×

ឈុត​អាហារ​ដ៏​ឈ្ងុយឆ្ងាញ់​សម្រាប់​ការ​ក​ម្សាន្ត​បែប​ពិក​និក​នា​រដូវក្តៅ​

TRAVEL & LIVING 7 months ago
 
 

          រដូវក្តៅ​ជា​ពេលវេលា​ដ៏​ប្រសើរ​សម្រាប់​ដំណើរ​ក​ម្សាន្ត​ទៅកាន់​តំបន់​មាត់សមុទ្រ​ដែល​ពោរពេញ​ទៅ​ដោយ​ខ្យល់អាកាស​បរិសុទ្ធ​។​ ​ជាមួយគ្នា​នេះ​ ​ដើម្បី​ឱ្យ​ដំណើរ​ទស្សនាចរ​កាន់តែ​រីករាយ​ ​លោកអ្នក​គប្បី​ត្រៀម​នូវ​ម្ហូបអាហារ​ដើម្បី​ធានា​បាន​នូវ​អនាម័យ​ ​គុណភាព​រសជាតិ​ ​ស្រ​ម​តាម​ចំណង់ចំណូលចិត្ត​របស់​អ្នក​រួម​ដំណើរ​។​ ​ស្រប​ឱកាស​នេះ​ ​សូវ​រី​ន​ ​បាន​សម្រិតសម្រាំង​នូវ​ឈុត​អាហារ​សម្រាប់​ពិ​ក​និ​ក​នៅ​តាម​មាត់សមុទ្រ​ដើម្បី​ស្រប​ទៅតាម​រដូវ​កាល​នេះ​។​

          ប៊ឺហ្គ័​រ​មីនី​សាច់គោ​ (MINI​ B​URGER ​BUNS)
​          គ្រឿងផ្សំ​៖

​នំបុ័ង​ប៊ឺហ្គ័​រ​ (​ខ្នាត​តូច​) ​តាមចំណូលចិត្ត​, ​សាច់គោ​ ​៥០០ក្រាម​, ​ខ្ទឹមបារាំង​ ​១មើម​, ​ខ្ទឹមស​ ​២កំពឹស​, ​ប័រ​ ​១ស្លាបព្រា​បាយ​, ​ម្រេច​ម៉ដ្ត​១ស្លាបព្រា​កាហ្វេ​, ​ម្សៅពោត​ ​កន្លះស្លាបព្រា​បាយ​, ​អំបិល​ ​១ស្លាបព្រា​កាហ្វេ​, ​ម្សៅស៊ុប​ ​១ស្លាបព្រា​កាហ្វេ​, ​ប្រេងខ្យង​ ​១/៣​ ​ស្លាបព្រា​បាយ​, ​ប៉េងប៉ោះ​ ​៣ផ្លែ​ (ហាន់​ជា​បន្ទះៗ), ​សាលាដ​ (តាមចំណូលចិត្ត), ឈី​ស​បន្ទះ​ (តាមចំណូលចិត្ត), ​ទឹក​ម្ទេស​ ​៤ស្លាបព្រា​បាយ​, ​ទឹក​ប៉េងប៉ោះ​ ​៤ស្លាបព្រា​បាយ​, ​ទឹក​ម៉ាយូណេស​ ​៤ស្លាបព្រា​បាយ។​

​          វិធី​ធ្វើ​៖​
​ដំបូង​ត្រូវ​យក​សាច់គោ​ ​ខ្ទឹមបារាំង​ ​ខ្ទឹមស​ ​ទៅ​កិន​ចូលគ្នា​ឱ្យ​ម៉ដ្ត​ល្អ​ ​សឹម​យកទៅ​លាយ​គ្រឿងផ្សំ​ដូចជា​ ​អំបិល​ ​ម្សៅស៊ុប​ ​ប្រេងខ្យង​ ​ម្រេច​ម៉ដ្ត​ ​និង​ម្សៅពោត​ ​កូរ​បញ្ចូល​គ្នា​ឱ្យ​សព្វ។​ ​ក្រោយមក​យក​សាច់​មក​លុញ​ជាដុំ​មូលៗ (តាម​ទំហំ​ដែល​អ្នក​ចង់បាន) ​ហើយ​សង្កត់​សាច់​ឱ្យ​សំប៉ែត​ប៉ុន​ទំហំ​នំបុ័ង​ប៊ឺហ្គ័​រ​ ​រួច​យក​សាច់​នោះ​ទៅ​ចៀន​រហូតដល់​ឆ្អិន​ ​និង​ក្រៀម​ល្អ។​ ​បន្ទាប់មក​ត្រូវ​លាយ​ទឹកជ្រលក់​ដោយ​យក​ទឹក​ម្ទេស​ ​ទឹក​ប៉េងប៉ោះ​ ​និង​ទឹក​ម៉ា​យូ​ណេ​ស​ ​ម​កលា​យ​បញ្ចូល​គ្នា។​ ​យក​នំបុ័ង​ប៊ឺហ្គ័​រពុះ​ជា​ពីរ​ ​ដាក់​ដាំ​ខ្ទះ​ដាក់​ប​័​រ​ចូល​ទុក​ឱ្យ​រលាយ​ ​ទើប​យក​នំបុ័ង​មួយ​កំណាត់​ក្រោម​ដែល​លាប​ទឹកជ្រលក់​រួច​នោះ​ ​មក​ដាក់លើ​ខ្ទះ​ដែល​ប្រើ​ភ្លើង​តិចៗ​ ​រួច​ដាក់​សាលាដ​ ​ប៉េងប៉ោះ​ ​សាច់​បន្ទះ​ ​និង​ឈី​ស​ពីលើ​ (ដូច​ក្នុង​រូប) ​ហើយ​ទុក​រហូតដល់​ឈីស​រលាយ។​ ​ចុងក្រោយ​យក​ប៊ឺ​ហ​័្គ​រ​មួយ​កំណាត់​ទៀត​មក​គ្រប​ពីលើ​ជាការស្រេច។​

​          តា​កូ​ស្នូល​សាច់ជ្រូក​បេ​ក​ខិ​ន​ (MINI​ ​BACON​ ​TACOS)
​          គ្រឿងផ្សំ​៖​

​នំបុ័ង​បន្ទះ​ (តាមចំណូលចិត្ត), ​សាច់​បន្ទះ​ ​Bacon​ ​៤០០ក្រាម​ (ហាន់​ជា​ចំណិត​តូចៗ), ​ប្រេង​អូ​លីវ​ ​១ស្លាបព្រា​បាយ​, ​ម៉ា​យូ​ណេ​ស​ ​៥​ស្លាបព្រា​បាយ​, ​គ្រាប់ពោត​ស្ងោរ​ឆ្អិន​ (តាមចំណូលចិត្ត), ​ម្ទេស​ហា​វៃ​ ​៥០ក្រាម​ (​ចិញ្ច្រាំ​ឱ្យ​ល្អិត​), ​ខ្ទឹមបារាំង​ ​កន្លះ​មើម​ (ចិញ្ច្រាំ​ឱ្យ​ល្អិត), ​ជីរ​ ​Parsley​ (ចិញ្ច្រាំ​ឱ្យ​ល្អិត)។​
​          វិធី​ធ្វើ​៖​
​ចាប់ផ្តើម​ដំបូង​ដាក់​ដាំ​ខ្ទះ​ឱ្យ​យ​ក្តៅ​ ​ដាក់ប្រេង​អូ​លីវ​ចូល​ ​រួច​យក​សាច់​ ​Bacon​ ​ចៀន​ត្រឡប់​ចុះឡើង​រហូតដល់​ឆ្អិន​ ​និង​ក្រៀម​ល្អ​ទើប​ដាក់ចុះ។​ ​ក្រោយមក​ត្រូវ​យក​សាច់​លាយ​ជាមួយ​គ្រឿងផ្សំ​ដូចជា​ ​ម៉ា​យូ​ណេ​ស​ ​ពោត​ ​ម្ទេស​ហា​វៃ​ ​ខ្ទឹមបារាំង​ ​និង​ជីរ​ ​Parsley​ ​ច្របល់​ចូលគ្នា​ឱ្យ​សព្វ​ទុក​មួយ​ឡែក​សិន​។​ ​បន្ទាប់មក​ទៀត​ ​យក​នំបុ័ង​បន្ទះ​មក​កាត់​ជា​រង្វង់​មូល​ ​រួច​សង្កត់​ឱ្យ​ណែន​ ​និង​ស្តើង​ ​ហើយ​ដាក់​ក​ម្តៅ​លើ​ខ្ទះ​ដែល​ក្តៅ​ល្មម​ ​ទើប​យកមក​ពត់​ឱ្យ​ចេញ​រាង​(ដូច​ក្នុង​រូប)។​ ​ជាចុងក្រោយ​ ​យក​សាច់​ដែល​បាន​លាយ​គ្រឿង​មុននេះ​ដាក់​ចូលក្នុង​បន្ទះ​នំបុ័ង​ជាការស្រេច។​

          ស្ប៉ាហ្គេ​ទី​គ្រឿង​សមុទ្រ​ (SPICY​ SPAGHETTI​ ​SEAFOOD)
​          គ្រឿងផ្សំ​៖​

​មឹក​ ​១៥០ក្រាម​, ​បង្គា​ ​១៥០ក្រាម​, ស្ប៉ាហ្គេ​ទី​ ​២០០ក្រាម​, ​ខ្ទឹមបារាំង​ ​កន្លះ​មើម​ (ហាន់​ល្អិតៗ), ​ខ្ទឹមស​ ​៣​កំពឹស​ (ចិញ្រ្ចាំ​ម៉ដ្ត), ​ប៊័រ​ ​២ស្លាបព្រា​បាយ​, ​ប្រេង​អូ​លីវ​ ​៣ស្លាបព្រា​បាយ​, ​ផ្លែ​ប៉េងប៉ោះ​ ​៤ផ្លែ​ (ហាន់​ជា​ចំណិត), ​ម្ទេស​ហា​វៃ​ក្រហម​ ​និង​លឿង​ ​១០០ក្រាម​ (ហាន់​ជា​ចំណិត), ​អំបិល​ ​២ស្លាបព្រា​កាហ្វេ​, ​ម្សៅស៊ុប​ ​២ស្លាបព្រា​កាហ្វេ​, ​ម្រេច​ ​បន្តិច​, ​ជីរ​ ​Parsley​ (សម្រាប់​រោយ​ពីលើ)។​
​          វិធី​ធ្វើ​៖​
​ចាប់ផ្តើម​ដំបូង​ដោយ​ដាក់​ដាំទឹក​ឱ្យ​ពុះ​ ​ដាក់​អំបិល​ ​និង​ប្រេង​អូ​លីវ​បន្តិច​ ​រួច​ដាក់​ស្ប៉ាហ្គេ​ទី​ចូល​ ​ស្រុស​រហូត​ឆ្អិន​ ​និង​សរសៃ​ទន់​ល្អ​ ​សឹម​ស្រង់​ចេញ​ទុក​មួយអន្លើ។​ ​ដាក់​ដាំ​ខ្ទះ​ឱ្យ​ក្តៅ​ ​ដាក់​ប៊័រ​ ​និង​ប្រេង​អូ​លីវ​ចូល​ ​ទើប​ដាក់​ខ្ទឹមស​ ​និង​ខ្ទឹមបារាំង​ចូល​ទុក​រហូតដល់​ឡើង​ក្លិន​ឈ្ងុយ​។​ ​បន្ទាប់មក​ទៀត​ ​ដាក់​មឹក​ ​និង​បង្គា​ ​ម្ទេស​ហា​វៃ​ ​ប៉េង​បោះ​ ​រួម​ទាំង​គ្រឿងផ្សំ​ដូចជា​ ​អំបិល​ ​ម្រេច​ ​និង​ម្សៅស៊ុប​ចូល​ ​រួច​ឆា​ត្រឡប់​ចុះឡើង​ ​ទុក​ឱ្យ​សាច់​ ​និង​បន្លែ​ឆ្អិន​ល្អ​ ​ភ្លក់មើល​តាមចំណូលចិត្ត​ទើប​ដាក់ចុះ​។​ ​បន្ទាប់មក​ទៀត​ ​យក​ស្ប៉ាហ្គេ​ទី​ដួស​ដាក់​ចាន​ ​រួច​ដួស​បន្លែ​សាច់​ដែល​បាន​ឆា​មុននេះ​ដាក់​ពីលើ​ ​និង​បន្ថែម​ជីរ​ ​Parsley​ ​ជាការស្រេច​។​ ​យើង​ក៏​អាច​​​យក​វា​ទៅ​ឆា​ជាមួយ​បន្លែ​សាច់​តែម្តង​ក៏បាន​តាមចំណូលចិត្ត​។​

​          ចាហួយ​ផ្លែឈើ​ទឹកដោះគោ​ (​FRUIT​ ​Y​O​G​UR​T​ ​JELLY​ ​CAKE​)
​          គ្រឿងផ្សំ​៖​

​ម្សៅ​ចាហួយ​ ​៧​ក្រាម​, ​ស្ករស​ ​១​០​០​ក្រាម​, ​ទឹកដោះគោ​ស្រស់​ ​៥​០​០​មី​លី​លីត្រ​, ​យ៉ា​អួ​ ​៣​០​០​ក្រាម​, ​ផ្លែ​ស្រ្តបឺ​រី​​ គី​វី ទំពាំងបាយជូរ ស្រកានាគ ស្វាយ​ទុំ​ ក្រូច​លឿង​ (ហាន់​ជា​ចំណិត​ ​ដាក់​តាមចំណូលចិត្ត)
​          វិធី​ធ្វើ​៖​
​យក​ផ្លែឈើ​ទាំងអស់​រៀប​ដាក់​ក្នុង​ពុម្ព​ ​ឬ​ចានគោម​ជ្រៅ​ទុក​មួយអន្លើ​។​ ​បន្ទាប់មក​យក​ម្សៅ​ចាហ៊ួ​យ​ ​ស្ករស​ ​ទឹកដោះគោ​ស្រស់​ ​និង​យ៉ា​អួ​ ​ដាក់​កូរ​បញ្ចូល​គ្នា​លើ​ភ្លើង​ដោយ​ប្រើ​ក​ម្តៅ​ល្មម​ ​និង​កូរ​រហូត​ឡើង​ពុះ​ទើប​ដាក់​យ៉ា​អួ​ចូល​រួច​ដាក់ចុះ​។​ ​ក្រោយមក​ ​យក​ល្បាយ​នោះ​ទៅ​ចាក់​ចូលក្នុង​ចាន​ពុម្ព​ដែល​បាន​រៀប​ផ្លែឈើ​រួច​ស្រាប់​ ​ហើយ​បើ​មាន​ពពុះ​ត្រូវ​ដួស​ចេញ​ឱ្យ​ស្អាត​ល្អ​។​ ​ជាចុងក្រោយ​យកទៅ​ដាក់​ក្នុង​ទូទឹកកក​រយៈពេល​៣​០​ទៅ​នាទី​ជាការស្រេច​។​

          ​ស្រា​ក្រឡុក​ផ្លែ​គី​វី​សម្រាប់​រដូវក្តៅ​ (K​I​W​I​ ​SUMMER​ ​COCKTAIL​)​
          ​គ្រឿងផ្សំ​៖​

​ផ្លែ​គី​វី​ស្រស់​ ​១​ផ្លែ​ (​យក​តែ​ទឹក​), ​វ៉ូ​ដ​កា​ (​Vodka​) ​៦​០​មី​លី​លីត្រ​, ​ទឹក​ក្រូចឆ្មារ​ស្រស់​ ​៤​៥​មី​លី​លីត្រ​, ​ទឹក​ស៊ី​រ៉ូ ​១​៥​មី​លី​លីត្រ​, ​ទឹកកក​ ​បន្តិច​, ​ជីរអង្កាម​បន្តិច​។​
​          វិធី​ធ្វើ​៖​
​គ្រាន់តែ​យក​គ្រឿងផ្សំ​ទាំងអស់​មក​ក្រឡុក​បញ្ចូល​គ្នា​ឱ្យ​បាន​២​នាទី​ទៅ​៣​នាទី​ រួ​ចចាក់​ដាក់​កែវ​។​ ​បន្ថែម​ជីរអង្កាម​ពីលើ​ជាការស្រេច​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN


SUGGESTIONS