×

ឈ្វេងយល់​ពី​វិធី​៥​យ៉ាង​បំបាត់​អាការ​ហឹរ​ក្នុង​មាត់​លឿន​ដ៏​មាន​ប្រសិទ្ធ​ភាព​

TRAVEL & LIVING 2 years ago
 
 

           ​រាល់​ដង​ឲ្យតែ​ពេល​ញុំា​អាហារ​ហឹរ​ ​យើង​តែង​ស្រវា​ផឹកទឹក​ត្រជាក់​មុនគេ​ដើម្បី​បំបាត់​អាការ​នេះ​ឲ្យ​លឿន​តាមដែល​អាច​ធ្វើ​ទៅ​បាន​។​ ​យើង​អាច​គិតថា​ការ​ផឹកទឹក​ត្រជាក់​អាច​ជួយ​បាន​ ​តែ​ធាតុ​ពិត​ទឹក​ត្រជាក់​វា​គ្មាន​ជាតិ​ខ្លាញ់​ ​ជាតិ​ប្រេង​ ​ឬ​សារធាតុ​ណាមួយ​ដែល​អាច​បំបែក​ជាតិ​ហឹរ​ពី​ធម្មជាតិ​របស់​ម្ទេស​ហៅថា​ ​cap​s​a​i​c​in​ (ខេ​ប​សៃ​ស៊ី​ន​) ​នោះ​ឡើយ​ ​។​ ​ខាងក្រោម​នេះ​យើង​នឹង​បង្ហើប​គន្លឹះ​៥​យ៉ាង​ ​ដែល​អាច​ដោះស្រាយ​បាន​យ៉ាង​លឿន​អំឡុង​ពេល​ញុំា​អាហារ​ហឹរ​។​

         ​ទឹកដោះគោ​៖​ ​ការ​ផឹក​ទឹកដោះគោ​ពិតជា​អាច​ជួយ​ក​ម្ចាត់​អាការ​ហឹរ​បាន​យ៉ាង​មាន​ប្រសិទ្ធ​ភាព​។​ ​ជាតិ​ខ្លាញ់​ ​និង​ប្រេង​ដែល​មាននៅ​ក្នុង​ទឹកដោះគោ​អាច​ចូល​ទៅ​រំលាយ​សារធាតុ​ ​cap​s​a​i​c​in​ ​ធ្វើឲ្យ​ធូរស្រាល​លឿន​បំផុត​។​ ​គួរ​ចំណាំ​ដែរ​ថា​ទឹកដោះគោ​ដែល​យកមក​ទទួលទាន​ ​គួរតែ​ជា​ប្រភេទ​ទឹកដោះគោ​ស្រស់​ ​មិនមែន​ជា​ទឹកដោះគោ​ដែល​ចម្រាញ់​ពី​គ្រាប់​ស​ណ្តែ​ក​ ​គ្រាប់​អា​ល់ម៉ុ​ន​ ​ឬ​ទឹកដោះគោ​ស្រូវសាលី​នោះ​ទេ​។​ ​បន្ថែម​លើស​ពី​នេះ​អ្នក​ក៏​អាច​ជំនួស​ដោយ​ទឹកដោះគោ​ជូរ​ឬ​យ៉ា​អួ​រ​ផង​ដែរ​។​

         ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​៖​ ​ពិតប្រាកដ​ណាស់​ ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល​អាច​ជួយ​បន្សាប​ជាតិ​ហឹរ​បាន​លឿន​ ​ដោយសារតែ​ជាតិ​ ​cap​s​a​i​c​in​ ​នឹង​រលាយ​ពេល​ត្រូវជា​តិ​អាល់កុល​នេះ​។​ ​បើ​កំពុង​នៅ​ក្នុង​កម្មវិធី​ជួបជុំ​ ​អ្នក​អាច​ផឹក​ជា​ប្រភេទ​ស្រា​វ៉ូ​ដ​កា​(​Vodka​) ​២​កូន​កែវ​ដើម្បី​ទទួល​បាន​ប្រសិទ្ធ​ភា​ពភ្លាម​ៗ​តែម្តង​។​

         ​ប្រេង​៖​ ​អ្នក​អាច​ជ្រើស​យក​ប្រេង​អូ​លីវ​ឬ​ប៊័រ​សណ្តែកដី​(​P​e​a​nut​ ​Butter​) ​ដែល​ជា​គ្រឿងផ្សំ​មាន​នៅក្នុងផ្ទះ​បាយ​ងាយស្រួល​រក​បំផុត​។​ ​ទទួលទាន​ប្រេង​អូ​លីវ​ឬ​ប៊័រ​សណ្តែកដី​ត្រឹម​១​ស្លាបព្រា​បាយ​នឹង​ជួយ​កាត់បន្ថយ​បាន​ភ្លាម​ៗ​។​ ​ប្រេង​ទាំងពីរ​មុខ​នេះ​គឺ​មាន​ជាតិ​ខ្លាញ់​ ​និង​ជាតិ​ប្រេង​ដែល​មាន​សមត្ថភាព​ខ្ពស់​អាច​ស្រូប​យកជាតិ​ហឹរ​បាន​។​

         ជាតិម្សៅ​ (​Starch​e​s)​៖​ ​អ្នកជំនាញ​ខាង​ចំណីអាហារ​បាន​និយាយ​ថា​ ​បាយ​ឬ​នំបុ័ង​ទោះបីជា​មិន​អាច​រំលាយ​សារធាតុ​ ​cap​s​a​i​c​in​ ​បាន​ដូចជា​ប្រេង​ ​ខ្លាញ់​ ​និង​អាល់កុល​ ​ប៉ុន្តែ​វា​ជួយ​ស្រូប​យកជាតិ​ហឹរ​ ​និង​បំបាត់​ភាព​ក្រហាយ​ពី​ម្ទេស​បាន​យ៉ាង​ងាយ​ថែមទៀត​។

         ស្ករស​៖​ ​លាយ​ស្ករស​ត្រឹម​១​ស្លាបព្រា​បាយ​ជា​មួយទឹក​ធម្មតា​កន្លះ​កែវ​ ​ក៏​ជា​វិធី​មួយ​ដែល​អាច​ជួយ​បំបាត់​អាការ​ហឹរ​បាន​ដែរ​។​ ​គ្រប់​អាហារ​ដែល​មាន​ជាតិ​ហឹរ​គឺ​គេ​តែងតែ​ក​ម្រិ​ត​ជាតិ​ស្ករ​នៅ​ក្នុង​អាហារ​ទាំងនោះ​ ​ដើម្បី​បន្ថយ​ ​និង​គ្រប់គ្រង​ជាតិ​ហឹរ​។​ ​មិនតែប៉ុណ្ណោះ​ ​ក្រៅពី​ស្ករស​អ្នក​អាច​ប្រើ​ទឹកឃ្មុំ​មក​ជំនួស​ក៏បាន​។​

         ​ជា​ការពិត​ណាស់​ ​សព្វថ្ងៃ​អាហារ​ហឹរ​ទទួល​បានការ​ពេញ​និយម​បំផុត​ ​ដែល​វា​ជួយ​បង្កើន​រសជាតិ​អាហារ​កាន់តែ​ឆ្ងាញ់​ឡើង​។​ ​មិនថា​អ្នក​ពូកែ​ញុំា​ហឹរ​ប៉ុនណា​ ​មាន​វិធីការ​ពារ​ប៉ុនណា​ ​អ្នក​គួរតែ​ញុំា​ម្ទេស​ឬ​ជាតិ​ហឹរ​ក្នុង​ក​ម្រិ​ត​មួយ​សម​ល្មម​ដើម្បី​ជៀសវាង​បណ្តាលឲ្យ​ឈឺ​ក្រពះ​ពោះវៀន​ ​ជួន​អាច​រ៉ាំរ៉ៃធ្វើឲ្យ​រលាក​ធ្ងន់ធ្ងរ​ផង​ដែរ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS