×

៥​ ​ជំហាន​ដើម្បី​ថែទាំ​ស្បែក​កូន​តូច​នៅ​រដូវភ្លៀង​ធ្លាក់​

TRAVEL & LIVING 11 months ago
 
 

តាមធម្មតា​កោសិកា​ស្បែក​កូនក្មេង​មាន​សភាព​នៅ​ខ្ចី​ហើយ​ស្តើង​ ​ដែល​ងាយ​ប្រតិកម្ម​បំផុត​ជាមួយ​អ្វីៗ​នៅ​ជុំវិញ​ខ្លួន​ ​ជាពិសេស​មកដល់​រដូវភ្លៀង​ ​អាកាសធាតុ​ពោរពេញ​ដោយ​សំណើម​ ​និង​ធូលី​ដី​ ​អាច​នឹង​ធ្វើឲ្យ​ស្បែក​កូន​ងាយ​ប្រតិកម្ម​បំផុត​។​ ​ចំណុច​សំខាន់​ដែល​អ្នកម្តាយ​ត្រូវ​យកចិត្តទុកដាក់​ចម្បង​ ​គឺ​ជ្រើសរើស​ប្រើ​ផលិតផល​ដែល​តម្រូវ​ទៅតាម​រដូវ​កាល​ឬ​អាកាសធាតុ​ ​ដោយ​ផលិតផល​នីមួយៗ​ត្រូវ​ប្រាកដ​ថា​មាន​ផ្ទុក​នូវ​ធាតុផ្សំ​ពី​ធម្មជាតិ​ ​និង​ជា​រូបមន្ត​ដែល​អាច​ដោះស្រាយបញ្ហា​ស្បែក​ផ្សេងៗ​នៅ​រដូវភ្លៀង​។​ ​តាមរយៈ​វេជ្ជបណ្ឌិត​ ​សាប់​ហា​ស៊ី​នី​ (​Sub​has​in​i​) ​អ្នកជំនាញ​ខាង​ផ្នែក​ជំងឺ​សើ​រ​ស្បែក​នៃ​ក្រុម​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ ​បាន​និយាយ​ថា​៖​ ​ការដែល​អាកាសធាតុ​ពោរពេញ​ដោយ​សំណើម​ ​អាច​ជា​ករណី​ធ្វើឲ្យ​បែកញើស​ជាហេតុ​បង្ក​ឲ្យ​ឡើង​កន្ទួល​ឬ​រលាក​នៅ​លើ​ស្បែក​ ​និង​ឆ្លង​មេរោគ​។​ ​ការ​ឡើង​កន្ទួល​ឬ​រលាក​នៅ​លើ​ស្បែក​នេះ​ ​រមែង​កើតឡើង​នៅ​លើ​ក្បាល​ធ្វើឲ្យ​ស្បែក​ក្បាល​រមាស់​ ​និង​ឡើង​អាចម៍​ក្របី​ ​ហើយ​វាក​៏​ជា​ករណី​ងាយ​ប្រឈម​បំផុត​នៅ​ក្នុង​រដូវភ្លៀង​។​ ​កត្តា​សំខាន់​បំផុត​ក្នុង​ការ​ថែ​ស្បែក​កូន​នៅ​រដូវភ្លៀង​ ​អ្នកម្តាយ​ត្រូវ​ប្រាកដ​ថា​ស្បែក​របស់​កូន​បាន​ផ្តល់​សំណើម​ត្រឹមត្រូវ​ជាមួយ​ផលិតផល​ដែល​ផ្សំ​ពី​ធម្មជាតិ​ ​និង​ចៀសវាង​ផលិតផល​ផ្ទុក​នូវ​សារធាតុ​មួយ​ចំនួន​ដូចជា​ ​សារធាតុ​ ​P​h​t​h​alate​s ​ឬ​សារធាតុ​ប្រេង​ ​សារធាតុ​ប៉ា​រ៉ា​បែន​ (​P​arab​e​ns) ​អាកុល​ ​សារធាតុ​ពណ៌​ ​ប្រេង​រ៉ែ​ ​និង​ ​សារធាតុ​ ​Animal​-​derive​d​ ​ingredient​s​។​

           ​​ក្រៅពី​ការ​ជ្រើសរើស​ផលិតផល​ប្រើប្រាស់​តម្រូវ​ទៅតាម​រដូវ​កាល​ ​ជាមួយគ្នា​នេះ​ ​វេជ្ជបណ្ឌិត​ខាងលើ​ក៏បាន​ណែនាំ​នូវ​គន្លឹះ​៥​ជំហាន​ក្នុង​ការថែទាំ​ស្បែក​កូន​នៅ​រដូវភ្លៀង​ផង​ដែរ​។​ ​ជំហាន​ទាំង​៥​នោះ​រួម​មាន​ ​៖​

​ជំហាន​ទី​១​៖​ ​សម្រាប់​ការ​ងូតទឹក​ជាមួយ​សាប៊ូ​ដុំ​ ​ត្រូវ​ជ្រើសរើស​សាប៊ូ​ដែល​ទន់​ឆាប់​រលាយ​ ​ហើយ​ជា​សាប៊ូ​ដែល​ផ្សំ​ឡើង​ពី​ឱសថ​បុរាណ​ធម្មជាតិ​ ​ជួយ​រក្សា​ស្បែក​ឲ្យ​ទន់​ ​និង​មាន​សំណើម​។​ ​ការ​ប្រើ​សាប៊ូ​រូបមន្ត​ផ្សំ​ជាមួយ​ប្រេង​អូ​លីវ​ ​និង​ប្រេង​អា​ល់ម៉ុ​ន​អាច​ការពារ​ស្បែក​របស់​កូន​ ​និង​ធ្វើឲ្យ​ស្បែក​កូន​ទន់​ល្មើយ​ ​ក៏​ព្រោះតែ​ប្រេង​អូ​លីវ​អាច​ជួយ​ផ្តល់​សារធាតុ​ចិញ្ចឹម​ដល់​ស្បែក​ ​ចំណែក​ឯ​ប្រេង​អា​ល់ម៉ុ​ន​ជួយ​ផ្តល់​សំណើម​បាន​យ៉ាងល្អ​។​

​ជំហាន​ទី​២​៖​ ​សម្រាប់​ការ​ងូតទឹក​ប្រើ​សាប៊ូ​ទឹក​វិញ​ ​អ្នក​អាច​ជ្រើសរើស​សាប៊ូ​ដែល​ជួយ​ធ្វើឲ្យ​ស្បែក​ទន់​ ​និង​មាន​សំណើម​។​ ​អាច​ជា​សាប៊ូ​ដែល​រូបមន្ត​ផ្សំ​ពី​ស​ណ្តែ​ក​ខៀវ​ឬ​សណ្តែកបាយ​ ​និង​សណ្តែកបារាំង​លឿង​ ​ដោយសារ​វា​អាច​ស​ម្អា​ត​បាន​យ៉ាងល្អ​ ​ធ្វើឲ្យ​ស្បែក​ទន់​ល្មើយ​ ​ពិសេស​ស័ក្តិសម​ចំពោះ​ក្មេង​ដែល​ស្បែក​ងាយ​ប្រតិកម្ម​។​

​ជំហាន​ទី​៣​៖​ ​ចំពោះ​ការ​កក់សក់​នៅ​អំឡុង​រដូវភ្លៀង​ ​អ្នក​ត្រូវ​ប្រាកដ​ថា​បាន​កក់សក់​ឲ្យ​កូន​យ៉ាងហោចណាស់​ ​២​ដង​ក្នុង​មួយ​ស​ប្តាហ៍​។​ ​ការ​ធ្វើ​ដូចនេះ​អាច​ជួយ​ជៀសវាង​ការ​ឡើង​ ​ក្រមរ​ ​ឬ​អាចម៍​ក្របី​នៅ​លើ​ក្បាល​ ​និង​ធ្វើឲ្យស​ក់​និង​ស្បែក​ក្បាល​មាន​ភាព​ស្រស់ស្រាយ​។​ ​ជម្រើស​ល្អ​សម្រាប់​ស្បែក​ក្បាល​កូន​ ​អ្នក​អាច​ជ្រើសរើស​សាប៊ូ​កក់សក់​ដែល​មាន​​​រូបមន្ត​ផ្សំ​ពី​ផ្កា​រំយោល​ ​និង​សណ្តែកបារាំង​លឿង​ ​ព្រោះ​ផ្កា​រំយោល​នឹង​ជួយ​បន្ទន់​សក់​ ​រីឯ​សណ្តែកបារាំង​ជួយ​ចិញ្ចឹម​សក់​ផង​ដែរ​។​

ជំហាន​ទី​៤​៖​ ​ងាក​មក​ការថែទាំ​ស្បែក​ ​អ្នក​អាច​ជ្រើសរើស​ឡេ​លាប​ស្បែក​ពពួក​ ​កាឡា​មីន​ (​Calamine​) ​ដែល​មាន​ផ្ទុក​ធាតុផ្សំ​ពី​ធម្មជាតិ​ដូចជា​ ​ប្រទាលក្រពើ​ ​ប្រេង​ផ្កា​ស្មៅ​ ​និង​ប្រេង​ម៉ូ​តាត​(​Mustard​)​។​ ​ធាតុផ្សំ​ទាំងនេះ​អាច​ដោះស្រាយ​នូវ​បញ្ហា​រោល​ ​កន្ទួល​ ​និង​សម្រួល​បញ្ហា​រមាស់​លើ​ស្បែក​បាន​យ៉ាង​ឆាប់រហ័ស​។​

​ជំហាន​ទី​៥​៖​ ​បន្ទាប់ពី​ងូតទឹក​រួច​ ​គប្បី​លាប​គ្រី​ម​ការពារ​រលាក​ ​ដោយ​ជ្រើសរើស​គ្រី​ម​មាន​​​រូបមន្ត​ផ្សំ​ឡើង​ពី​ប្រេង​អា​ល់ម៉ុ​ន​ដែល​វា​ជួយការ​ពារ​ ​ការ​ហើម​ ​ការ​រោល​រលាក​ ​និង​កន្ទួល​នៅ​លើ​ស្បែក​ជាដើម​។​

​គួរ​ចងចាំ​ថា​ ​ការ​ការពារ​ស្បែក​កូន​ដ៏​ល្អ​បំផុត​ដើម្បី​ចៀសវាង​ការ​ឆ្លង​មេរោគ​ ​និង​កន្ទួល​រមាស់​នៅ​រដូវភ្លៀង​នេះ​ ​គឺ​ត្រូវ​អនាម័យ​កូន​ជាប់​ជានិច្ច​ ​និង​ចៀសវាង​ពី​សំណើម​។​ ​ហើយក៏​ត្រូវ​ប្តូរ​ខោ​ទឹកនោម​កូន​ជាប្រចាំ​ដើម្បី​ការពារ​រលាក​ផង​ដែរ​។​ ​ជាមួយនឹង​គន្លឹះ​ងាយ​ៗ​ទាំងនេះ​ ​ជឿជាក់​ថា​អ្នកម្តាយ​គ្រប់រូប​នឹង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​សម្រាប់​ការថែទាំ​កូន​ ​ក៏ដូចជា​លែង​បារម្ភ​ពី​បញ្ហា​កើតឡើង​ចំពោះ​ស្បែក​កូន​នៅ​ក្នុង​រដូវភ្លៀង​នេះ​៕​

​Article​ ​by​ ​SO​UN​G​ ​SO​KS​AN​


SUGGESTIONS