×

«​សាវម៉ាវព្រៃ​»​ ​ប្រភេទ​ផ្លែឈើ​មិនសូវ​និយម​ទទួលទាន​ ​តែ​ជា​ឱសថ​ព្យាបាល​ជំងឺ​ដ៏​មាន​ប្រសិទ្ធ​ភាព​

TRAVEL & LIVING 2 months ago
 
 

           ​និយាយ​ដល់​ផ្លែ​សាវម៉ាវព្រៃ​ ​ពីដើម​មក​ប្រាកដជា​ធ្លាប់​មាន​អ្នក​ស្គាល់​មក​ហើយ​ ​តែ​មិនសូវ​ជា​បាន​ទទួលទាន​ប៉ុន្មាន​ទេ​នោះ​ទេ​ ​ដោយហេតុ​វា​មិនសូវ​មាន​អ្នករក​ ​ម្យ៉ាង​មិន​មានការ​ដាំ​ដុះ​ជា​អាជីវកម្ម​ដូច​ទៅ​នឹង​សាវម៉ាវ​ស្រុក​ដែល​មាន​គេ​ដាំ​ដុះ​ដាក់​លក់​ឲ្យផល​ហូប​ផ្លែ​រៀងរាល់​រដូវ​កាល​។​ ​សាវម៉ាវព្រៃ​ប្រភេទ​វល្លិ​ ​ភាគច្រើន​ឃើញ​ដុះ​នៅ​តាម​ទី​ជនបទ​ ​ជួន​ដុះ​តោងទាម​រណែង​រណោង​តាម​របង​ផ្ទះ​ក៏មាន​ ​ដែល​ជាទូទៅ​វា​សម្បូរ​ផ្លែ​នៅ​ខែ​សីហា​ ​និង​កញ្ញា​។​ ​ថ្វី​ដ្បិត​សាវម៉ាវព្រៃ​ជា​ផ្លែឈើ​មិនសូវ​និយម​ហូប​មែនពិត​ ​តែ​ការពិត​ទៅរាប់​តាំងពី​ ​ឫស​ ​វល្លិ​ ​ស្លឹក​ ​ផ្កា​ ​រហូតដល់​ផ្លែ​ ​សុទ្ធ​សឹង​មាន​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ចំពោះ​សុខភាព​ ​ពិសេស​អាច​ជា​ឱសថ​យកមក​ព្យាបាល​ជំងឺ​បាន​ទៀត​ផង​។​ ​ខាងក្រោម​នេះ​ជា​អាថ៌កំបាំង​នៃ​អត្ថប្រយោជន៍​របស់​វា​៖​

១​.​ជួយ​ឲ្យ​ឆ្អឹង​រឹង​មាំ​៖​ ​ផ្លែ​សាវម៉ាវព្រៃ​មិន​ត្រឹមតែ​មាន​រសជាតិ​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​មានប្រយោជន៍​ចំពោះ​សុខភាព​ថែមទៀត​ផង​។​ ​ផ្លែឈើ​ព្រៃ​ដែល​ដុះ​ដើម​ជា​វល្លិ​នេះ​ផ្ទុក​ទៅ​ដោយ​កាល់​ស្យូ​ម​ខ្ពស់​ល្អ​ចំពោះ​ឆ្អឹង​ ​និង​ជួយការ​ពារ​កុំឲ្យ​ឆ្អឹង​ឆាប់​ពុក​។​

២​.​ព្យាបាលភាព​ស្លេកស្លាំង​៖​ ​ដោយសារ​សម្បូរទៅដោយ​ជាតិ​ដែក​ខ្ពស់​ ​វា​ជួយ​ជំរុញ​ការ​បង្កើត​គ្រាប់​ឈាម​ក្រហម​ ​ដូច្នេះ​ហើយ​ទើប​ការ​ទទួលទាន​ផ្លែ​សាវម៉ាវព្រៃ​អាច​ជួយការ​ពារ​អ្នក​ពី​ភាព​ស្លេកស្លាំង​បាន​។​

៣​.​ទប់​ស្កាត់​ការ​កើតជំងឺ​មហារីក​៖​ ​ជា​ប្រភព​ផ្ទុក​ទៅ​ដោយ​សារធាតុ​ប្រឆាំង​អុក​ស៊ី​ត​កម្ម​ ​វីតាមីន​C ​សារធាតុ​ ​F​l​a​v​o​no​i​d​s ​និង​ប៉ូ​តា​ស្យូ​ម​ជាដើម​។​ ​សារធាតុ​ទាំងអស់​នេះ​អាច​ជួយ​ទប់​ស្កាត់​ការ​ក​កើតជំងឺ​មហារីក​ ​ដែល​រារាំង​មិន​ឲ្យ​កោសិកា​មហារីក​លូតលាស់​បាន​។​

​៤​.​គ្រប់គ្រង​សម្ពាធ​ឈាម​៖​ ​ស្ទើរតែ​មិនគួរ​ឲ្យ​ជឿ​ទេ​ថា​ ​ការ​ទទួល​ផ្លែ​សាវម៉ាវព្រៃ​ក៏​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ឲ្យ​មាន​លំ​នឹងបាន​យ៉ាងល្អ​។​

៥​.​ថែរក្សា​អញ្ចាញធ្មេញ​ ​និង​ធ្មេញ​ឲ្យ​មាន​សុខភាព​ល្អ​៖​ ​ជាតិ​កាល់​ស្យូ​ម​នៅ​ក្នុង​ផ្លែ​សាវម៉ាវព្រៃ​ ​មិន​ត្រឹមតែ​មាន​សារៈសំខាន់​ចំពោះ​ឆ្អឹង​ប៉ុណ្ណោះ​ទេ​ ​ថែមទាំង​ជួយ​ឲ្យ​អញ្ចាញធ្មេញ​ ​និង​ធ្មេញ​មាន​ភាព​រឹង​មាំ​ផង​ដែរ​។​

៦​.​ជួយ​ព្យាបាល​បញ្ហា​ខ្សោយ​តម្រង​នោម​៖​ ​សារធាតុ​រ៉ែ​នៅ​ក្នុង​ផ្លែ​សាវម៉ាវព្រៃ​ក៏​អាច​ជួយ​ដល់​មុខងារ​តម្រង​នោម​ក្នុង​ការ​បញ្ចេញ​ទឹកនោម​ផង​ដែរ​។​

​៧​.​បំបាត់​ការ​ធុញថប់​ ​និង​អារម្មណ៍​តានតឹង​៖​ ​ប្រហែលជា​អ្នកមាន​អារម្មណ៍​ថា​ធូរស្រាល​បន្ទាប់ពី​បាន​ហូប​ផ្លែ​សាវម៉ាវព្រៃ​រួច​។​ ​សារធាតុ​ទាំងអស់​ដែល​មាន​ក្នុង​ផ្លែឈើ​ព្រៃ​ប្រភេទ​នេះ​ ​ក៏​មានលទ្ធភាព​អាច​ជួយ​សម្រួល​អ័រម៉ូន​ឲ្យ​ប្រសើរ​ឡើង​ ​ក៏ដូចជា​ស្ថានភាព​ផ្លូវចិត្ត​របស់​អ្នកផង​ដែរ​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​វា​ធ្វើឲ្យ​ប្រព័ន្ធ​សរសៃ​ប្រសាទ​មាន​ស្ថេរ​ភាព​ ​ដោយ​សម្រួល​អារម្មណ៍​ឲ្យ​ធូរស្រាល​ ​កាត់បន្ថយ​ភាព​តានតឹង​ ស្រ្តេ​ស​ ​និង​ធ្វើឲ្យ​ខួរក្បាល​ស្រឡះ​ល្អ​។​

          ​និយាយរួម​មក​ ​ថ្វី​ដ្បិត​សាវម៉ាវព្រៃ​ជា​ផ្លែឈើ​មិនសូវ​មាន​អ្នករក​ ​តែ​វា​ក៏មាន​អត្ថប្រយោជន៍​មិនចាញ់​ផ្លែឈើ​ដទៃ​ប៉ុន្មាន​នោះ​ដែរ​។​ ​ជឿជាក់​ថា​ប្រិយ​មិត្ត​មួយ​ចំនួន​ប្រាកដជា​ធ្លាប់​បានឃើញ​បាន​បេះ​បាន​សាក​ ​និង​បាន​ស្គាល់​រសជាតិ​ ​តែ​បើ​សិន​ប្រិយ​មិត្ត​មួយ​ចំនួន​ទៀត​មិនទាន់​បាន​ប៉ះ​នឹងគេ​ ​គួរ​សាកល្បង​ម្តង​ដើម្បី​ដឹង​ថា​រសជាតិ​ប្លែក​ប៉ុនណា​ ​ហើយ​បើ​បាន​ភ្លក់​កុំ​ភ្លេច​ថត​បង្ហោះ​ ​រួច​ ​Tag​ ​ឲ្យ​សូវ​រី​ន​ផង​ណា៎​៕​

Article​ ​by​: ​SO​UN​G​ ​SO​KS​AN​
 


SUGGESTIONS