×

ផ្ទះ​ស្នាក់​ជនបទ​ដែល​ទេសចរ​អាច​ឈ្វេងយល់​ពី​ការរស់នៅ​ពិតៗ​របស់​អ្នក​បាត់​ដំបង​

TRAVEL & LIVING 2 months ago
 
 

            ​ជា​ធម្មតា​នៅ​ពេល​ធ្វើដំណើរ​ទៅលេង​តាម​បណ្តា​ខេត្ត​ ​ទេសចរ​ភាគច្រើន​តែងតែ​ជ្រើសរើស​ស្នាក់​នៅ​ក្នុង​ ​សណ្ឋាគារ​ឬ​ផ្ទះសំណាក់​ដែល​ផ្គត់ផ្គង់​សេវាកម្ម​ស្នាក់​នៅ​ជូន​ភ្ញៀវ​មក​ពីគ្រប់ទិស​ទី​នៅ​តាម​ទីតាំង​ទីរួមខេត្ត​នីមួយៗ​។​ ​យ៉ាងណាមិញ​ ​ប្រសិនបើ​លោកអ្នក​ធុញទ្រាន់​នឹង​ការ​ស្នាក់​នៅ​បែប​ដដែល​ៗ​នេះ​ ​ឬ​ ​មានបំណង​ចង់​ប្រាស្រ័យ​ទាក់​ ​ទង​ជិតស្និទ្ធ​ជាមួយ​ប្រជាជន​សហគមន៍​ឲ្យ​កាន់តែ​ស៊ី​ជម្រៅ​ក្នុង​អំឡុង​ពេល​ស្នាក់​នៅ​របស់​លោកអ្នក​នោះ​ ​សូវ​រី​ន​ ​សូម​ណែនាំ​បទពិសោធន៍​នៃ​ការ​ស្នាក់​នៅក្នុងផ្ទះ​ស្នាក់​បែប​ជនបទ​មួយ​កន្លែងនៅ​លើទឹក​ដី​ក្រុង​បាត់​ដំបង​ដែល​ខុសស្រឡះ​ពី​ការ​ស្នាក់​នៅ​ក្នុង​សណ្ឋាគារ​នានា​ដែល​លោកអ្នក​ធ្លាប់​សាកល្បង​កន្លងមក​រហូត​៣​៦​០​ដឺ​ក្រេ​តែម្តង​។​

            ​​ផ្ទះ​ស្នាក់​នៅ​បែប​ជនបទ​ដ៏​សុខដុម​រម​នា​នេះ​មានឈ្មោះ​ថា​ ​«​O’ ​Ham​ok ​Lodge​»​ ​ដែល​មាន​អាសយដ្ឋាន​ ​ស្ថិតនៅ​ក្នុង​សង្កាត់​ព្រែក​ព្រះ​ស្តេច​ ​ក្រុង​បាត់​ដំបង​ ​ខេត្ត​បាត់​ដំបង​ ​តាម​បណ្តោយ​ផ្លូវ​ពោង​សាំង​ ​ត្រើយ​ខាងកើត​ ​ស្ទឹងសង្កែ​ ​ចម្ងាយ​ត្រឹមតែ​ប្រហែល​១​គីឡូម៉ែត្រ​ប៉ុណ្ណោះ​ពី​រូបសំណាក​តា​ដំបងគ្រញូង​ ​ឬ​ ​២​គីឡូម៉ែត្រ​ពី​ចំណុច​ ​សាលាខេត្ត​បាត់​ដំបង​។​ ​ផ្ទះ​ស្នាក់​នេះ​ត្រូវ​បាន​គ្រប់គ្រង​កាន់កាប់​ដោយគូ​ស្វាមីភរិយា​ខ្មែរ​-​បារាំង​មួយគូ​ដែល​បាន​ ​និង​កំពុង​រស់នៅ​ក្នុង​ទឹកដី​ខេត្ត​បាត់​ដំបង​នេះ​អស់​រយៈពេល​ជាង​១​០​ឆ្នាំ​មក​ហើយ​។​ ​វា​ត្រូវ​បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ ​ឡើង​ដោយ​បុរស​ជន​ជាតិខ្មែរ​ ​សំ​ ​សា​រ៉ុំ ​ជា​ស្វាមី​ ​ដែល​មាន​ស្រុកកំណើត​នៅ​បាត់​ដំបង​នេះ​ផ្ទាល់​។​ ​មូលហេតុ​ដែល​ ​ជំរុញ​ឲ្យ​មាន​ការស្ថាបនា​ភូមិ​ដ្ឋា​ន​នេះ​ឡើង​គឺ​ដោយសារ​ពួកគេ​សម្លឹង​មើលឃើញ​ថា​ ​ថ្វី​ដ្បិតតែ​ប្រទេស​កម្ពុជា​កំពុង​ ​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​ក៏​ពិតមែន​ ​ក៏​ក្រុង​បាត់​ដំបង​នៅតែ​រក្សា​បាន​នូវ​សោភ័ណ​ភាព​និង​អត្តសញ្ញាណ​ដើម​របស់​ ​ខ្លួន​ដដែល​ ​ដែល​សម្បូរ​សម្បត្តិ​បេតិកភណ្ឌ​គ្រប់បែបយ៉ាង​ ​មិនថា​សំណង់​ស្ថាបត្យកម្ម​ ​ម្ហូបអាហារ​ ​សិប្បកម្ម​ ​និង​ វិ​ស​័​យ​សិល្បៈ​នោះ​ទេ​។​ ​ជាក់ស្តែង​ ​ផ្ទះ​បែប​ប្រពៃណី​ខ្មែរ​នៅ​ទីនេះ​ក៏​ត្រូវ​បាន​កសាង​ឡើង​ក្នុងស្មារតី​ចងចាំ​នូវ​កេរ​ ​ដំណែល​ស្ថាបត្យកម្ម​ខ្មែរ​ដែល​ធ្លាប់​មាន​ពីមុន​តរៀងមក​។​

            ​​ផ្ទះ​ស្នាក់​បែប​ខ្មែរ​សុទ្ធសាធ​នេះ​មាន​ទំហំ​ ​២​៥​ម៉ែត្រការ៉េ​ ​សម្រាប់​មនុស្សម្នាក់​-​ពីរ​នាក់​ស្នាក់​នៅ​ ​ដែល​ ​មាន​រៀបចំ​ជា​បន្ទប់គេង​នៅ​ខាងលើ​ផ្ទះ​ ​អម​ដោយ​រានហាល​សម្រាប់​គយគន់​ទេសភាព​សួនច្បារ​នៅ​ជុំវិញ​។​ ​នៅ​ ​ក្នុង​បន្ទប់​មាន​គ្រែ​គេង​ធំ​ទូលាយ​ព្រម​ជាមួយ​ឈុត​ខ្នើយ​និង​មុង​សម្រាប់​ចង​ការពារ​មូស​។​ ​លោកអ្នក​ស្នាក់​នៅ​ ​ទីនេះ​ដោយ​ប្រើ​ត្រឹមតែ​កង្ហារ​បញ្ឈរ​ ​និង​កង្ហារ​ពិតាន​ ​តាម​បែប​ជនបទ​ ​ដោយ​គ្មាន​ការ​បំពាក់​ម៉ាស៊ីនត្រជាក់​ទំនើប​ ​ដូច​នៅ​តាម​សណ្ឋាគារ​ធម្មតា​ឡើយ​។​ ​រីឯ​ជាន់​ខាងក្រោម​ត្រូវ​បាន​ប្រើប្រាស់​ជា​កន្លែង​អង្គុយលេង​ ​និង​ ​ផ្ទះបាយ​។​ ​នៅ​ក្នុង​បរិវេណ​ផ្ទះ​ ​ភ្ញៀវ​អាច​លេង​កីឡា​ក​ម្សាន្ត​ដូច​អ្នកស្រុក​ដែរ​ ​តួយ៉ាង​ ​លេង​ទាត់សី​ ​លេង​ឡុកឡាក់​ ​ជាដើម​។​

            ​​ចំពោះ​ការ​ស្នាក់​នៅ​ ​ភ្ញៀវ​គ្រប់រូប​ត្រូវ​ប្រកាន់ខ្លួន​ដូចជា​អ្នកភូមិ​ម្នាក់​ដែល​គោរព​សិទ្ធិ​រស់នៅ​របស់​មនុស្ស​ជុំវិញ​ខ្លួន​ ​ប្រកបដោយ​ក្រម​សីលធម៌​ ​ព្រោះ​នៅ​ទីនេះ​ក៏មាន​អ្នកដទៃ​រស់នៅ​ជិតខាង​ផង​ដែរ​។​ ​ត្រូវ​មាន​ភាព​រួសរាយ​រាក់ទាក់​ ​និង​មាន​អធ្យាស្រ័យ​ល្អជា​មួយ​ម្ចាស់ផ្ទះ​និង​អ្នកដទៃ​ដើម្បី​រស់នៅ​ប្រកបដោយ​ភាព​ចុះ​សម្រុង​។​ ​ម្យ៉ាង​វិញទៀត​ ​ភ្ញៀវ​ទោះបីជា​ជនជាតិ​បរទេស​ ​ក៏​ត្រូវ​ចេះ​សម្រប​ខ្លួន​តាម​ជីវិត​រស់នៅ​សាមញ្ញ​ៗ​របស់​អ្នក​ខេត្ត​ ​តួយ៉ាង​ ​រក្សាទុក​ចំណី​ ​អាហារ​ឲ្យបាន​ប្រុងប្រយ័ត្ន​ដើម្បី​បង្ការ​សត្វល្អិត​ ​និង​ពពួក​សត្វ​កកេរ​ដែល​តែង​មាននៅ​តាម​ផ្ទះ​ឈើ​ ​ហើយ​ប្រសិនបើ​ ​ចង់​បោក​គក់​ស​ម្លៀ​ក​បំពាក់​ដោយខ្លួនឯង​ ​ត្រូវ​បោក​គក់​ដោយដៃ​នៅក្បែរ​ពាង​ក្នុង​សួនច្បារ​ ​និង​គ្រប​គម្រប​ពាង​វិញ​ ​ឲ្យបាន​ជិត​ល្អ​ចៀសវាង​កុំឲ្យ​កើត​ដង្កូវទឹក​ ​ជាដើម​។​

            ​​ខាង​ផ្ទះ​ស្នាក់​មាន​សេវាកម្ម​រៀបចំ​បម្រើ​អាហារ​ពេលព្រឹក​ជូន​ភ្ញៀវ​ស្រស់ស្រូប​ក្នុង​បរិយាកាស​ស្រស់ស្រាយ​ក្នុង​រោង​លម្ហែ​ក្បែរ​មាត់​ស្រះ​ចន្លោះ​ពី​ម៉ោង​ ​៨​:​០​០​ព្រឹក​ ​រហូតដល់​ម៉ោង​ ​១​០​:​៣​០​ ​នាទី​ព្រឹក​។​ ​ម្ហូបអាហារ​ដែល​បម្រើ​ ​នៅ​ទីនេះ​ជា​អាហារ​បែប​អាស៊ី​ ​ហើយ​ភេសជ្ជៈ​មាន​ជា​ប្រភេទ​តែ​និង​កាហ្វេ​ក្នុងស្រុក​ ​មិន​មាន​ប្រភេទ​ផលិតផល​យី​ ​ហោ​ទំនើប​ៗ​នោះ​ទេ​។​ ​ប្រសិនបើ​ភ្ញៀវ​ចង់​ធ្វើដំណើរ​ក​ម្សាន្ត​បែប​ពិ​ក​និ​ក​ ​ខាង​ផ្ទះ​ស្នាក់​ក៏មាន​សេវាកម្ម​រៀបចំ​ឈុត​ ​អាហារ​មួយ​ក​ន្រ្ត​ក​ក្នុង​តម្លៃ​៥​ដុល្លារ​/​ម្នាក់​។​ ​គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​លោក​ ​សំ​ ​សា​រ៉ុំ ​ដែល​ជា​ម្ចាស់ផ្ទះ​ ​ក៏​ជា​មគ្គុទ្ទេសក៍​ ​ភាសា​អង់គ្លេស​យ៉ាង​ស្ទាត់ជំនាញ​ប្រចាំ​ខេត្ត​បាត់​ដំបង​។​ ​លោក​អាច​ជួយ​រៀបចំ​ដំណើរ​ទស្សនកិច្ច​ដើម្បី​បង្ហាញ​ ​លោកអ្នក​អំពី​ជីវិត​ស្រុកស្រែ​ ​វប្បធម៌​ ​សាសនា​ ​និង​ ​សេដ្ឋកិច្ច​ប្រចាំ​តំបន់​របស់​លោក​ប្រកបដោយ​វិជ្ជាជីវៈ​ ​និង​ ​បដិសណ្ឋារកិច្ច​ខ្ពស់​។​ ​ដំណើរ​ក​ម្សាន្ត​ជាមួយ​លោក​ជុំវិញ​ក្រុង​បាត់​ដំបង​អាច​ប្រព្រឹត្តទៅ​តាមមធ្យោបាយ​ម៉ូតូ​រ៉ឺម៉ក​ ​កង់​បី​ ​ឬ​ ​ប្រភេទ​ម៉ូតូ​ ​Scoot​e​r​៕​

Article​ ​by​ SR​IN​ ​SO​K​MEAN​


SUGGESTIONS