វើឡើង​ក្នុង​ទ្រង់ទ្រាយ​បរិមាណ​តិចតួច​ជាង​ស្រា​ផ្សេងៗ​ទៀត​។​ ​ដូចនេះ​ ​វា​ធ្វើឲ្យ​ ​ក​ម្រិ​ត​កាឡូ​រី​ដែល​ចូល​មក​ក្នុង​ខ្លួនមនុស្ស​យើង​ក៏មាន​ក​ម្រិ​ត​ទាប​តាម​នោះ​ដែរ​។​

៥​. ​ជួយ​បន្ទាប​អត្រា​កើតជំងឺ​ទឹកនោម​ផ្អែម​

          ការសិក្សា​មួយ​ដែល​បាន​ធ្វើឡើង​នៅ​ក្នុង​ប្រទេស​កាណាដា​ ​ឆ្នាំ​២​០​១​៩​ ​បាន​ក​ឃើញ​ថា​ ​ស្រា​ទំពាំង​ ​បាយ​ជូរ​គ្រប់​ប្រភេទ​ ​រួម​ទាំង​ស្រា​សាំ​ប៉ា​ញ​ផង​ដែរ​នោះ​ ​មាន​សមត្ថភាព​ក្នុង​ការ​កាត់បន្ថយ​អត្រា​នៃ​ការ​ ​កើតជំងឺ​ទឹកនោម​ផ្អែម​បាន​រហូតដល់​១​៣​ភាគរយ​។​

៦​. ​ជួយ​បង្ការ​ជំងឺ​វង្វេងបាត់​ការ​ចងចាំ

          ​ស្រា​សាំ​ប៉ា​ញ​មួយ​កែវ​ ​ឬ​ ​ពី​​​រ​កែវ​ត្រូវ​បាន​គេ​អះអាង​ថា​អាច​ជួយ​ទប់​ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​បាត់​ ​ការ​ចងចាំ​។​ ​ការស្រាវជ្រាវ​មួយ​នៃ​សាកលវិទ្យាល័យ​ ​Pit​t​s​bur​g​h​ ​បាន​រក​ឃើញ​ថា​ ​អត្រា​នៃ​ជំងឺ​នេះ​បាន​ ​ថយ​ចុះ​ស្ទើរតែ​ពាក់កណ្តាល​ចំពោះ​អ្នក​ដែល​បាន​ទទួលទាន​ស្រា​សំ​ប៉ា​ញ​ក្នុង​បរិមាណ​មធ្យម​សមស្រប​។​ ​មនុស្ស​ដែល​មាន​វ័យ​ចាប់ពី​៤​០​ឆ្នាំ​ឡើង​ទៅ​គួរតែ​ទទួលទាន​វា​ ​ព្រោះ​វា​ជាវ័​យ​ដែល​ការ​ចងចាំ​ចាប់ផ្តើម​ ​ធ្លាក់ចុះ​ហើយ​។​

៧​. ​ជួយ​បង្កើន​ចំណង់​ផ្លូវ​ភេទ​

          ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​ភាគច្រើន​ត្រូវ​បាន​មហាជន​ដឹង​ថា​ពិតជា​ជួយ​ផ្តល់​ឥទ្ធិពល​មួយ​ឆាវ​នៅ​ពេល​ ​លោកអ្នក​មាន​តម្រូវ​ការ​ផ្លូវ​ភេទ​ ​ប៉ុន្តែ​បញ្ហា​ស្ថិតនៅ​ត្រង់ថា​គ្រឿងស្រវឹង​ទាំងនោះ​អាច​បណ្តាលឲ្យ​ថាមពល​ ​របស់​អ្នក​យូរ​ៗ​កាន់តែ​ខ្សោយ​ទៅ​ៗ​ ​ព្រម​ម​ទាំង​ជួបប្រទះ​នូវ​បញ្ហា​កង្វះ​លំ​ហូរ​ឈាម​ដែល​អ្នក​ត្រូវការ​ដើម្បី​ ​បង្កើន​ចំណង់​។​ ​ផ្ទុយទៅវិញ​ ​ប្រភេទ​ស្រា​សាំ​ប៉ា​ញ​នេះ​នឹង​ញ៉ាំង​ឲ្យ​លោកអ្នក​កាន់តែ​មាន​អារម្មណ៍​ដឹង​ពី​ ​ឥទ្ធិពល​ដ៏​ឆាប់រហ័ស​របស់​វា​ដោយ​មិន​ធ្វើឲ្យ​លោកអ្នក​ថមថយកម្លាំង​ដូច​ស្រា​ដទៃ​នោះ​ទេ​៕​

​Article​ ​by​ SR​IN​ ​SO​K​MEAN

 

 


SUGGESTIONS