×

«​Grace​ ​Ca​f​é​»​ ​មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​នោះ​ទេ​ ​តែ​ជា​កន្លែង​ដែល​ផ្ដល់​ឱ្យ​អ្នក​នូវ​សុខភាព​ល្អ​ប្រកបដោយ​សុវត្ថិភាព​

NEWS 11 months ago
 
 

           ហាង​កាហ្វេ​ជាច្រើន​កន្លែង​កំពុង​មាន​វត្តមាន​ស្ទើរតែ​គ្រប់​ច្រកល្ហក​ទាំង​ក្នុង​រាជធានី​ភ្នំពេញ​ ​ឬ​តាម​បណ្តា​ខេត្ត​ ​ជាពិសេស​ ​ស្ថិត​ក្នុង​តំបន់​ទេសចរណ៍​ភាគច្រើន​តែង​មាន​បម្រើ​នូវ​ភេសជ្ជៈ​ ​ឬ​ម្ហូបអាហារ​ ​ច្រើន​បែប​តាម​តម្រូវ​ការ​របស់​អតិថិជន​។​ ​ស្រប​ពេល​ដែល​ស្ថាបនិក​ ​ជាច្រើន​រូប​នៃ​ហាង​ទាំងនោះ​កំពុង​សម្លឹង​ឃើញ​នូវ​ផលប្រយោជន៍​ដែល​ពុំ​គិត​ពី​សុខភាព​របស់​ភ្ញៀវ​ ​នេះ​ជា​ឱកាស​ដ៏​ល្អ​បំផុត​សម្រាប់​ស្ថាបនិក​មួយ​រូប​នៃ​ហាង​កាហ្វេ​មួយ​កន្លែង​នា​ទីក្រុង​សៀមរាប​បាន​ប្រកាន់​ភ្ជាប់​នូវ​ទ​ស្សនៈវិ​ស័​យ​អំពី​សុខភាព​យ៉ាង​ខ្ជាប់ខ្ជួន​ ​ច្រើនជាង​ប្រាក់ចំណេញ​។​

           ​ បើ​យើង​ធ្វើដំណើរ​ចេញពី​ម​ន្ទី​រពេទ្យ​គុន្ធ​បុប្ផា តាម​បណ្ដោយ​ដង​វិថី​ព្រះ​សី​ហ​មុនី​ ​ឆ្ពោះទៅ​មហាវិថី​ស៊ី​វុត្ថា​ប្រហែល​៥​០​០​ម៉ែត្រ​ ​អ្នក​នឹងបាន​ឃើញ​ហាង​កាហ្វេ​មួយ​នៅ​ខាងស្ដាំ​ដៃ​ ​ដែល​ហ៊ុមព័ទ្ធ​ដោយ​ក​ញ្ចាក់​ភ្លឺ​ថ្លា​ ​អម​ដោយ​ការ​តុបតែង​បែប​ធម្មជាតិ​ពណ៌​បែ​តង​ខ្ចី​បាន​ទាក់ចិត្ត​អ្នក​ឆ្លងកាត់​ទីនោះ​ឱ្យ​មក​ភ្លក់​នូវ​រសជាតិ​កាហ្វេ​ដ៏​ឈ្ងុយឆ្ងាញ់​ពី​ហាង​កាហ្វេ​ដែល​មានឈ្មោះ​ថា​ ​«​Grace​ ​Ca​f​é​»​ ​ដែល​ទើប​តែ​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​១​ ​ខែ​មិ​ថុ​នា​ ​កន្លងទៅ​។​ ​ទន្ទឹម​នឹង​នេះ​ ​សូវ​រី​ន​ ​បាន​ជំនួប​ជាមួយនឹង​ប្រធាន​ផ្នែក​លក់​ ​និង​ទី​ផ្សារ​អ្នកស្រី​ ​គុណ​ ​ថា​ណែ​ត​ ​បាន​ឱ្យ​ដឹង​ពី​អត្ថន័យ​នៃ​និមិត្តសញ្ញា​យ៉ាងដូច​ច្នេះ​ផង​ដែរ​ថា​ ​“​​កាហ្វេ​ ​និង​ម្ហូប​នីមួយៗ​បម្រើ​នៅ​ទីនេះ​សុទ្ធតែ​ត្រូវ​បាន​ច​ម្អិ​ន​យ៉ាង​យកចិត្តទុកដាក់​ទៅលើ​គ្រឿងផ្សំ​ ​ដោយ​គិតគូរ​អំពី​សុខភាព​ជា​ចម្បង​ ​ប្រៀប​ដូចជា​សត្វ​កន្ទុំរុយ​ ​ដែល​ជា​សត្វ​មាន​តុល្យភាព​ដោយមាន​ស្លាប​ត្រង់​ស្មើ​គ្នា ​ហេតុនេះ​ទើប​ខ្ញុំ​សម្រេច​ចិត្ត​ជ្រើសរើស​សត្វ​កន្ទុំរុយ​ជា​រូប​នៃ​ស្លាកយីហោ​តែម្តង។”​​ ​អ្នកស្រី​ក៏បាន​ឱ្យ​ដឹង​ដែរថា​ ​បន្លែ​ដែល​ត្រូវ​បាន​យកមក​ច​ម្អិ​ន​ជា​មុខ​ម្ហូ​ប​នីមួយៗ​ ​សុទ្ធតែ​ជា​បន្លែ​ដែល​ត្រូវ​បាន​ដាំ​ដោយ​ប្រជាកសិករ​ដែល​រស់នៅ​តំបន់​នោះ​ផ្ទាល់​តែម្ដង​ ​មានន័យ​ថា​ទីនេះ​មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​តែប៉ុណ្ណោះ​នោះ​ទេ​ ​ប៉ុន្តែ​ក៏មាន​បម្រើ​ម្ហូបអាហារ​បែប​សុខភាព​ដែល​គ្មាន​ជាតិគីមី​ ​ផ្គួប​ផ្សំ​ជាមួយ​បរិយាកាស​បរិសុទ្ធ​ទាក់ចិត្ត​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​ជិត​ឆ្ងាយ​ពុំ​រំលង​ហាង​កាហ្វេ​ ​«​Grace​ ​Ca​f​é​»​ ​សោះឡើយ​។

           ទិដ្ឋភាព​ដ៏​សែន​មនោ​រម្យ​របស់​ហាង​កាហ្វេ​នេះ​ ​មិន​ត្រឹមតែ​ជា​ផ្នែក​មួយ​នៃ​ការ​ទាក់​ទាញចិត្ត​ភ្ញៀវ​ប៉ុណ្ណោះ​ទេ​ ​តែ​សម្រាប់​ភេសជ្ជៈ​នីមួយៗ​ដែល​បាន​ធ្វើឡើង​ពី​អ្នកជំនាញពិតជា​មានឱជារស​ឈ្ងុយឆ្ងាញ់​ជាប់ចិត្ត​ ​និង​មិន​អាច​បំភ្លេច​បាន​ឡើយ​។​ ​បើ​ទោះបីជា​ហាង​កាហ្វេ​នេះ​ ​ទើប​តែ​មាន​វត្តមាន​ក៏​ពិតមែន​ ​ប៉ុន្តែ​ស​ម្ទុះ​នៃ​ការ​គាំទ្រ​មាន​ចំនួន​លើស​ពី​ការ​រំពឹង​ទុក​ទៅទៀត​ ​តួយ៉ាង​ ​អតិថិជន​មានការ​ស្ងើចសរសើរ​ពុំ​ដាច់​ពី​មាត់​អំពី​ការ​តុបតែង​ ​សេវាកម្ម​បម្រើ​អតិថិជន​ ​រួម​ទាំង​រសជាតិ​នៃ​អាហារ​ ​និង​ភេសជ្ជៈ​ប្រចាំ​ហាង​នេះ​ផង​ដែរ​។​ ​ជាក់ស្ដែង​ ​កាហ្វេ​ឡាតេ ​ដែល​មាន​បី​រសជាតិ​ ​ដូចជា​ ​Turmeric​ ​Lat​t​e​ ​ដែល​មាន​អត្ថប្រយោជន៍​ក្នុង​ការ​ជួយ​កាត់បន្ថយ​ការ​ឈឺចង្កេះ​ ​ឈឺ​តាម​សន្លាក់​ ​កាត់បន្ថយ​ខ្លាញ់​ក្នុង​សរសៃឈាម​ ​ពង្រឹង​សុខភាព​ក្រលៀន​ ​និង​ជំនួយ​ភ្នែក​ ​រីឯ​ S​p​i​ru​l​in​a​ ​Lat​t​e​ ​សម្បូរ​សារធាតុ​បំប៉ន​ដល់​រាងកាយ​ ​បង្ការ​ជំងឺ​មហារីក​ ​កាត់បន្ថយ​សម្ពាធ​ឈាម​ ​និង​ជួយ​ឱ្យ​សាច់ដុំ​រឹង​មាំ​ ​ចំណែក​ឯ​ ​Charcoal​ ​Lat​t​e​ ​កាត់បន្ថយ​ជាតិពុល​ក្នុង​ខ្លួន​ ​ជំនួយ​សម្រស់​ឱ្យ​ក្មេង​ជាង​វ័យ​ ​និង​ជួយ​ដល់​ការរំលាយអាហារ​ផង​ដែរ​។​ ​លើស​ពី​កាហ្វេ​ ​នៅ​ទីនោះ​ក៏មាន​ភេសជ្ជៈ​បែប​បន្លែ​ផ្លែឈើ​ដូចជា​ ​Golden​ ​Juice​, ​D​e​to​x ​និង​ ​Beet​ ​Down​ ​សុទ្ធតែ​ជា​ប្រភេទ​ភេសជ្ជៈ​ប្រចាំ​ហាង​​ ​«Grace​ ​​Ca​f​é» ដែល​មាន​រសជាតិ​ខុសប្លែក​ពី​ហាង​កាហ្វេ​ដទៃ​ ​ព្រម​ជាមួយនឹង​ម្ហូប​ ​Organic​ ​vegetable​ ​salad​, ​Three​ ​flavor​e​d​ ​fish​ ​និង​ ​F​r​i​e​d​ ​salmon​ ​with​ ​eggplant​ ​ដោយ​ភេសជ្ជៈ​ ​និង​ម្ហូប​នីមួយៗ​ប្រើប្រាស់​បន្លែ​ ​ឬ​ផ្លែឈើ​ធម្មជាតិ​ក្នុងស្រុក​ ​និង​ខ្លះទៀត​យកមក​ពី​បរទេស​ ​ដើម្បី​បង្កើត​ជា​រូបមន្ត​ដោយខ្លួនឯង​តែម្ដង​។​ ​ជាមួយគ្នា​នេះ​ ​លោក​ ​អ៊ុន​ ​ស៊ី​ន​ណា​រ៉ុ​ង​ ​ជា​មេ​ចុងភៅ​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ “​ភេសជ្ជៈ​ ​និង​ម្ហូប​ដែល​ធ្វើ​ពី​បន្លែ​ផ្លែឈើ​ទាំងអស់​ត្រូវ​បាន​សម្រិតសម្រាំង​ឡើង​យ៉ាង​យកចិត្តទុកដាក់​ ​ដោយ​ជ្រើសរើស​តែ​ប្រភេទ​សរីរាង្គ​ ​ឬ​អាច​និយាយ​ថា​ធម្មជាតិ​ពិតៗ​ដែល​មានគុណ​ភាព​ ​និង​គ្មាន​សារធាតុ​គីមី​​។​”

           ​ ដោយឡែក​ ​«​Grace​ ​Ca​f​é​»​ ​មិន​ត្រឹមតែ​ជា​ហាង​កាហ្វេ​ដែល​អាច​ផ្ដល់​នូវ​បទពិសោធន៍​ថ្មីៗ​ដល់​អ្នក​ប៉ុណ្ណោះ​ទេ​ ​ប៉ុន្តែ​ទីនេះ​ក៏​ជា​កន្លែង​មួយ​សម្រាប់​ឱ្យ​លោកអ្នក​ហ្វឹកហាត់​ខ្លួន​ក្នុង​ការ​កាត់បន្ថយ​នៃ​ការ​បរិភោគអាហារ​ដែល​មាន​ជាតិ​ប្រេង​លើស​ក​ម្រិ​ត​ ​ឬ​ប្រើ​គឿ​ង​ផ្សំ​ដិត​។​ ​ពោល​គ្រប់មុខ​ម្ហូប​នៅ​ទីនេះ​គឺ​មិន​មាន​រសជាតិ​ប្រៃ​ ​ឬ​ផ្អែម​ពេក​នោះ​ទេ​ ​ជាពិសេស​ ​វាក៏​ជា​ផ្នែក​មួយ​ធ្វើ​ឱ្យ​អ្នកទទួល​បានសុខ​ភាព​ល្អ​។​ ​មិនតែប៉ុណ្ណោះ​ ​ហាង​កាហ្វេ​នេះ​ ​បាន​លើកទឹកចិត្ត​ ​និង​ជំរុញ​សម្រាប់​អ្នក​ពុំទាន់​ទម្លាប់​បរិភោគអាហារ​ដែល​មាន​រសជាតិ​សាប​ឱ្យ​មានការ​ព្យាយាម​រហូតដល់​ក្លាយ​ជា​ទម្លាប់​ ​ដើម្បី​សុខភាព​អ្នកទទួល​ទាន​។​ ​

           «​Grace​ ​Ca​f​​é​»​ ​ស័ក្តិសម​បំផុត​សម្រាប់​សិស្សានុសិស្ស​ ​អ្នកធ្វើការ​ ​ឬ​អ្នកជំនួញ​គ្រប់រូប​អាច​ពិភាក្សា​ការងារ​ ​ដោយ​ពុំ​មាន​ភាព​តានតឹង​ឡើយ​ក៏​ព្រោះតែ​បរិយាកាស​នៅ​ទីនោះ​នឹង​ជំរុញ​ឱ្យ​ការ​គិត​របស់​អ្នកមាន​ការ​រីក​ចម្រើន​ ​និង​ស្រស់​ស្រាយ​ជាមិនខាន​។​ ​គួរ​បញ្ជាក់​ថា​ ​ហាង​កាហ្វេ​នេះ​បើក​ទទួលស្វាគមន៍​អតិថិជន​ជា​រៀងរាល់ថ្ងៃ​ចាប់ពី​ម៉ោង​ ​៧​ព្រឹក​រហូតដល់​ម៉ោង​ ​៨​យប់​៕​​

Article by NI CHANNIKA


SUGGESTIONS