×

ទទួលយក​បទពិសោធន៍​«​យុគ​មាស​នៃ​ដំណើរ​ក​ម្សាន្ត​»​ពី​នាវា​ ​Sam​s​ar​a​ ​Boat​

TRAVEL & LIVING 2 years ago
 
 

            នៅ​ថ្ងៃ​ចុង​ស​ប្តាហ៍ ​អ្នក​រស់នៅ​ក្នុង​ទី​ក្រុងភ្នំពេញ​ប្រាកដជា​មាន​អារម្មណ៍​ចង់​លម្ហែ​ខួរក្បាល​ឲ្យ​ស្រឡះ​បំបាត់​នូវ​ភាព​តប់ប្រមល់​ពី​ការសិក្សា​និង​ការងារ​សព្វសារពើ​ដែល​បន្សល់ទុក​ពី​ថ្ងៃធ្វើការ​ជាក់ជា​ ​មិនខាន​។​ ​ប្រជាជន​ជាច្រើន​បាន​នាំគ្នា​ទៅកាន់​កំពង់ផែ​ទេសចរណ៍​ម្តុំ​មាត់ទន្លេ​ក្នុង​គោលបំណង​ខាងលើ​។​ ​ដោយសារ​បែប​នេះ​ហើយ​ទើប​អ្នក​វិនិយោគ​សេវាកម្ម​ទេសចរណ៍​មកពី​ខេត្ត​សៀមរាប​បាន​ឈាន​មក​បើក​ជម្រើស​ទូក​លម្ហែ​កាយ​លំដាប់​ប្រណីត​ថ្មី​មួយ​ដែល​មានឈ្មោះ​ថា​ «​Sam​s​ar​a​ ​Boat​» ​ដើម្បី​បំពេញ​តម្រូវ​ការ​ ​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​ដែល​កំពុង​មាន​កំណើន​នៅ​រាជធានី​ភ្នំពេញ​សព្វថ្ងៃ​។​

            គំនិត​នៃ​ការ​បង្កើត​ទូក​ក​ម្សាន្ត​នេះ​ឡើង​គឺ​ធ្វើឡើង​យក​តាម​លំនាំ​សេវាកម្ម​រថភ្លើង​ទេសចរណ៍​ ​ទំនើប​ល្បីឈ្មោះ​មួយ​ឈ្មោះថា​ ​«​V​e​nice​ S​imp​l​on ​Orient​ ​Express​ ​train​»​ ​ប្រចាំ​ក្រុង​វេ​នី​ស​ ​ប្រទេស​ ​អ៊ីតាលី​ ​គោលដៅ​ទេសចរណ៍​លំដាប់​ពិភពលោក​តែម្តង​ ​ដោយ​ផ្តោត​លើ​ប្រណីតភាព​និង​ការ​យកចិត្តទុកដាក់​បម្រើ​សេវាកម្ម​ជូន​ភ្ញៀវ​យ៉ាង​ជិតស្និទ្ធ​ជាចំបង​។​ ​នាវា​ទេសចរណ៍​ដ៏​ថ្មីសន្លាង​នេះ​នឹង​ពាំ​នាំ​«​យុគ​មាស​នៃ​ដំណើរ​ក​ម្សាន្ត​»​ ​មក​ជូន​ប្រជាពលរដ្ឋ​ក្រុងភ្នំពេញ​ទាំងឡាយ​ជាមួយនឹង​ការសាកល្បង​ឱជារស​ស្រា​ក្រឡុក​ (​cocktail​) ​ចម្រុះ​ដោយសេរី​ ​និង​មន្ត​ស្នេហ៍​រស​ម្ហូបអាហារ​ដោយ​ស្នាដៃ​ចុងភៅ​ឯកទេស​ដែល​ ​សុទ្ធ​សឹង​ធ្លាប់​ទទួល​បាន​ពានរង្វាន់​ ​រួម​ទាំង​ទេសភាព​មាត់ទន្លេ​ដែល​ភ្ញៀវ​អាច​អង្គុយ​គយគន់​បាន​ពី​គ្រប់​តុ​ ​នៅ​លើ​នាវា​។​

            ចេញដំណើរ​ពី​មាត់ទន្លេ​ ​ភ្ញៀវ​ទេសចរ​គ្រប់រូប​នឹង​ត្រូវ​បាន​ទទួលស្វាគមន៍​ដោយ​ភេសជ្ជៈ​លាងមាត់​ ​មួយ​កែវ​សិន​មុននឹង​ចាប់ផ្តើម​ជុំគ្នា​នៅ​ក្នុង​បារ​លើ​ទូក​។​ ​លោកអ្នក​អាច​ចំណាយ​ពេល​អង្គុយ​សម្រាក​លម្ហែ​ ​ស្រូប​យកខ្យល់អាកាស​នៅ​លើ​ក្បាលទូក​ ​ឬ​ ​សម្រាក​នៅក្នុងបន្ទប់​ដោយឡែក​សម្រាប់​ភ្ញៀវ​ដែល​ពិសា​ ​បារី​។​ ​ស្រា​ក្រឡុក​និង​ចំណិត​នំ​ប៉័​ង​តូច​ៗ​ជា​អាហារសម្រន់​នឹង​ត្រូវ​បាន​បម្រើ​ជា​បន្ត​ក្រោម​ពន្លឺភ្លើង​ទៀន​ ​ស្រប​ពេលថ្ងៃ​លិច​ចាំង​លើ​ផ្ទៃ​ទន្លេ​ហើយ​ទីក្រុង​ចាប់ផ្តើម​ជំនួស​ដោយ​ភ្លើង​រាត្រី​ដ៏​ត្រកាល​។​ ​អាហារ​ពេល​ ​ល្ងាច​ក៏​នឹង​ត្រូវ​បាន​បម្រើ​ក្នុង​បន្ទប់ម៉ាស៊ីនត្រជាក់​ប្រកបដោយ​ផាសុកភាព​ ​រួមបញ្ចូល​អាហារ​បែប​បស្ចិម​ប្រទេស​ ​ជាអាទិ៍​ ​Asparagus​ & ​F​o​i​e​ ​G​r​as​ ​soup​ ​និង​សាច់ចំឡក​គោ​អូស្ត្រាលី​ជាមួយ​ទឹកជ្រលក់​ពិសេស​ ​ប្រចាំ​ហាង​ ​ជាដើម​ ​ក្រោម​បរិយាកាស​អម​ដោយ​រស្មីព្រះចន្ទ​និង​ហ្វូង​តារា​ដ៏​សែន​មនោ​រម្យ​។​

            សូម​បញ្ជាក់​ផង​ដែរ​ថា​ ​នាវា​ទេសចរណ៍​នេះ​មាន​រៀបចំ​សេវាកម្ម​ជប់លៀង​បែប​ឯកជន​នៅ​លើ​ទូក​ ​ចាប់ពី​ភ្ញៀវ​ចំនួន​៦​នាក់​ដល់​២​០​នាក់​។​ ​ពិធីជប់លៀង​អាហារ​ពេលល្ងាច​រួម​ជាមួយ​ការ​ផ្តល់​ជូន​ស្រា​ក្រឡុក​ ​ដោយសេរី​មិនកំណត់​សម្រាប់​ភ្ញៀវ​១​៨​នាក់​ ​គឺ​មាន​តម្លៃ​ប្រមាណ​១​១​០​ដុល្លារ​ក្នុង​ម្នាក់​។​ ​ស្រប​ជាមួយគ្នា​ ​នេះ​ដែរ​ ​ទូក​នេះ​ក៏មាន​ទទួលកម្ម​វិធី​ជប់លៀង​ស្រា​ ​cocktail​ ​សុទ្ធ​ ​និង​កម្មវិធី​ជប់លៀង​ដែល​លោកអ្នក​ ​ច​ម្អិ​ន​ម្ហូប​ដោយខ្លួនឯង​ថែមទៀត​ផង​។​ ​ស្ថាបនិក​បាន​បង្ហើប​ផង​ដែរ​ថា​ ​នឹង​មានបើ​ក​កម្មវិធី​ដំណើរ​ក​ម្សាន្ត ​អាហារ​ចន្លោះ​ពេលព្រឹក​និង​ថ្ងៃត្រង់​សម្រាប់​ថ្ងៃ​ចុង​ស​ប្តាហ៍​នៅ​ពេល​ឆាប់ៗ​ខាងមុខនេះ​៕​

Article by SRIN SOKMEAN


SUGGESTIONS