×

ប្រវត្តិ​អត្ថន័យ​ ​និង​​អានិសង្ស​ដែល​បាន​ទទួល​ពី​កឋិន​ទាន​

TRAVEL & LIVING 2 years ago
 
 

            ចំពោះ​ប្រវត្តិ​នៃ​ពិធីបុណ្យ​កឋិន​ ​យោង​តាម​ឯកសារ​លំអាន​ទំនៀម​ខ្មែរ​បុរាណ​បានឲ្យ​ដឹង​ថា​ ​កាលពី​ភ​ទ្ទិ​យ​ភិក្ខុ​៣​០​រូប​ប្រព្រឹត្ត​អារញ្ញិក​ង្គ​ធុតង្គ​វត្ត​ (​ប្រព្រឹត្ត​ធុតង្គ​នៅ​ក្នុង​ព្រៃ​)​។​ ​នៅ​ពេលមុន​ថ្ងៃ​ចូលវស្សា​ ​លោក​​​មានបំណង​ទៅ​វន្ទា​លា​ព្រះជាម្ចាស់​ដើម្បី​ទៅ​ចាំវស្សា​កន្លែងណា​មួយ​ (​នេះ​ជា​ទំនៀម​កិច្ច​វត្ត​របស់​សហ​ធ​ម្មិកៈ)​។​ ​ប៉ុន្តែ​ភ​ទ្ទិ​យ​ភិក្ខុ​ទាំង​៣​០​អង្គ​ដោយដំណើរ​ថ្មើរជើង​ផ្លូវឆ្ងាយ​និមន្ត​ ​ទៅ​មិនទាន់​ដល់​អាវាស​ព្រះ​គង់នៅ​ពេលថ្ងៃ​ចូលវស្សា​មកដល់​ ​ក៏​ព្រមព្រៀងគ្នា​នៅ​ចាំវស្សា​ក្នុង​ដែន​បា​ថេយ្យ​នា​ក្រុង​សាកេ​ត​ ​ត្រង់​កណ្តាល​ផ្លូវ​តែម្តង​។​ ​ក្រោយ​ពី​ភិក្ខុ​ទាំងនោះ​ទូល​ពី​ការលំបាក​ក្នុង​ការធ្វើដំណើរ​កាត់​ភ្លៀង​កាត់​ភក់​ក្នុង​ចុង​រដូវវស្សា​ ​ព្រះ​ដ៏​មាន​ព្រះ​ភាគ​បាន​អនុញ្ញាត​ឲ្យ​ភិក្ខុ​ដែល​គង់​ចាំវស្សា​រួច​អាច​ក្រាលកឋិន​ដែល​ពុទ្ធបរិស័ទ​យក​ចីវរ​ទៅ​ប្រគេន​បាន​ ​ដោយ​មិន​ចាំបាច់​ប្រើ​តែ​សំពត់បង្សុកូល​រើស​ពី​ព្រៃស្មសាន​ដូចមុន​នោះ​ទេ​។​

            ពាក់ព័ន្ធ​នឹង​អត្ថន័យ​នៃ​បុណ្យ​កឋិន​ ​បើ​តាម​អដ្ឋកថា​សំដៅ​យក​ព្រះពុទ្ធដីកា​ ​ដែល​ព្រះពុទ្ធ​ទ្រង់​បាន​បញ្ញត្តិ​ទុក​មក​​​ថា​ ​កឋិន​គឺ​ការប្រជុំ​រួម​នូវ​រូបធម៌​ ​និង​នាម​ធម៌​ ​ដែល​ប្រព្រឹត្តទៅ​ក្នុង​អត្ថន័យ​ពី​រយ៉ា​ង​គឺ​ ​រស់​បាន​ដោយ​ក​ម្រ​សម​ដូច​វិគ្គ​ហៈ​ថា​ ​«​ក​ថ​តិ កិច្ឆេ​ន​ ​ជី​វ​តីតិ ​ក​ឋិនោ​»​ ​ប្រែ​ថា​ ​«​សភាវៈ​ឯណា​រស់​បាន​ដោយ​ក​ម្រ ​សភាវៈ​នោះ​ហៅថា​កឋិន​ព្រោះ​លោក​ប្រៀបប្រដូច​ជា​ឈើ​ស្នឹង​ ​ដែល​បុគ្គល​កាត់​ចាកចេញ​ពីដើម​ ​ហើយ​យកទៅ​បោះភ្ជាប់​នឹង​ដី​រមែង​ដុះ​លូតលាស់​ឬ​រស់នៅ​បាន​ដោយ​ក​ម្រ​យ៉ាងណា​ឯ​កិច្ច​ ​ដែល​នឹង​កើតឡើង​ ​ឬ​តាំង​ឡើងជា​កឋិន​ពេញទី​ ​គឺ​បាន​ដោយ​ក​ម្រ​ពន់ពេក​ណាស់​ក៏​យ៉ាង​នោះ​ដែរ​»​។​ ចី​វរទាន​ ​ដែល​កសាង​ជា​កឋិន​នោះ​ ​ជា​ទាន​វិសេស​ជាង​ទាន​ដទៃ​ ​ដែល​ព្រះ​អរិយ​ទាំងឡាយ​មាន​ព្រះ​សម្ពុទ្ធ​ ​ជា​ប្រធាន​តែង​ពោល​សរសើរ​ថា​ជា​ទាន​ដ៏​វិសេស​អាច​រួបរួម​ ​ឬក៏​សង្គ្រោះ​នូវ​អានិសង្ស​៥​យ៉ាង​របស់​ភិក្ខុ​អ្នក​ក្រាល​គ្រង​មិន​ឱ្យ​ទៅ​គ្រង​នៅ​ទី​ដទៃ​បាន​។​ ​សម​ដូច​វិគ្គ​ហៈ​ថា​ ​«​បញ្ច​ ​អា​និ​សំ​សេ​ ​អ​ញ្ញត្ថ ​គ​ន្តុំ ​អ​ទ​ត្វា​ ​ក​ឋិតិ​ ​ស​ង្គណ្ហាតីតិ​»​​ ​ប្រែ​ថា​ ​«​ធម្មជាតិ​ឯណា​ក្រៀក​ទុក​ឬ​សង្គ្រោះ​នូវ​អានិសង្ស​ទាំង​៥​យ៉ាង​មិន​ឱ្យ​ទៅ​ក្នុង​ទី​ដទៃ​បាន​ ​ធម្មជាតិ​នោះ​ឈ្មោះថា​កឋិន​»​។​

            កឋិន​នេះ​អាចឲ្យ​សម្រេច​ដល់​បុគ្គល​ទាំងពីរ​ផ្នែក​គឺ​ ​ទាយក​ ​ឬ​ទាយិកា​ ​ដែល​ជា​អ្នកឲ្យ​រមែង​ទទួល​អានិសង្ស​ច្រើន​ ​ទទួល​ផល​ច្រើន​ក្នុង​អនាគតកាល​ ​មានការ​ទទួល​នូវ​សម្បត្តិ​ក្នុង​ឋាន​ទេវលោក​ជាដើម​។​ ​រីឯ​បដិ​គ្គា​ហ​កៈ ​ភិក្ខុ​ ​ឬ​ ​សង្ឃ​ ​ជា​អ្នកទទួល​ក្រាល​គ្រង​ ​និង​ ​អនុមោទនា​កឋិន​ ​ត្រូវ​បាន​សម្រេច​នូវ​អានិសង្ស​៥​យ៉ាង​ពេញលេញ​គ្រប់គ្រាន់​ដរាបដល់​រយៈកាល​នៃ​កឋិន​ខេត្ត​។​ ​ទន្ទឹម​នឹង​នេះ​ ​ព្រះ​ភិក្ខុ​វជិរ​ប្បញ្ញោ ​គូ​ ​សុភាព​ ​គង់នៅ​វត្ត​និគ្រោធ​វ័ន​ ​ហៅ​វត្ត​គល់​ទទឹង​ ​បាន​មាន​សង្ឃដីកា​បន្ថែម​ពី​អានិសង្ស​នៃ​កឋិន​ទាន​ថា​ ​«​ឧទាហរណ៍​ថា​ ​ញោម​និមន្ត​ថា​លោកម្ចាស់​និមន្ត​ឆាន់​គុយទាវ​ ​៤​អង្គ​។​ ​បើ​លោក​អត់​បាន​ក្រាល​គ្រង​កឋិន​ទៅ​ឆាន់​គុយទាវ​ហ្នឹង​ ​ត្រូវអាបត្តិ​ទាំង​៤​អង្គ​។​ ​ប៉ុន្តែ​ដោយសារ​បាន​អានិសង្ស​កឋិន​ហ្នឹង​ ​ហ្នឹង​លោក​អាច​ឆាន់​បាន​! ​អ៊ីចឹង​វា​មាន​កន្លែង​បន្ថយ​ទោស​ ​ជា​ការ​លើកទឹកចិត្ត​ដល់​ព្រះសង្ឃ​ដែល​បាន​ចាំវស្សា​មិន​ដាច់​បី​ខែ​»​។​

            ជា​សេចក្តីសន្និដ្ឋាន​ ​បុណ្យ​កឋិន​ជា​បុណ្យ​លើកទឹកចិត្ត​ចំពោះ​ភិក្ខុសង្ឃ​ដែល​ខិតខំ​យកចិត្តទុកដាក់​រៀនសូត្រ​ធម៌​វិ​ន័យ​ចាំវស្សា​អស់​រយៈពេល​បី​ខែ​។​ ​កាលបើ​បាន​ទទួល​កឋិន​ហើយ​ ​នឹងបាន​អានិសង្ស​ប្រយោជន៍​៥​យ៉ាង​។​ ​បុណ្យ​នេះ​ពុំមែន​បម្រើ​តែ​ប្រយោជន៍​ខាង​ពុទ្ធសាសនា​នោះ​ទេ​ ​ប៉ុន្តែ​បុណ្យ​នេះ​ក៏បាន​ចូល​រួមចំណែក​ក្នុង​ការ​កសាង​សមិទ្ធផល​នានា​ក្នុង​ចលនា​អភិវឌ្ឍ​សង្គមជាតិ​ទូទាំង​ប្រទេស​តាំងពី​បុរាណកាល​រហូតមកដល់​សព្វថ្ងៃនេះ​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​

Image Courtesy: ហាងលក់សម្ភារបុណ្យ សុខ ថាវី


SUGGESTIONS