×

តើ​អ្នក​បាន​ដឹង​ពី​វិធី​ក​ម្ចាត់​ស្រមោច​ហើយ​ឬនៅ​!

TRAVEL & LIVING 4 years ago
 
 

           ស្រមោច​មាន​សារៈសំខាន់​ណាស់​ដល់​បរិស្ថាន​តួយ៉ាងដូចជា​វា​ជួយ​សម្រួល​ដី​ឲ្យ​ធូរ​ជាដើម​។​ ​ប៉ុន្តែ​មិនមែន​មានន័យ​ថា​ពួកវា​ត្រូវធ្វើ​ជា​ភ្ញៀវ​នៅក្នុងផ្ទះ​របស់​អ្នក​ទេ​ពីព្រោះ​ថា​ពួកវា​នឹង​ក្លាយ​ជា​សត្វល្អិត​ដែល​គួរឲ្យ​ស្អប់​និង​រំខាន​មួយរំពេច​នៅពេលដែល​ពួកវា​បាន​ឈ្លានពាន​ផ្ទះ​របស់​អ្នក​ដើម្បី​ស្វែងរក​អាហារ​ជំរក​ឬ​ពេលខ្លះ​ទាំងពីរ​យ៉ាង​តែម្ដង​។​ ​មនុស្ស​ភាគច្រើន​ព្យាយាម​រិះរក​វិធី​ប​ង្កា​នឹង​ក​ម្ចាត់​ពួកវា​ភ្លាម​ៗ​ពេល​ដែល​ពួកគេ​ជួបប្រទះ​នឹង​បញ្ហា​បែប​នេះ​។​ ​ដើម្បី​ប​ង្កា​និង​ក​ម្ចាត់​សត្វ​ស្រមោច​មិន​ឲ្យ​ឈ្លានពាន​ទីលំនៅ​របស់​អ្នក​ប្រិយ​មិត្ត​អាច​អនុវត្ត​តាមវិធី​សា​ស្រ្ត​ខាងក្រោម​នេះ​៖​

1. ​បិទ​តំបន់​ច្រក​ចូល​ទាំងអស់​ (​Seal Off​ ​All​ ​Entrance​ ​Area​s)

​ដោយសារតែ​ស្រមោច​មាន​មាឌ​តូច​អីចឹង​ហើយ​ទើប​ពួកវា​អាច​​​រក​ឃើញ​ទ្វារ​តូច​ៗ​រាប់ពាន់​ដើម្បី​ចូល​ទៅ​ក្នុង​លំនៅ​ដ្ឋា​ន​របស់​អ្នក​។​ ​ចំណែក​មួយ​ចំនួន​ទៀត​អាច​​​រក​ផ្លូវចូល​បាន​តាមរយៈ​ការដង្ហែក្បួន​របស់​ស្រមោច​ដ៏​ទៃ​ទៀត​។​ ​ជាដំបូង​ត្រូវ​រក​កន្លែង​ដែល​ស្រមោច​ចូល​ទៅ​ក្នុង​ផ្ទះ​នោះ​ដោយ​មើល​កន្លែង​ដែល​ពួកវា​កំពុងតែ​ឆ្លងកាត់​និង​ចាកចេញ​ពី​ផ្ទះ​។​ ​បន្ទាប់មក​បិទ​រន្ធ​ច្រក​ចូល​ទាំងអស់​ដែល​អ្នក​អាច​​​រក​ឃើញ​ដោយ​ប្រើ​កាវ​ស៊ី​លី​កូន​ (S​i​l​icon​e​ ​Caulk​) ​ដីលែង​ (​Putty​) ​ជ័រកាវ​ (​Glue​) ​ឬ​កំបោរ​(​Plaster​)​។​

2. ​បង្កើត​រនាំង​ដោយ​ប្រើ​ស្កុ​ត​(​Make​ ​a​ ​Tape​ ​Barrier​)

​បង្កើត​រនាំង​ក្នុង​ផ្ទះបាយ​របស់​អ្នក​ជាមួយនឹង​ស្កុ​ត​ស្អិត​ដោយ​ដាក់​ផ្នែក​ដែល​ស្អិត​ផ្ញា​រ​ឡើង​លើ​ឬ​ប្រិយ​មិត្ត​ក៏​អាច​ប្រើ​ស្កុ​ត​មុខ​ពី​​​រ​ក៏បាន​។​ ​នៅ​ពេល​ស្រមោច​ព្យាយាម​ឡើង​លើ​ស្កុ​ត​នោះ​ពួកវា​នឹង​នៅ​ជាប់នឹង​ផ្នែក​លើ​ដែល​ស្អិត​នោះ​ហើយ​មានន័យ​ថា​ប្រិយ​មិត្ត​អាច​បញ្ឈប់​ដំណើរ​របស់​ពួកវា​យ៉ាង​មានប្រសិទ្ធិភាព​។​

3. ​សម្លាប់​ទ័ពល្បាត​ស្រមោច​(Squ​i​s​h​ ​t​h​e​ ​Scout​s)

​ពួក​បក្ស​ស​ម្ព័​ន​របស់​ស្រមោច​នឹង​បញ្ជា​ឲ្យ​ទ័ពល្បាត​ចេញក្រៅ​ដើម្បី​ពិនិត្យ​រក​ប្រភព​អាហារ​។​ប្រសិនបើ​អ្នក​បានឃើញ​សត្វ​ស្រមោច​មួយ​ដើរ​ជិត​តុ​កាហ្វេ​របស់​អ្នក​អ្នក​មិន​ត្រូវ​លែង​វា​ឲ្យ​ត្រឡប់ទៅ​សម្បុក​របស់​វា​ទាំង​រស់​នោះ​ទេ​ ​ព្រោះថា​វា​នឹង​ទៅ​ប្រាប់​បក្សពួក​របស់​វា​ពី​កន្លែង​ដែល​អ្នកធ្វើ​កំពប់ទឹក​ផ្លែឈើ​ឬ​កាហ្វេ​។​ ​ប្រសិនបើ​ស្រមោច​ដែល​ល្បាត​នោះ​បាន​ទៅដល់​សម្បុក​របស់​វា​វិញ​ហើយ​វា​នឹង​នាំ​មិត្ត​ភក្ដិ​វា​មួយ​ចំនួន​ទៀត​ត្រឡប់មកវិញ​ដោយ​ពួកវា​នឹង​ដើរ​តាមផ្លូវ​ក្លិន​នោះ​។​ ​ក្នុងករណីនេះ​ប្រិយ​មិត្ត​អាច​សម្លាប់​ហ្វូង​ស្រមោច​ដែល​កំពុងតែ​ដើរមក​រក​តុ​កាហ្វេ​របស់​អ្នក​ដោយ​ប្រើ​ម៉ាស៊ីនបូម​ធូលី​មក​បូម​វា​ចេញ​។​

4. ​ប្រើ​ទឹក​ (​Use​ ​water​ )

ប្រសិនបើ​មាន​ស្រមោច​នៅ​លើ​កំរាលឥដ្ឋ​ប្រិយ​មិត្ត​អាច​បាញ់​ទឹក​មួយ​ចំនួន​លើ​ពួកវា​និង​ជូត​ពួកវា​ចេញ​ជាមួយនឹង​កន្សែង​ក្រដាស​មួយ​។​ ​ជាដំបូង​ត្រូវ​ជ្រលក់​កន្សែង​ក្រដាស​នោះ​ក្នុង​ទឹក​ហើយ​ច្របាច់​ទឹក​ចេញ​ខ្លះ​ពី​កន្សែង​ក្រដាស​នោះ​ ​ក្រោយមក​យក​វា​ទៅ​ជូត​ស្រមោច​ដែល​មាន​លើ​គ្រែ​។​

5. ​លុបបំបាត់​សម្បុក​ស្រមោច​(​Bring Down​ ​t​h​e​ ​Nest​)

ប្រសិនបើ​ស្រមោច​នៅតែ​បន្ត​វាយឆ្មក់​ចូល​ផ្ទះ​របស់​អ្នក​ ​អ្នក​ក៏​ត្រូវការ​វាយឆ្មក់​សម្បុក​របស់​ពួកវា​វិញ​ដែរ​។​ ​ក្នុង​ករណី​ដែល​អ្នកដឹង​ថា​សម្បុក​របស់​វា​នៅឯណា​នោះ​អ្នក​អាច​ចាក់ទឹក​ក្តៅ​ច្រើន​លីត្រ​ចូល​ទៅ​ក្នុង​សម្បុក​នោះ​ដើម្បី​សម្លាប់​ពួកវា​ព្រមទាំង​សត្វល្អិត​ផ្សេងៗ​ដែល​នៅ​ក្នុង​នោះ​។​

6. ​សម្លាប់​ម្ចាស់ក្សត្រី​ (​Kill​ ​t​h​e​ ​Queen​)

​វិធី​ដែល​ធ្វើឲ្យ​ស្រមោច​លែង​មក​រុករាន​ផ្ទះ​របស់​អ្នក​ម្ដង​ហើយ​ម្ដងទៀត​គឺ​បំផ្លាញ​ប្រភព​របស់​ពួកវា​“​ម្ចាស់ក្សត្រី​ស្រមោច​” (​T​h​e​ ​Ant​ ​Queen​)​។​ ​ម្ចាស់ក្សត្រី​ស្រមោច​មួយ​អាច​បង្កើត​ស្រមោច​ជាច្រើន​ក្បាល​ហើយ​នាង​ក៏​ជា​អ្នកផ្តល់​ការណែនាំ​ឬ​ចាត់ចែង​សម្បុក​នេះ​។​ ​បើ​អ្នក​សម្លាប់​ម្ចាស់ក្សត្រី​ស្រមោច​បាន​នោះ​មានន័យ​ថា​អ្នក​អាច​កំចាយ​ស្រមោច​បាន​ទាំងស្រុង​។​ ​អ្នក​អាច​​​រក​ម្ចាស់ក្សត្រី​ស្រមោច​បាន​នៅត្រង់​ចំណុច​កណ្តាល​សម្បុក​ស្រមោច​។​

7. ​កុំ​ទុក​អាហារ​ចោល​(​Don​'​t​ ​Leave​ ​Food​ ​Out​)

​ស្រមោច​ទាំងនេះ​ចូល​មក​ក្នុង​ផ្ទះ​របស់​អ្នក​ព្រោះតែ​ពួកវា​ដឹង​ថា​មាន​អ្វីមួយ​នៅ​ទីនោះ​សម្រាប់​ពួកវា​អាច​ជា​ប្រភព​អាហារ​ឬ​បរិស្ថាន​ដ៏​កក់ក្តៅ​មួយ​។​ ​ប្រសិនបើ​ផ្ទះ​របស់​អ្នក​កខ្វក់​ស្រមោច​ដែល​ទៅផ្ទះ​របស់​អ្នក​នឹង​កើន​ចំនួន​ច្រើន​ដូច្នេះ​ហើយ​អ្នក​ត្រូវ​ប្រាកដ​ថា​អ្នក​បាន​ស​ម្អា​ត​ជា​រៀងរាល់ថ្ងៃ​។​ ​បើ​សិន​ផ្ទះ​របស់​អ្នក​រឹត​តែ​ស្អាត​នោះ​ឱកាស​ដែល​ស្រមោច​ទៅផ្ទះ​របស់​អ្នក​រឹត​តែ​តិច​ព្រោះ​វា​អាច​នឹង​ទៅ​ផ្សងព្រេង​នៅ​កន្លែងផ្សេង​សម្រាប់​ចិញ្ចឹម​បីបាច់​ខ្លួន​វា​។​ ​ប្រសិនបើ​អ្នក​ចៃដន្យ​ទុក​អាហារ​ឬ​ភេសជ្ជៈ​ដែល​ផ្អែម​ៗ​ចោល​លើ​តុ​អ្នក​អាច​​​យក​ឱកាស​នេះ​ដើម្បី​តាមដាន​សម្បុក​របស់​ស្រមោច​ពេល​ដែល​វា​ពាំ​ចំណី​ត្រឡប់ទៅវិញ​។​ ​រក្សា​ឡា​បូ​លាងចាន​ឲ្យ​នៅ​ស្អាត​ ​នេះ​មានន័យ​ថា​គ្មាន​ចាន​កខ្វក់​គ្មាន​ទឹកដក់​សម្រាប់​ស្រមោច​ផឹក​និង​គ្មាន​ម្ហូបអាហារ​នៅ​ក្នុង​ឡា​បូ​នោះ​ទេ​។​

8. ​ទុក​អាហារ​ក្នុង​ប្រអប់​បិទ​ជិត​ (​Store​ ​Food​ ​in​ ​Airtight​ ​Container​s)

​ទោះបីជា​អ្នក​បាន​លាក់​ទុក​ម្ហូបអាហារ​របស់​អ្នក​នៅ​ក្នុង​ទូ​ដាក់​ចាន​ក៏ដោយ​ ​ក៏​ស្រមោច​នៅតែ​អាច​​​រក​ផ្លូវ​ឃើញ​តាមរយៈ​រន្ធ​តូច​ៗ​។​ ​ប្រសិនបើ​ពួកវា​អាច​ហិតក្លិន​និង​អាច​ទៅ​ដល់កន្លែង​នោះ​បន្ទាប់ពី​នោះ​ពួកវា​នឹង​នាំគ្នា​ទៅ​ទាំងហ្វូង​តែម្ដង​។​

          មូលហេតុ​ដែល​មនុស្សយើង​មិន​ចង់ឲ្យ​សត្វ​ស្រមោច​មក​រំខាន​ការរស់នៅ​ប្រចាំថ្ងៃ​នោះ​ ​គឺ​ដោយសារតែ​កត្ដា​ឬ​ផល​វិជ្ជមាន​មួយ​ចំនួន​ខាងក្រោម​នេះ​៖​

1. ​បញ្ហា​អនាម័យ​ (​Sanitation​ ​Issue​s)

ស្រមោច​អាច​បំពុល​អាហារ​ឬ​ផ្ទៃ​ខាងលើ​នៃ​អាហារ​ដោយ​គ្រាន់តែ​ពួកវា​ដើរ​លើ​អាហារ​នោះ​ព្រោះ​មុន​ពេល​ដែល​វា​បាន​មកដល់​ទីតាំង​នេះ​វា​អាច​នឹង​គ្របដណ្តប់​ដោយ​បាក់តេរី​ជាច្រើន​។​

2. ​បញ្ហា​រចនា​ស​ម្ព័ន្ធ (​Structural​ ​Problem​s)

​ស្រមោច​មួយ​ចំនួន​ដូចជា​ស្រមោច​ជាងឈើ​គឺ​មានឈ្មោះ​ថា​ជា​ស្រមោច​សាហាវ​ឃោរឃៅ​ដោយសារតែ​វា​ធ្វើឲ្យខូច​ខាត​ទ្រព្យសម្បត្ដិ​។​ ​ពួកវា​មាន​សមត្ថភាព​ដើរ​ក្នុង​ឈើ​ស៊ីម៉ង់​(​Stucco​) ​និង​អ៊ី​សូ​ឡង់​។​ ​ស្រមោច​ឆ្កួត​ (​Crazy​ ​ant​s) ​ក៏​ជា​បញ្ហា​ផង​ដែរ​ខណៈ​ពេល​ពួកវា​ធ្វើ​សម្បុក​ស្ទើរតែ​គ្រប់​ទីកន្លែង​និង​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អ្នក​កាត់​ខ្សែភ្លើង​ដ៏​ជំនាញ​។​

3. ​ការ​ខាំ​និង​ការ​ទិច​(​Sting​s ​and​ ​Bite​s)​ ​

មាន​មួយក្តាប់​តូច​នៃ​ប្រភេទ​សត្វ​ស្រមោច​ដែល​ខាំ​និង​ទិច​ជាពិសេស​ស្រមោចភ្លើង​ហ្នឹង​តែម្ដង​។​ពេល​ដែល​ពួកវា​ខាំ​ឬ​ទិច​វា​នឹង​ធ្វើឲ្យ​រមាស់​ខ្លាំង​និង​ឡើងក​ន្ដួ​ល​ក្រហម​។​ ​ពេលខ្លះ​ប្រសិនបើ​អ្នក​អេះ​ត្រង់កន្លែង​ដែល​វា​ខាំ​នឹង​ខ្លាំងពេក​វា​អាចឲ្យ​ស្បែក​របស់​អ្នក​ដាច់​ឬ​រលាត់​។

          ​ដូចដែល​បាន​ជម្រាប​ជូន​ពី​វិធី​ក​ម្ចាត់ ​និង​ផល​អវិជ្ជមាន​នៃ​សត្វ​ស្រមោច​សូវ​រី​ន​ ​សង្ឃឹម​ថា​ប្រិយ​មិត្ត​នឹង​អាច​ចាត់វិធានការណ៍​ទៅលើ​សត្វល្អិត​មួយ​នេះ​បាន​ដោយ​ជោគជ័យ​៕​

Article ​by​ ​HEM​ ​H​Y


SUGGESTIONS