×

​វិធី​ស​ម្អា​ត​និង​ថែទាំ​ខោ​ខូ​វ​ប៊ូ​យ​ ​ដែល​គ្រប់គ្នា​នឹកស្មាន​មិនដល់​

TRAVEL & LIVING 3 years ago
 
 

          ​ខោ​ខូ​វ​ប៊ូ​យ​ ​គឺជា​ស​ម្លៀ​ក​បំពាក់​ដែល​ពេញ​និយម​ ​មិន​ងាយ​សាបសូន្យ​។​ ​ជឿជាក់​ថា​ ​មនុស្ស​សម័យថ្មី​គ្រប់រូប​យ៉ាងហោចណាស់​ក៏មាន​ខោ​ខូ​វ​ប៊ូ​យ​មួយ​ក្នុង​ទូ​ខោអាវ​របស់​អ្នក​ដែរ​ ​ព្រោះតែ​វា​ទាន់សម័យ​ ​ពេញ​និយម​ ​ស្រួល​ស្លៀក​ ​និង​ប្រើបានយូរ​។​ ​អ្នកធ្វើការ​និយម​ប្រើ​ជាស​ម្លៀ​ក​បំពាក់​ដើរលេង​ម្ដងម្កាល​ ​ឯ​អ្នកខ្លះ​ទៀត​ក៏​និយម​ប្រើ​សឹងតែ​រាល់ថ្ងៃ​។​ ​ទោះបីជា​វា​មិន​ងាយ​ខូចខាត​ក៏​ពិតមែន​ ​ប៉ុន្តែ​មនុស្សជា​ច្រើន​នៅតែ​បោះ​វា​ចោល​ដោយសារតែ​ឆាប់​យារ​សាច់ក្រណាត់​ ​ឬ​ស្លក់​ពណ៌​។​ ​មិនមែន​ដោយសារតែ​គុណភាព​ខោ​ខូ​វ​ប៊ូ​យ​មួយ​ផ្នែក​ទេ​ ​ប៉ុន្តែ​ការ​បោក​ស​ម្អា​ត​របស់​គ្រប់គ្នា​ ​គឺ​មិនសូវ​ត្រឹមត្រូវ​នោះ​ទេ​។​ ​ជាក់ស្តែង​ ​សាច់​ខូ​វ​ប៊ូ​យ​ ​គឺជា​ប្រភេទ​សាច់ក្រណាត់​ដែល​ក្រាស់​ ​ធន់​នឹង​ការប្រើប្រាស់​ខ្លាំង​ណាស់​ ​ព្រោះ​ការ​បង្កើត​ក្រណាត់​ខូ​វ​ប៊ូ​យ​ឡើង​ដំបូង​ក្នុង​ឆ្នាំ​ ​១​៨​៧​៣​ ​គឺ​សម្រាប់​ធ្វើ​ជាឯកសណ្ឋាន​ឲ្យ​កម្មករ​ជីក​រ៉ែ​ប្រើប្រាស់​ជា​ប្រចាំថ្ងៃ​។​ ​ខាងក្រោម​គឺជា​គន្លឹះ​ក្នុង​ការថែទាំ​ស​ម្អា​ត​ខោ​ខូ​វ​ប៊ូ​យ​ ​ដែល​គ្រប់គ្នា​មិនសូវ​បាន​ប្រតិបត្តិ​ត្រឹមត្រូវ​។​

•​ចៀសវាង​ការ​បោក​គក់​ញឹកញាប់​៖ ​ខោ​ខូ​វ​ប៊ូ​យ​ ​គឺ​មិន​ចាំបាច់​បោក​គក់​ញឹកញាប់​ឡើយ​ ​យើង​អាច​ប្រើប្រាស់​ប្រមាណ​១​០​ដង​ ​សឹម​បោក​ម្ដង​បានហើយ​ ​ទើប​មិន​ងាយ​ធ្វើឲ្យ​ខោ​ខូច​សាច់ក្រណាត់​ ​រួម​ទាំង​សារជាតិ​ក្នុង​សាប៊ូ​ក៏​ធ្វើឲ្យ​ស្លក់​ពណ៌​លឿន​ផង​ដែរ​។​ ​បើ​មានស្នាម​ប្រឡាក់​ល្មមៗ​ ​គប្បី​យក​ក្រណាត់​សើម​ជូត​ស​ម្អា​ត​ទើប​ប្រសើរ​ ​ប្រសិនបើ​ក្នុង​ករណី​ណាមួយ​វា​មានស្នាម​ប្រឡាក់​ខ្លាំង​ឯណេះ​វិញ​ ​គួរ​ជ្រើសរើស​ការប្រើប្រាស់​ច្រាស់​លាយ​សាប៊ូ​មក​ដុស​ស​ម្អា​ត​ត្រង់​ចំណុច​ដែល​ប្រឡាក់​ជាការស្រេច​។​ ​ជា​ធម្មតា​ ​ប្រើ​រួច​ ​ព្យួរ​សំដិល​វា​នៅកន្លែង​មាន​ខ្យល់​ចេញចូល​ល្អ​ជាការស្រេច​។​

•​បោក​ទឹក​ត្រជាក់​៖ នៅពេលដែល​ត្រូវ​បោក​គក់​ ​គប្បី​បោក​នឹង​ទឹក​ត្រជាក់​ធម្មតា​ (​ចៀសវាង​ប្រើ​ទឹកក្ដៅ​) ​ហើយ​ត្រូវ​ពន្លាត់​ខាងក្នុង​មក​ក្រៅ​មុននឹង​បោក​ ​ទើប​មិន​ឆាប់​ហើរ​ពណ៌​ដោយសារ​ការ​ដដុស​។​ ​បោក​ខោ​ខូ​វ​ប៊ូ​យ​ជាមួយនឹង​ស​ម្លៀ​ក​បំពាក់​ដែល​មាន​ពណ៌​ប្រហែលគ្នា​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​អាច​បោក​ដោយដៃ​បាន​ ​យល់​ល្អ​កុំ​ប្រើប្រាស់​ម៉ាស៊ីន​ ​ព្រោះ​វា​នឹង​ពូត​រ​មួរ​ឲ្យ​ស្ងួត​ទឹក​ ​ដែល​បណ្ដាលឲ្យ​ងាយ​ខូច​រាង​ខោ​ ​ឬ​បាក់​ផ្នត់​ ​ងាយ​នឹង​បំផ្លាញ​សរសៃ​ក្រណាត់​របស់​ខោ​ជាដើម​។​ ​សំដិល​ហាល​ក្នុង​ម្លប់​ ​បន្ទាប់ពី​បោក​ទឹក​រួចរាល់​ ​ត្រូវ​ហាល​សំដិល​ខ្យល់​នៅ​ក្នុង​ម្លប់​ ​កុំឲ្យ​ត្រូវនឹង​ពន្លឺ​ថ្ងៃ​ ​ហើយ​ត្រូវ​ព្យួរ​ជាមួយនឹង​ស្មា​អាវ​ឲ្យ​សំយុង​ចុះ​បាន​ត្រឹមត្រូវ​។​ ​ធ្វើ​ដូចនេះ​ ​ទើប​អាច​ហាល​ខោ​ស្ងួត​ល្អ​ ​និង​មិន​បាក់​ផ្នត់​ខោ​ ​ឬ​ខូច​ក្រណាត់​ខោ​ជាដើម​ផង​ដែរ​។​

•ស្លៀក​ឲ្យបាន​ត្រឹមត្រូវ​៖ គួរ​ជ្រើស​ខោ​ខូ​វ​ប៊ូ​យ​ដែល​ល្មម​នឹង​ចង្កេះ​របស់​អ្នក​ ​ចៀសវាង​ប្រើ​ខ្សែក្រវាត់​មក​រឹត​ចង្កេះ​ខោ​ខូ​វ​ប៊ូ​យ​ ​ព្រោះ​វា​មិន​ត្រឹមត្រូវ​ទេ​។​ ​ហើយ​គួរ​ជ្រើស​យក​សំយុង​ជើងខោ​ដែល​វែង​ល្មម​នឹង​ជើង​ ស្ទី​ល​កែង​ជាន់​ជើងខោ​ខូ​វ​ប៊ូ​យ​ ​វា​ហួសសម័យ​ហើយ​ ​ម្យ៉ាងទៀត​ ​វាក៏មិន​ត្រូវ​ក្បួនខ្នាត​នោះ​ដែរ​។​

          ​គន្លឹះ​ខាងលើ​នឹង​ជួយ​រក្សា​ខោ​ខូ​វ​ប៊ូ​យ​របស់​អ្នកឲ្យ​គង់នៅ​យូរអង្វែង​។​ ​ជាពិសេស​ ​សម្រាប់​ខោ​ខូ​វ​ប៊ូ​យ​ប្រេ​ន​ៗ​ដែល​មាន​តម្លៃ​ថ្លៃ​ ​គ្រប់គ្នា​ប្រាកដជា​មិន​ចង់ឲ្យ​ខោ​ខូ​វ​ប៊ូ​យ​ជា​ទីស្រឡាញ់​របស់​អ្នក​ខូច​នោះ​ឡើយ​។​ ​បើ​ថែ​បាន​ល្អ​ ​វា​នឹង​នៅ​កំ​ដ​អ្នក​បាន​រាប់​សិប​ឆ្នាំ​ឯណោះ​។​ ​បើ​តាម​ទំនោរ​ហ្វេ​ហ្សិ​ន​នោះ​ ​គឺថា​វា​មិន​ងាយ​សាបរលាប​ឡើយ​ ​ដូច្នេះ​គួរ​ថែទាំ​វា​ឲ្យបាន​ល្អ​ ​ទុក​ប្រើបានយូរ​ឆ្នាំ​ ​ហើយ​ជួយ​រក្សា​បរិស្ថាន​ផែនដី​យើង​ទៀត​ផង​៕​

​Article​ ​by​ ​L​E​N​G​ C​H​AN​R​EASE​Y​


SUGGESTIONS