×

ស្ថាបត្យកម្ម​ខ្មែរ​ ​និង​អា​រ៉ាប់​ ​បាន​បន្ថែម​បទពិសោធន៍​កាន់តែ​ថ្មី​សម្រាប់​អ្នក​ស្នាក់​នៅ​

TRAVEL & LIVING 11 hours ago
 
 

          ​ពិធីបុណ្យ​ជាតិ​កៀក​ជិត​មកដល់​ ​សូវ​រី​ន​ ​ជឿ​ថា​ប្រិយ​មិត្ត​ ​នឹង​មាន​គម្រោង​ធ្វើដំណើរ​ក​ម្សាន្ត​ទៅកាន់​រមណីយដ្ឋាន​នានា​ ​ជាពិសេស​ ​ទឹកដី​អង្គរ​នៃ​ ​ខេត្ត​ ​សៀមរាប​ ​តែម្តង​។​ ​កាលបើ​អ្នក​ធ្វើដំណើរ​ពី​ចេញពី​ ​ផាប់​ស្ទ្រី​ត​ ​ប្រមាណ​ជាង​ ​១​០​នាទី​ ​ប៉ុណ្ណោះ​ ​អ្នក​នឹង​ឃើញ​ “​A​L​Ma​h​a​ ​Villa​” ​កំពុង​ទន្ទឹម​រង់ចាំ​ស្វាគមន៍​វត្តមាន​របស់​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​មក​ទទួល​បទពិសោធន៍​ស្នាក់​នៅ​ថ្មី​ដែល​ពុំ​ធ្លាប់​មាន​។​

          “​A​L​Ma​h​a​” ​គឺជា​ភាសា​អា​រ៉ាប់​មាន​អត្ថន័យ​ថា​ “​គោព្រៃ​” ​ឬ​ “​អូ​រីក​” (Or​y​x) ​ដែល​ជា​និមិត្តរូប​នៃ​ ​ភាព​ស្រស់​ស្អាត​ ​និង​ ​ភាព​ឆើតឆាយ​ដែលគេ​ដឹង​ថា​វា​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ ​ពន្លឺព្រះអាទិត្យ​ភាព​ភ្លឺ​ថ្លា​ ​និង​ ​ភាព​បរិសុទ្ធ​ផង​ដែរ​។​ ​រីឯ​ការរចនា​បញ្ចូល​នៃ​វប្បធម៌​អា​រ៉ាប់​ “​A​L​Ma​h​a​” ​បាន​សំដៅ​លើ​សម្រស់​នារី​ដែល​មាន​កែវភ្នែក​ទាក់ទាញ​ ​និង​ ​រូបរាង​ភ្លឺ​ថ្លា​ ​ហេតុដូច្នេះហើយ​ទើប​ឈ្មោះ​នេះ​ពេញ​និយម​នៅ​ប្រទេស​ក្នុង​តំបន់​មជ្ឈិមបូព៌ា​ ​ដូចជា​ ​អា​រ៉ា​ប៊ី​សា​អូ​ឌីត​ (S​a​u​d​i​) ​ស៊ី​រី​ (​Sy​r​i​a​) ​និង​ ​លីប​ង់ (​L​e​ban​on) ​ដោយ​គេ​តែង​ដាក់​ឱ្យ​ក្មេងស្រី​ៗ​ជា​និមិត្តរូប​នៃ​ភាព​ស្រស់​ស្អាត​និង​មន្ត​ស្នេហ៍​។​

          ​ទន្ទឹម​នឹង​ការសន្ទនា​រវាង​ ​ក្រុម​ការងារ​ ​សូវ​រី​ន​ ​និង​ស្ថាបនិក​របស់​វី​ឡា​ដ៏​ប្រណិត​នេះ​បាន​បញ្ជាក់​ថា​គំនិត​នៃ​ការរចនា​ផ្ទះ​ថ្មី​នេះ​ ​គឺ​ផ្តោត​យ៉ាង​ស៊ី​ជម្រៅ​ទៅលើ​ការ​លើក​តម្កើង​ ​វប្បធម៌​ ​និង​កេរដំណែល​ខ្មែរ​ ​ផង​ ​និង​ឆ្លុះបញ្ចាំង​ពី​បទពិសោធន៍​នៃ​ការរស់នៅ​ ​មជ្ឈិមបូព៌ា​ ​ដោយ​ពឹងផ្អែក​លើ​ ​Concept​ ​ចំនួន​បី​ធំ​ៗ​ដូចជា​៖​

          • ​ការ​សហការ​ជាមួយ​សិល្បករ​ខ្មែរ​ ​ស្ថាបនិក​មានឱកាស​ធ្វើការ​ជាមួយ​ ​ស្ថាបត្យករ​ ​ដ៏​មាន​ទេពកោសល្យ​ ​ក្នុង​ការ​បង្កើត​ សិល្បៈ​ហត្ថកម្ម​ប្លែកភ្នែក​ដែល​ផ្តល់​នូវ​ភាព​ស្រស់​ស្អាត​ ​និង​ត្រជាក់​ភ្នែក​

          • ​ក្នុងនាម​ជា​អ្នក​រចនា​ផ្ទាល់​ ​ស្ថាបនិក​ក៏បាន​បង្ហាញ​ក្តី​ស្រឡាញ់​ ​និង​ជំនាញ​របស់​ខ្លួន​ក្នុង​ការរចនា​ផ្ទៃ​ខាងក្នុង​ ​ដោយ​បញ្ចូល​ ​ធាតុផ្សំ​ ​និង​ ​លំនាំ​ខ្មែរ​បុរាណ​ ​ដែល​គូស​បញ្ជាក់​ពី​អត្តសញ្ញាណ​វប្បធម៌​ដ៏​ពិសេស​របស់​កម្ពុជា​

          • ​កា​រលាយ​បញ្ចូល​វប្បធម៌​ពីរ​ប្រទេស​ក្នុង​ ​Concept​ ​តែមួយ​ដ៏​អស្ចារ្យ​ ​នោះ​គឺ​កា​រលាយ​បញ្ចូល​គ្នា​រវាង​ ​ឥទ្ធិពល​ខ្មែរ​ ​និង​ ​មជ្ឈិមបូព៌ា​

          ​ដូច្នេះ​ សិល្បៈ​ហត្ថកម្ម​ខ្មែរ​បុរាណ​ ​និង​ការ​រក្សា​ភាព​ឆើតឆាយ​នៃ​ការរចនា​បែប​អា​រ៉ាប់​នឹង​នាំ​អារម្មណ៍​អ្នក​ស្នាក់​នៅ​ទៅកាន់​ពហុ​វប្បធម៌​ដ៏​ស៊ីវិល័យ​ទំនើប​ដែល​មិនធ្លាប់​មាន​ពីមុន​មក​ក្នុង​ទឹកដី​អង្គរ​ផង​ដែរ​៕​

​Article​ ​by​ S​i​v​l​y​ ​Pan​ (​E​m​i​l​y​ S​i​v​)


SUGGESTIONS