×

ឈ្វេងយល់​ពី​ប្រភេទ​ម៉ា​ស្កា​រ៉ា​ដែល​ត្រឹមត្រូវ​សម្រាប់​!

TRAVEL & LIVING 2 months ago
 
 

           ​នៅ​ក្នុង​ជំហាន​ផាត់​មុខ​ ​ម៉ា​ស្កា​រ៉ា​ (​Ma​scar​a​) ​បាន​ដើរតួ​យ៉ាងសំខាន់​នៅ​លើ​រង្វង់ភ្នែក​ដែល​នឹង​ធ្វើឲ្យ​រោមភ្នែក​ឡើង​ក្រាស់​ ​បះ​ ​វែង​ជាង​មុន​ ​ពិសេស​ធ្វើ​ឲ្យភ្នែក​ឃើញ​ធំ​សិចស៊ី​ពោរពេញ​ដោយ​មន្ត​ស្នេហ៍​។​ ​ការ​ជ្រើសរើស​ម៉ា​ស្កា​រ៉ា​ដ៏​ត្រឹមត្រូវ​មិន​អាស្រ័យ​ទៅលើ​ផលិតផល​ម៉ាក​ល្បី​ឬ​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​ ​តែ​ជា​ម៉ា​ស្កា​រ៉ា​ដែល​មាន​ស្និត​សិត​ត្រូវ​ទៅ​នឹង​សណ្ឋាន​រោមភ្នែក​មនុស្សម្នាក់​ៗ​។​ ​ជា​ការពិត​ ​ទម្រង់​ស្និត​ម៉ា​ស្កា​រ៉ា​នីមួយៗ​ធ្វើឡើង​មាន​តួនាទី​ជួសជុល​ភាព​រ​ញ៉េ​រ​ញ៉ៃ​នៃ​សណ្ឋាន​រោមភ្នែក​ ​ហើយ​វាក​៏​ជួយ​សិត​ឲ្យ​រោមភ្នែក​ចេញ​ភ្លី​ស្អាត​ទាក់ទាញ​ឡើង​ផង​ដែរ​។​

1.​Thin​ ​Brush​ : ​ប្រសិនបើ​អ្នកមាន​រោមភ្នែក​ខ្លី​ ​ហើយ​ចង់បាន​រោមភ្នែក​វែង​ ​អាច​សាកល្បង​ប្រើ​ជាមួយ​ស្និត​ប្រភេទ​នេះ​ដែល​វា​អាច​សិត​បាន​តាំងពី​គល់​រោម​រហូតដល់​ចុង​រោម​ដោយ​គ្មាន​ប្រតាក​។​ ​វាក​៏​ជួយ​សិត​ញែក​សរសៃ​រោម​ ​និង​លាប​សរសៃ​រោម​បាន​ស្មើ​ល្អ​ ​ធ្វើឲ្យ​រោមភ្នែក​មើលទៅ​ក្រាស់​ ​និង​វែង​ជាង​មុន​។​

2.​Large​ ​Brush​ : ​វា​ជា​ប្រភេទ​ស្និត​ធំ​ស័ក្តិសម​ប្រើ​សម្រាប់​រោមភ្នែក​ង​ ​ដែល​នឹង​ជួយ​សិត​ឲ្យ​ឡើង​ក្រាស់​ ​និង​វែង​ជាង​មុន​។​ ​នៅ​ពេល​ប្រើ​សិ្ន​ត​ប្រភេទ​នេះ​ត្រូវ​ប្រាកដ​ថា​សិត​ឲ្យ​ដល់​គល់​ ​រួច​រវៃ​ដង​ស្និត​ទៅតាម​រាង​របស់​រោមភ្នែក​។

3.​Hour​glass​ ​Shape​-​Brush​ : ​អាច​ជា​សំណាងល្អ​សម្រាប់​អ្នកមាន​រោមភ្នែក​សរសៃ​រង្វើល​ៗ​ ​ក៏​ព្រោះ​ស្និត​រាង​ដូច​ដប​រាប់​ពេលវេលា​នេះ​មាន​តួនាទី​ទៅ​បំពេញ​រោមភ្នែក​ឲ្យ​ឃើញ​សរសៃ​ធំ​ៗ​ ​ក្រាស់​ ​ញឹក​ ​និង​វែង​ឡើងវិញ​។​ ​ប្រើ​សិ្ន​ត​ប្រភេទ​នេះ​ត្រូវ​ប្រាកដ​ថា​សិត​ពី​គល់​រោម​រហូតដល់​ចុង​រោម​បាន​សព្វ​ល្អ​។​

4.​Waterproof​ ​Plastic​ ​Brush​ : ​វា​ជា​ប្រភេទ​ស្និត​ម៉ា​ស្កា​រ៉ា​ដែល​ប្រើ​សម្រាប់​អ្នកមាន​រោមភ្នែក​សរសៃ​ត្រង់​ ​ហើយ​ប្រើ​នៅ​ពេល​ពត់​រោមភ្នែក​។​ ​ក៏​ព្រោះ​ស្និត​ប្រភេទ​នេះ​តែង​មក​ជាមួយ​ម៉ា​ស្កា​រ៉ា​រូបមន្ត​ធន់​នឹង​ទឹក​ ​វា​ជួយ​ឲ្យ​រោមភ្នែក​ង​ជាប់​បាន​យូរ​ ​អាច​សិត​ញែក​រោម​ស្មើ​សាច់​ល្អ​ ​និង​មើលទៅ​ឃើញ​ក្រាស់​ឡើង​។​

5.​Round​ ​Brush​ : ​សុភាព​នារី​កង្វល់​រឿង​រោមភ្នែក​សរសៃ​ឆ្មារ​ស្តើង​ហើយ​ខ្លី​ ​អាច​ប្រើ​ស្និត​ម៉ា​ស្កា​រ៉ា​ប្រភេទ​នេះ​ដែល​វា​មាន​តួនាទី​សិត​ញែក​បន្ថែម​ទំហំ​សរសៃ​រោម​ធ្វើឲ្យ​រោមភ្នែក​ឃើញ​សរសៃ​ច្បាស់​ៗ​ល្អ​។​

6.Arrowhead​ or ​Taper​e​d​ : ​ស្និត​ប្រភេទ​នេះ​មាន​រាង​គល់​ធំ​ចុង​ស្រួច​ ​ជាទូទៅ​គេ​ហៅ​រាង​បេះដូង​ឬ​រាង​សាជី​។​ ​វា​ប្រើ​សម្រាប់​អ្នកមាន​រោមភ្នែក​ញឹក​រួមគ្នា​ទាំង​សរសៃ​ខ្លី​ ​និង​សរសៃ​វែង​ ​ឬ​អ្នក​ដែល​មាន​រង្វង់ភ្នែក​ឃ្លាតពី​ខ្ទង់ច្រមុះ​។​ ​រាង​ស្និត​ស្រួច​ទៅ​ចុង​ធ្វើឡើង​ដើម្បី​សិត​ប្រមូល​រោម​ខ្លី​ៗ​ឲ្យ​មក​ស្របគ្នា​ជាមួយ​រោម​វែង​ៗ​ទាំងព្រម​។​

7.B​all​-​Shaped​ : ​ស្និត​ប្រភេទ​នេះ​ត្រូវ​បាន​ម៉ាក​ ​Given​c​h​y​ ​បង្កើត​មុនគេ​ ​ហើយ​បាន​កំពុង​ចែកចាយ​ទៅ​អ្នកប្រើប្រាស់​អស់​រយៈពេល​ជាង​១​០​ឆ្នាំ​មក​ហើយ​។​ ​វា​ជា​ស្និត​មាន​លក្ខណៈ​ពិសេស​មក​ជាមួយ​រូបមន្ត​ទឹកខ្មៅ​រលោង​ ​អាច​សិត​ស្មើ​គ្រប់​ទម្រង់​សរសៃ​រោម​ ​ភាគច្រើន​គេ​ប្រើ​ដើម្បី​សិត​ជួសជុល​បន្ថែម​ទៅលើ​រោមភ្នែក​ណា​ដែល​ស្និត​ដទៃ​មិន​អាច​ធ្វើ​បាន​។​

 

8.Bubble​-​Shaped​ : ​មើលទៅ​រាង​មូល​៣​ដុំ​ជាប់គ្នា​ ​ស្និត​ប្រភេទ​នេះ​មាន​តួនាទី​សិត​រោមភ្នែក​ដែល​ជំពាក់​ ​ប៉ុន្តែ​មិនមែន​សិត​ឲ្យ​ត្រង់នោះ​ទេ​ ​គឺ​សិត​ឲ្យ​សរសៃ​រោម​ចូលគ្នា​ជាដុំ​ខ្ញែ​ង​ៗ​ស្អាត​បែប​ដុំ​ៗ​។​

          ​ជា​រួម​មក​ ​ផលិតផល​ម៉ា​ស្កា​រ៉ា​នៅ​លើ​ទី​ផ្សារ​មាន​ច្រើន​ប្រភេទ​ច្រើន​ជម្រើស​ដែល​តម្រូវ​ទៅតាម​សណ្ឋាន​រោមភ្នែក​ ​ក៏ដូចជា​បំណង​អ្នកប្រើប្រាស់​។​ ​ដូច​បាន​រៀបរាប់​នៅ​ខាងដើម​ ​ការ​ជ្រើសរើស​ម៉ា​ស្កា​រ៉ា​ដ៏​ត្រឹមត្រូវ​មិន​អាស្រ័យ​ទៅលើ​ផលិតផល​ម៉ាក​ល្បី​ឬ​មាន​តម្លៃ​ថ្លៃ​នោះ​ទេ​ ​តែ​ជា​ការ​ជ្រើសរើស​ម៉ា​ស្កា​រ៉ា​ដែល​មាន​ស្និត​សិត​ត្រូវនឹង​សណ្ឋាន​រោមភ្នែក​របស់យើង​។​ ​ដូច្នេះ​ ​មុននឹង​ទិញ​ម៉ា​ស្កា​រ៉ា​ត្រូវ​ដឹង​ពី​រោមភ្នែក​របស់​ខ្លួន​ហើយ​ប្រមើល​មើល​ប្រភេទ​ស្និត​ណាមួយ​ដែល​ត្រូវនឹង​សណ្ឋាន​រោមភ្នែក​របស់​អ្នក​៕​

​Article​ ​by​ ​So​kk​him​
 


SUGGESTIONS