×

កាត់បន្ថយ​ការប្រើ​ប្រាស់​ថ្នាំ​ ​ងាក​មក​សាកល្បង​រូបមន្ត​ឱសថ​បុរាណ​ព្យាបាល​អាការ​ក្អក​យ៉ាង​មានប្រសិទ្ធភាព​

TRAVEL & LIVING 5 years ago
 
 

           តាមធម្មតា​អាការ​ក្អក​មិន​បង្ក​ជា​បញ្ហា​ធ្ងន់ធ្ងរ​នោះ​ទេ​ ​វា​គ្រាន់តែ​ជា​អាការ​សាមញ្ញ​មួយ​ដែល​ស្តា​ដង្ហើម​ធ្វើឲ្យ​បំពង់ក​ស្រឡះ​ពី​ស្លេស្ម​ ​ការ​រលាក​ ​និង​រមាស់​បំពង់ក​ប៉ុណ្ណោះ​។​ ​អាការ​ក្អក​ ​រមែង​កើតមានឡើង​ទៅតាម​ស្ថាន​ភាព​ផ្សេង​ៗ​គ្នា​ដូចជា​ ​ការ​ប្រតិកម្ម​នឹង​បរិយាកាស​ជុំវិញ​ខ្លួន​ ​ការ​ឆ្លង​បាក់តេរី​ ​និង​វីរុស​ ​តែ​ទោះ​យ៉ាងណា​ប្រសិនបើ​អាការ​ក្អក​អូស​បន្លាយ​រុំា​រ៉ៃ​រយៈពេល​យូរ​ ​ហើយ​យើង​មិន​អើពើ​ព្យាបាល​វា​អាច​នឹង​បង្ក​ទៅជា​ជំងឺ​ធ្ងន់ធ្ងរ​ផង​ដែរ​។​ ​អាការ​ក្អក​ជួនកាល​អាច​បណ្តាល​ឲ្យ​ឈឺទ្រូង​ ​និង​អស់កម្លាំង​ ​ពេលខ្លះ​ទៀត​ក៏​បង្ក​ជា​ផល​រំខាន​ទៅកាន់​មនុស្ស​ជុំវិញ​ខ្លួន​ ​ហើយ​នៅពេល​មាន​អាការ​ក្អក​កើតឡើង​មនុស្ស​ភាគច្រើន​ចូលចិត្ត​ធ្វើការ​ព្យាបាល​ដោយ​ប្រើប្រាស់​ថ្នាំលេប​ឬ​ស៊ី​រ៉ូម​ក្អក​ដោយ​មិនបាន​ពិភាក្សា​ត្រឹមត្រូវ​ជាមួយ​គ្រូពេទ្យ​ជំនាញ​។​ ​អ្នកជំនាញ​ផ្នែក​សុខភាព​បាន​លើកឡើង​ដែរ​ថា​ ​ការប្រើ​ប្រាស់​ថ្នាំ​ព្យាបាល​អាការ​ក្អក​មិន​ត្រឹមតែ​ជា​ការ​ចំណាយ​ខ្ជះខ្ជាយ​ប៉ុណ្ណោះទេ​ ​ប៉ុន្តែ​ពេលខ្លះ​ថែមទាំង​មិន​ទទួល​បាន​ប្រសិទ្ធភាព​អ្វីមួយ​មកវិញ​ផង​ដែរ​ ​ពិសេស​ថ្នាំ​គឺជា​អាវុធ​មុខ​ពីរ​ដែល​អាច​ផ្តល់​ផល​អាក្រក់​ចំពោះ​សុខភាព​ទៅ​ថ្ងៃក្រោយ​។​ ​ដូចនេះ​ដើម្បី​កាត់បន្ថយ​ការ​ព្យាបាល​អាការ​ក្អក​ដោយ​ប្រើប្រាស់​ថ្នាំ​ ​សូ​វរីន​ ​សូម​លើកយក​នូវ​វិធី​ព្យាបាល​អាការ​ក្អក​តាម​បែប​ធម្មជាតិ​ដែល​ធានា​បាន​ទាំង​សុវត្ថិភាព​ ​និង​ប្រសិទ្ធភាព​ជាទី​គាប់ចិត្ត​។​ ​

​•​ ទឹកឃ្មុំ​ ​
ទឹកឃ្មុំ​ ​ត្រូវ​បាន​គេ​ចាត់ទុកជា​ឱសថ​ធម្មជាតិ​ដ៏​ស័ក្តិសិទ្ធិ​ដែល​ផ្ទុក​ទៅ​ដោយសារ​ធាតុ​ចិញ្ចឹម​រួម​ទាំង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​យ៉ាងច្រើន​លើសលុប​ដែល​មាន​អត្ថ​ប្រយោជន៍​ចំពោះ​សុខភាព​ ​ពិសេស​គ្មាន​ជាតិកា​ឡូរី​ ​១០០ភាគរយ​។​ ​ជាមួយគ្នា​នេះ​ ​យើង​ក៏អាច​ប្រើ​ទឹកឃ្មុំ​ធ្វើជា​រូបមន្ត​ព្យាបាល​អាការ​ក្អក​ ​ដោយ​គ្រាន់តែ​យក​ទឹកឃ្មុំ​ ​២ស្លាបព្រា​កាហ្វេ​ដាក់​ចូល​ទៅ​ក្នុង​តែ​ជីរអង្កាម​ឬ​ទឹក​ក្តៅ​ ​និង​បន្ថែម​ដោយ​ក្រូចឆ្មារ​មួយ​ឬ​ពីរ​ចំណិត​ ​បន្ទាប់មក​ធ្វើការ​ក្រេប​បន្តិច​ម្តង​ៗ​ជាការស្រេច​។​ ​ការពិត​ណាស់​ ​ទឹកឃ្មុំ​មានប្រសិទ្ធភាព​ធ្វើឲ្យ​អាការ​ក្អក​ធូរស្រាល​ខណៈ​ក្រូចឆ្មារ​ជួយ​ជំរុញ​កំណក​ដែល​ជាប់ទៅនឹង​ភ្នាស​បំពង់ក​។​ ​សម្រាប់​អ្នក​មិន​ចង់​សាំ​ញាំ​ច្រើន​ ​អ្នក​អាច​ធ្វើការ​ទទួលទានទឹក​ឃ្មុំ​សុទ្ធ​មួយ​ស្លាបព្រា​កាហ្វេ​ឬ​យក​មក​បរិភោគ​ជាមួយ​អា​ហារ​ផ្សេង​ៗ​ក៏បាន​។​ ​

​•​ ម្នាស់​
ស្ទើរ​មិន​គួរឲ្យ​ជឿ​ទេ​ថា​ម្នាស់​ក៏​ជា​ឱសថ​ធម្មជាតិ​មួយទៀត​អាច​ព្យាបាល​អាការ​ក្អក​ផង​ដែរ​ ​ជាក់ស្តែង​តាម​ការស្រាវជ្រាវ​របស់​អ្នកជំនាញ​ ​អង់ស៊ីម​ដែល​ផ្ទុក​នៅក្នុង​ផ្លែ​ម្នាស់​មានប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​បំបាត់​អាការ​ក្អក​ ​និង​ជម្រុះ​ស្លេស្ម​ចេញពី​បំពង់ក​បាន​យ៉ាង​ឆាប់រហ័ស​។​ ​លើស​ពីនេះ​វា​អាច​ជួយ​សម្រួល​ដល់​ការ​រលាក​ភ្នាស​រន្ធ​ឆ្អឹង​ ​និង​ការ​ប្រតិ​កម្ម​ផ្សេង​ៗ​ដែល​ជា​ករណី​បង្ក​ឲ្យ​មាន​អាការ​ក្អក​ ​និង​ស្លេស្ម​នៅ​បំពង់ក​។​ ​ដូចនេះ​ដើម្បី​ទទួល​បាន​ប្រសិទ្ធភាព​ពី​ផ្លែ​ម្នាស់​យើង​គ្រាន់​តែ​ញុំា​ម្នាស់​ត្រឹមតែ​ពីរ​ទៅ​បី​ចំណិត​ក្នុង​មួយថ្ងៃ​ឬ​ផឹកទឹក​ម្នាស់​ស្រស់​មួយ​កូន​កែវ​បីដង​ក្នុង​មួយថ្ងៃ​។​ ​ការ​ទទួលទាន​ផ្លែ​ម្នាស់​ក៏​ផ្តល់​ប្រយោជន៍​ជួយ​សម្រួលការ​ហើម​រលាក​នៅក្នុង​រាងកាយ​ផង​ដែរ​។​ ​

​•​ ​ជីរអង្កាម​
ជីរអង្កាម​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឱសថ​បុរាណ​កែរោគ​បាន​ច្រើនមុខ​ ​ដែល​យើង​អាចយ​កម​ក​ទទួលទាន​បាន​ច្រើន​បែប​ផ្សេង​ៗ​គ្នា​មិនថា​ការ​ធ្វើជា​ភេសជ្ជៈ​ឬ​ម្ហូបអាហារ​ឡើយ​។​ ​ពិតប្រាកដ​ណាស់​ ​សម្រាប់​ការ​ព្យាបាល​អាការ​ក្អក​ ​ជាតិ​ម៉ុង​តុល​ច្រើន​សន្ធឹក​នៅក្នុង​ស្លឹក​ជីរអង្កាម​មានប្រសិទ្ធភាព​ជួយ​សម្រួល​បំពង់ក​ឲ្យ​ស្រឡះ​ល្អ​ ​និង​មាន​តួនាទី​ក្នុង​ការ​បំបាត់​អាការ​តឹងច្រមុះ​ ​ក៏ដូចជា​បំបែក​ស្លេស្ម​នៅនឹង​បំពង់ក​ផង​ដែរ​។​ ​ចំពោះ​រូបមន្ត​ប្រើប្រាស់​ជីរអង្កាម​ព្យាបាល​អាការ​ក្អក​ ​យើង​អាច​ផឹក​តែ​ជីរ​អង្កា​មក្តៅៗ​ជាប្រចាំ​នៅពេល​ទទួលទាន​អាហារ​ ​ឬ​ធ្វើ​កា​រស្ទីម​ជាមួយ​ទឹក​ជីរអង្កាម​ដោយ​ដាក់​ជីរអង្កាម​ក្នុងទឹក​ក្តៅ​ហើយ​ធ្វើការ​ដកដង្ហើម​ចូល​វែង​ៗ​ដើម្បី​ស្រូប​យក​ចំហាយទឹក​ចេញពី​ទឹក​ក្តៅ​នោះ​។​ ​ក្នុងករណី​គ្មាន​ជីរអង្កាម​ស្រស់​យើង​អាច​ជំនួស​មក​ប្រើ​ប្រេង​ជីរអង្កាម​ធម្មជាតិ​ដោយ​ដាក់​ចូលក្នុង​ទឹក​ក្តៅ​ ​២ទៅ៣តំណក់​។​ ​

​•​ ​ម្រេច​ ​និង​ទឹកឃ្មុំ​ ​
សម្រាប់​អ្នក​ក្អក​សើម​ ​អាច​សាកល្បង​ជាមួយ​រូបមន្ត​ម្រេចខ្មៅ​ ​និង​ទឹកឃ្មុំ​ ​ដែល​ធានា​ថា​នឹង​ទទួល​បាន​ប្រសិទ្ធភាព​តាំងពី​ប្រើលើ​ក​ដំបូង​ ​ដោយសារតែ​ម្រេច​នឹង​ជួយ​រំញោច​ទៅដល់​ចលនា​ឈាម​រត់​ ​និង​លំហូរ​នៃ​ស្លេស្ម​ ​រី​ឯ​ទឹកឃ្មុំ​សម្រួល​ទៅដល់​អាការ​ក្អក​ដូចដែល​បាន​រៀបរាប់​នៅ​ខាងលើ​។​ ​អនុវត្ត​យក​ម្រេចខ្មៅ​មួយ​ស្លាបព្រា​កាហ្វេ​ ​និង​ទឹកឃ្មុំ​ពីរ​ស្លាបព្រា​កាហ្វេ​ដាក់​ចូលក្នុង​ទឹក​ក្តៅ​ដោយ​ទុក​រយៈពេល​ ​១៥នាទី​ ​បន្ទាប់មក​ត្រង​យក​តែ​ទឹក​ហើយ​ធ្វើការ​ក្រេប​បន្តិច​ម្តង​ៗ​រហូត​មាន​អារម្មណ៍​ស្រឡះ​ក​។​ ​

​•​ ខ្ញី​ ​
ខ្ញី​បាន​លាក់កំបាំង​នូវ​គុណប្រយោជន៍​ជាច្រើន​ចំពោះ​សុខភាព​ ​ប៉ុន្តែ​ភាគច្រើន​វា​មានប្រសិទ្ធភាព​ ​និង​ពេញនិយម​ប្រើប្រាស់​បំផុត​ពីសំណាក់​អ្នក​កើតជំងឺ​ផ្តាសាយ​ ​ដោយសារតែ​វា​ជួយ​បំបាត់​អាការ​តឹងច្រមុះ​ ​និង​ធ្វើឲ្យ​អាការ​ធីងធោង​ឈឺក្បាល​នៃ​ជំងឺ​ផ្តាសាយ​ប្រសើរ​ឡើងវិញ​ ​ពិសេស​ក្នុង​នោះ​ក៏​ជួយ​បំបាត់​អាការ​ក្អក​ទៀតផង​។​ ​ដើម្បី​ទទួល​បាន​អត្ថ​ប្រយោជន៍​ពី​ខ្ញី​ ​អនុវត្ត​ធ្វើ​តែ​ខ្ញី​ដោយ​យក​ចំណិត​ខ្ញី​ស្រស់​ចំនួន​ ​១២ចំណិត​ដាក់​ចូល​ទៅ​ក្នុង​ប៉ាន់​ទឹក​ក្តៅ​ ​បន្ទាប់មក​ទុកចោល​រយៈពេល​ ​២០នាទី​ ​រួច​ចាក់​ដាក់​កែវ​ដោយ​បន្ថែម​ទឹកឃ្មុំ​មួយ​ស្លាបព្រា​កាហ្វេ​ ​និង​ទឹកក្រូច​ឆ្មារ​មួយ​ស្លាបព្រា​កាហ្វេ​ហើយ​ចាប់ផ្តើម​ក្រេប​បន្តិច​ម្តង​ៗ​រហូត​អស់ពី​កែវ​។​ ​ប្រសិនបើ​មាន​អារម្មណ៍​តែ​ខ្ញី​នេះ​រាង​ហឹរ​ខ្លាំង​ ​អាច​បន្ថែម​ទឹក​ក្តៅ​ចូល​ជាការស្រេច​។​ ​

​•​ ផឹកទឹក​ច្រើន​ ​
មិនថា​ការ​ផឹកទឹក​ធម្មតា​ឬ​ទឹកតែ​ ​ប្រសិនបើ​ផឹក​ច្រើន​កាលណា​វា​ក៏​នឹង​ចូលរួម​ជា​ចំណែក​មួយ​ជួយ​សម្រួល​អាការ​ក្អក​កាលនោះ​ដែរ​។​ ​ជាតិទឹក​នឹង​ជម្រុះ​ស្លេស្ម​ចេញពី​បំពង់ក​ ​និង​ធ្វើឲ្យ​ភ្នាស​ក​មាន​សំណើម​ ​ដែល​ជួយ​ឲ្យ​អាការ​ក្អក​ថមថយ​បាន​មួយ​កម្រិត​ធំ​។​ ​ដូច្នេះ​ចូរ​ផឹកទឹក​ឲ្យបាន​ច្រើន​តាមដែល​អាច​ធ្វើ​ទៅ​បាន​ ​ឬ​លើស​ពី​ពីរ​លីត្រ​កាន់តែ​ប្រសើរ​ ​ដែល​ទឹក​មិន​ត្រឹមតែ​ជួយ​ដល់​សុខភាព​រាងកាយ​ប៉ុណ្ណោះទេ​ ​តែ​ថែមទាំង​ជួយ​ឲ្យ​ស្មារតី​ល្អ​ប្រសើរ​ ​រួម​ទាំង​សម្រស់​ស្បែក​ភ្លឺ​ថ្លា​មាន​សំណើម​ក្មេង​ជាង​វ័យ​។​ ​

​•​ ស្ទីម​
សម្រាប់​អ្នកមាន​ពេល​ច្រើន​អាច​ចេញ​ទៅ​ស្ទីម​ផ្ទាល់​នៅ​កន្លែង​ស្ប៉ា​នានា​ដែល​នៅ​ជិត​ផ្ទះ​របស់​លោកអ្នក​ ​ប៉ុន្តែ​កា​រស្ទី​មកំ​ឡុង​ពេល​ក្អក​អាច​ឆ្លង​មេរោគ​ពី​មនុស្ស​ដែល​កំ​ពុង​ស្ទី​មនៅ​ក្នុង​បន្ទប់​តែមួយ​បាន​យ៉ាង​ងាយ​។​ ​យល់​ល្អ​គួរ​ធ្វើ​កា​រស្ទី​មនៅ​ផ្ទះ​ដោយខ្លួនឯង​ ​ដោយ​អនុវត្ត​នៅក្នុង​បន្ទប់ទឹក​ជាមួយ​ការ​បើកទឹក​ក្តៅ​ពី​ផ្កាឈូក​បង្ហូរ​ចោល​ ​ហើយ​ធ្វើការ​ដកដង្ហើម​ចូល​វែង​ៗ​ដើម្បី​ស្រូប​យក​ចំហាយទឹក​ពី​ទឹក​ក្តៅ​នោះ​។​ ​ការ​ស្រូប​ចំហាយ​ទឹ​កស្ទី​មនឹង​ធ្វើឲ្យ​ការ​តឹងច្រមុះ​ធូរស្បើយ​ ​រី​ឯ​ស្លេស្ម​នឹង​រលាយ​ចេញពី​បំពង់ក​ដែល​ធ្វើឲ្យ​អាការ​ក្អក​ធូរស្បើយ​ឡើង​។​ ​

​•​ ​ទឹកអំបិល​
ខណៈ​រូប​មន្ត​ផ្សេង​ៗ​ខាងលើ​បាន​ជួយ​ព្យាបាល​ទៅដល់​អាការ​ក្អក​ ​ជាមួយគ្នា​នេះ​ដែរ​ការ​ខ្ពុរ​ទឹកអំបិល​ក៏​ជាផ្នែក​មួយ​ជួយ​សម្រួល​ទៅដល់​អាការ​រមាស់​បំពង់ក​ដែល​ជា​ករណី​ធ្វើឲ្យ​ក្អក​ផង​ដែរ​។​ ​សម្រាប់​ការ​ធ្វើ​ទឹក​ខ្ពុរមាត់​ ​យើង​អាចយ​ក​អំបិល​មួយ​ស្លាបព្រា​កាហ្វេ​ដាក់​ចូលក្នុង​ទឹកមួយកែវ​ ​បន្ទាប់មក​កូរ​ឲ្យ​រលាយ​ហើយ​ធ្វើការ​ខ្ពុរ​ឲ្យ​ដល់​បំពង់ក​ពីរ​ទៅ​បីដង​ ​និង​អនុវត្ត២ដង​ក្នុង​មួយថ្ងៃ​។​ ​ការ​ខ្ពុរ​ទឹកប្រៃ​នេះ​ជៀសវាង​ប្រើប្រាស់​ចំពោះ​ក្មេង​ក្រោម​អាយុ​ ​៦ឆ្នាំ​ ​ពិសេស​ចំពោះ​ក្មេង​ដែល​មិនទាន់​ចេះ​ខ្ពុរមាត់​។​ ​

​           ក្រោយពី​បាន​ជ្រាប​អំពី​ការ​ព្យាបាល​អាការ​ក្អក​តាម​បែប​ធម្មជាតិ​ ​ជាចុងក្រោយ​ ​សូ​វរីន​ ​ក៏​សូម​បង្ហើប​អំពី​ការ​ការពារ​ខ្លួន​ដើម្បីកុំឲ្យ​អាការ​ក្អក​កើតឡើង​ផង​ដែរ​ ​ក្នុង​នោះ​អ្នក​គួរគប្បី​ប្រតិបត្តិ​ចំណុច​សំខាន់​មួយចំនួន​ដូចជា​ ​ការ​ចាក់​វ៉ាក់សាំង​ជំងឺ​ផ្តាសាយ​ ​ស្ថិតនៅ​ឆ្ងាយ​ពី​អ្នកមាន​ជំងឺ​ ​ប្រសិនបើ​ក្អក​ឬ​កណ្តាស់​ត្រូវ​ពាក់​ម៉ាស់​ឬ​មាន​កន្សែង​ទប់​ ​ផឹកទឹក​ឲ្យបាន​ច្រើន​ ​តែងតែ​សម្អាត​រាល់​សម្ភារ​ប្រើប្រាស់​ ​និង​លាង​សម្អាត​ដៃ​ឲ្យបាន​ស្អាត​ជាប្រចាំ​ ​ពិសេស​នៅ​ក្រោយពេល​ក្អក​ ​ពេល​បរិភោគ​អាហារ​ ​ពេល​ចេញពី​បន្ទប់ទឹក​ ​ឬ​ប៉ះពាល់​អ្នកជំងឺ​ណា​ម្នាក់​ជាដើម​។​ ​លើស​ពីនេះ​ត្រូវ​ជៀស​ឲ្យ​ឆ្ងាយ​ពី​អ្វីមួយ​ដែល​អ្នក​ងាយ​ប្រតិកម្ម​ ​មិនថា​អាហារ​ ​សត្វ​ ​ឬ​បរិស្ថាន​ណាមួយ​ឡើយ​។​ ​យ៉ាងណាមិញ​ ​ថ្វី​ដ្បិត​វិធីសាស្ត្រ​ព្យាបាល​បែប​ធម្មជាតិ​ខាងលើ​បាន​ជួយ​សម្រួល​ទៅដល់​អាការ​ក្អក​យ៉ាងណា​ក្តី​ ​ប៉ុន្តែ​អ្នកចាំ​បាច់​ប្រញាប់​ទៅ​ជួប​គ្រូពេទ្យ​នៅពេល​សម្គាល់​ឃើញ​អាការ​មិន​ប្រក្រតី​កើតឡើង​ដូចជា​ ​កំ​ដៅ​ខ្លួន​ឡើង​លើស​ ​៣៨អង្សា​ ​ស្បែក​លើ​រាងកាយ​ស្ងួត​ ​ព្រឺ​រងា​ ​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ ​ថាមពល​ចុះ​ខ្សោយ​ ​និង​ការ​ក្អក​មាន​ក្លិន​មិនល្អ​ ​ហើយ​ស្លេស្ម​ឡើង​ខាប់​មាន​ពណ៌លឿង​ ​និង​ពណ៌បៃតង​៕​ ​

​Article​ ​by​ ​HEM​ ​SOKKHIM​


SUGGESTIONS