×

កិច្ច​ការសំខាន់​ៗ​ដែល​អ្នក​គួរ​ធ្វើ​នៅ​អំឡុង​ពេល​បិទ​ខ្ទប់​

TRAVEL & LIVING 3 weeks ago

​          នៅ​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​ដោយសារ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១​៩​ ​មនុស្សម្នា​តែង​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​៣​យ៉ាង​ ​ពោល​គឺ​ ​«​៣​កុំ​ ​៣​ការពារ​»​ ​ដើម្បី​រក្សា​សុវត្ថិភាព​ពី​ការ​ចម្លង​ដោយ​វី​រុ​ស​កូ​វី​ដ​១​៩​ដែល​កំពុង​វាយលុក​យ៉ាងសកម្ម​ពី​មួយថ្ងៃ​ទៅ​មួយថ្ងៃ​នា​ពេល​បច្ចុប្បន្ននេះ​។​ ​ជាក់ស្តែង​ ​រាជធានី​ភ្នំពេញ​ ​និង​ក្រុង​តាខ្មៅ​ត្រូវ​បាន​រាជរដ្ឋាភិបាល​សម្រេច​ធ្វើការ​បិទ​ខ្ទប់​ជា​បណ្តោះអាសន្ន​រយៈពេល​២​ស​ប្តាហ៍ ​ដើម្បី​បញ្ឈប់​រាល់​សកម្មភាព​នានា​ដែល​ជា​ផ្នែក​មួយ​អាច​នឹងជា​ការ​ចម្លង​របស់​វី​រុ​ស​នេះ​ ​ដោយ​តម្រូវ​ឲ្យ​ប្រជាជន​ស្ថិត​ក្នុង​តំបន់​បិទ​ខ្ទប់​ត្រូវ​នៅ​ក្នុង​គេហដ្ឋាន​គ្រប់គ្នា​ ​និង​អនុញ្ញាត​ចេញពី​លំនៅ​ដ្ឋា​ន​នៅពេលដែល​មាន​ការចាំបាច់​ដូចជា​៖​ បំ​ពេញការ​ងារ​សំខាន់​ៗ​ ​ឬ​ទៅ​ទី​ផ្សារ​ជាដើម​។​ ​ដូច្នេះ​ ​តើ​កិច្ចការ​អ្វីខ្លះ​ដែល​អ្នក​គួរតែ​ធ្វើ​នៅ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​?

​          ១​. ​កំណត់​ទិសដៅ​
​វិធីសាស្ត្រ​បុរាណ​នេះ​នៅតែ​បន្ត​មានការ​ពេញ​និយម​ច្រើន​ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយទៀត​ ​ក៏​ព្រោះតែ​តាមរយៈ​វិធី​នេះ​បាន​ជួយ​ពួកគេ​សម្រេច​នូវ​គោលដៅ​សំខាន់​ៗ​ជាច្រើន​ ​តួយ៉ាង​ ​អ្នក​ប្រកប​អាជីវកម្ម​ ​បុគ្គលិក​ការិយាល័យ​គ្រប់​វិ​ស័យ​ទាំងអស់​នៅ​ក្នុង​សង្គម​។​ ​ដូច្នេះ​ ​ប្រសិនបើ​អ្នកមាន​ពេលវេលា​គ្រប់គ្រាន់​ល្អ​ ​ហើយ​មានបំណង​ចង់ឲ្យ​គោល​អ​ដៅ​របស់​ខ្លួន​កាន់តែ​មាន​ប្រសិទ្ធ​ភាព​អ្នក​គួរតែ​រៀបចំ​កាលវិភាគ​ច្បាស់លាស់​ល្អ​មួយ​ ​និង​ប្រាកដជា​មួយ​នឹង​ខ្លួនឯង​ថា​អ្នក​នឹង​ធ្វើតាម​ផែនការ​របស់​អ្នក​នៅពេលដែល​ការ​បិទ​ខ្ទប់​នោះ​ត្រឹម​បាន​បញ្ចប់​ដោយមាន​ការ​យកចិត្តទុកដាក់​បំផុត​។​

​          ​២​. ​សិក្សា​កម្មវិធី​ថ្មីៗ​
​សំណួរ​ជាច្រើន​តែង​ចោទសួរ​ថា​៖​ ​សិក្សា​កម្មវិធី​ថ្មីៗ​នោះ​មាន​អ្វីខ្លះ​? ​សិក្សា​តាមរយៈ​ណា​? ​ដោយ​របៀបណា​? ​ត្រូវ​ចំណាយ​ប្រាក់​ជាច្រើន​ទៀត​ដើម្បី​សិក្សា​ថែមទៀត​។​ ​យ៉ាងណាមិញ​ ​នៅ​ក្នុង​បរិ​បទ​សង្គម​សម័យ​ទំនើប​ ​អ្នក​អាច​ស្វែងរក​ព័ត៌មាន​អំពី​ការសិក្សា​តាមរយៈ​ទូរសព្ទ​ដៃ​ឆ្លាតវៃ​ ​តាម​ការ​ផ្សព្វផ្សាយ​បែប​អ​ឡិច​ត្រូនិ​ច​បាន​យ៉ាង​ងាយស្រួល​ ​និង​ឆាប់រហ័ស​ផង​ដែរ​។​ ​ទន្ទឹម​នឹង​នេះ​ ​កម្មវិធីសិក្សា​ជាច្រើន​ដូចជា​ភាសា​ ​ឬ​ជំនាញ​ ​សុទ្ធសឹងតែ​មានការ​បង្រៀន​ដោយ​ឥត​គិតថ្លៃ​ហេតុនេះ​អ្នក​គួរតែ​ពង្រឹង​សមត្ថភាព​របស់​អ្នក​បន្ថែម​លើ​មុខជំនាញ​ ​ឬ​កម្មវិធីសិក្សា​ថ្មីៗ​ទើប​ប្រសើរ​។​

​          ​៣​. ​ពង្រឹង​សមត្ថភាព​នៃ​ការ​អាន​
សាកសួរ​ខ្លួន​អ្នក​ទៅ​មើល​ថា​អ្នក​បាន​ចំណាយ​ពេល​ប៉ុន្មាន​ក្នុង​ការ​អាន​សៀវភៅ​ ​ទស្សនាវដ្តី​ ​ឬ​កាសែត​? ​ហើយ​រយៈពេល​ប៉ុន្មាន​ហើយដែល​អ្នក​ពុំទាន់​បាន​អាន​ព័ត៌មាន​ទាំងនោះ​? ​ជា​ការពិត​ណាស់​ ​នៅ​ក្នុង​អំឡុង​ពេល​បិទ​ខ្ទប់​នេះ​អ្នក​គួរតែ​ពង្រឹង​សមត្ថភាព​របស់​អ្នក​ទៅលើ​សកម្មភាព​ដែល​អ្នក​ពុំ​ធ្លាប់​បាន​ធ្វើ​ដូចជា​ការ​អាន​ជាដើម​។​ ​ទន្ទឹម​នឹង​នេះ​ ​មាន​មតិ​ជាច្រើន​តែង​លើកឡើង​ថា​ ​ពួកគេ​ក​ម្រ​មាន​ពេលវេលា​អាន​សៀវភៅ​ ​ទស្សនាវដ្តី​ ​ឬ​កាសែត​ណាស់​ ​ហេតុនេះ​អ្នក​គួរតែ​ចាប់ផ្តើម​ជ្រើសរើស​ប្រភេទ​អត្ថបទ​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​អ្នក​មក​អាន​ ​ដើម្បី​បំបាត់​ភាព​អផ្សុក​ ​ហើយ​ថែមទាំង​ជា​ផ្នែក​មួយ​ដែល​បណ្តុះ​គំនិត​របស់​អ្នក​កាន់តែ​រីក​ចម្រើន​ផង​ដែរ​។​

​          ៤​. ​រៀបចំ​បន្ទប់​ ​ឬ​គេហដ្ឋាន​កាន់តែ​មានសណ្តាប់ធ្នាប់​
​ជឿជាក់​ថា​ពី​មួយថ្ងៃ​ ​ទៅ​មួយថ្ងៃ​ប្រិយ​មិត្ត​មាន​ភាព​មមាញឹក​យ៉ាង​ខ្លាំង​ជាមួយនឹង​ការងារ​ការិយាល័យ​ ​ឬ​អាជីវកម្ម​ផ្សេងៗ​ដែល​ពុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​កា​រៀបចំ​គេហដ្ឋាន​របស់​អ្នក​កាន់តែ​មាន​ប្រណីតភាព​នោះ​ទេ​។​ ​ហេតុដូច្នេះ​ ​អំឡុង​ពេល​ដែល​កំពុង​បិទ​ខ្ទប់​នេះ​ជា​ឪ​កាស​ដ៏​ល្អ​បំផុត​សម្រាប់​អ្នក​អាច​រៀបចំ​បន្ទប់​ ​ឬ​គេហដ្ឋាន​របស់​អ្នកឲ្យ​កាន់តែ​ស្រស់​ស្អាត​ ​ឬ​អ្នក​ក៏​អាច​ឆ្លៀតពេល​ដាំដំណាំ​ងាយ​ៗ​ជុំវិញ​ផ្ទះ​ថែមទៀត​នោះ​កាន់តែ​ប្រសើរ​។​

​          ៥​. ​រៀន​ច​ម្អិ​ន​ម្ហូប​
ការ​ច​ម្អិ​ន​ម្ហូប​ជា​កិច្ចការ​ដែល​ងាយស្រួល​បំផុត​សម្រាប់​អ្នកមាន​ជំនាញ​ក្នុង​ការ​ច​ម្អិ​ន​ ​ប៉ុន្តែ​មាន​ផលវិបាក​យ៉ាង​ខ្លាំង​ចំពោះ​អ្នក​ដែល​ពុំអាច​។​ ​ជាក់ស្តែង​ ​ស្ត្រី​ ​និង​បុរស​មួយ​ចំនួន​ពុំទាន់​អាច​ច​ម្អិ​ន​ម្ហូប​បានជា​ច្រើនមុខ​នោះ​ទេ​ ​ដូច្នេះ​អ្នក​គួរតែ​ចំណាយ​ពេល​របស់​អ្នករៀន​ពី​វិធី​ច​ម្អិ​ន​ម្ហូប​ប្លែកៗ​ដែល​ជា​ចំណង់ចំណូលចិត្ត​របស់​អ្នក​ ​ឬ​ជា​មុខម្ហូប​ដែល​ថ្មី​ច្នៃ​ពី​ភាព​ច្នៃ​ប្រតិដ្ឋ​របស់​អ្នកផង​ដែរ​៕​

Article​ ​by​ ​PAN​ S​I​V​L​Y​


SUGGESTIONS