×

ល្ខោន​អូប៉េរ៉ា Don Giovanni របស់​លោក Mozart នឹង​ក្លាយ​ជា​ល្ខោន​អូប៉េរ៉ា​ដំបូង​គេ​បង្អស់

NEWS 11 hours ago
 
 

          នៅ​ថ្ងៃ​ទី​១​២​ ​និង​ទី​១​៤​ ​ខែ​ធ្នូ​ ​ខាងមុខនេះ​ក្រុមហ៊ុន​ ​All​ ​Dreams ​Cambodia​ ​និង​ N&A​ ​Cambodia​ ​បាន​សហការ​បង្កើត​ "​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​អន្តរជាតិ​ភ្នំពេញ​" ​ដើម្បី​ធ្វើឲ្យ​ក្លាយ​ជា​មហោស្រព​ល្ខោន​អូ​ប៉េ​រ៉ា​ដ៏​លេចធ្លោ​ជាងគេ​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​។​ ​កិច្ច​សហការ​នេះ​ជា​ការ​ចាប់ផ្តើម​នៃ​ន​វា​នុ​វត្ត​ន៍​វប្បធម៌​ប្រកបដោយ​ចីរភាព​ ​រួម​ទាំង​ព្រឹត្តិការណ៍​លំដាប់​ថ្នាក់​ពិភពលោក​ ​និង​ជា​ស្តង់​ដារ​ថ្មី​សម្រាប់​ចីរភាព​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​។​
​          ការ​សម្តែង​ល្ខោន​អូ​ប៉េ​រ៉ា​ ​Don​ ​Giovanni​ ​របស់​លោក​ ​M​ozart​ ​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០​២​៥​ ​នឹង​ក្លាយ​ជា​ល្ខោន​អូ​ប៉េ​រ៉ា​ដំបូង​គេ​បង្អស់​លើ​ពិភពលោក​ដែល​ធ្វើការ​គណនា​ ​និង​ទូទាត់​សង​ទាំងស្រុង​នូវ​ផល​ប៉ះពាល់​កា​បូ​ន​របស់​ខ្លួន​ ​ដោយ​រាប់បញ្ចូល​ទាំង​បុគ្គលិក​ ​អ្នក​សម្តែង​ ​ព្រមទាំង​ការធ្វើដំណើរ​ ​និង​ការ​ស្នាក់​នៅ​របស់​ទស្សនិកជន​ទាំងមូល​ផង​ដែរ​។​ ​លោក​ Jacques ​Guichandut​ ​នាយក​គ្រប់គ្រង​ក្រុមហ៊ុន​ ​All​ ​Dreams ​Cambodia​ ​និង​ជា​ ​នាយក​ផលិតកម្ម​ ​បាន​ពន្យល់​ថា​៖​ "​សម្រាប់​ការ​សម្តែង​ដែល​គួរតែ​ក្លាយ​ជា​លើក​ដំបូងបង្អស់​ទូទាំង​ពិភពលោក​ ​ផល​ប៉ះពាល់​កា​បូ​ន​សរុប​នៃ​ព្រឹត្តិការណ៍​នឹង​ត្រូវ​បាន​វាស់វែង​យ៉ាង​ទូលំទូលាយ​។​ ​នេះ​បាន​កំណត់​នូវ​ស្តង់​ដារ​ថ្មី​មួយ​ដោយ​គ្របដណ្តប់​លើ​ប្រភព​នៃ​ផល​ប៉ះពាល់​ទាំងអស់​ដែល​បង្ហាញ​ថា​ការ​សម្តែង​លំដាប់​ថ្នាក់​ពិភពលោក​ ​និង​ការទទួលខុសត្រូវ​បរិស្ថាន​អាច​ដើរ​ទន្ទឹមគ្នា​បាន​"​។​


​          ផលិតកម្ម​នេះ​នឹង​ប្រមូលផ្តុំ​សិល្បករ​អន្តរជាតិ​ ​និង​ក្នុងស្រុក​ជាង​ ​៨​០​ ​នាក់​ ​រួម​មាន​ ​ជនជាតិ​អ៊ីតាលី​-​បារាំង​-​ជប៉ុន​-​កូរ៉េ​-​ម៉ាឡេស៊ី​ ​វង់តន្ត្រី​ស៊ីម​ហ្វូ​នី​ចំនួន​ ​៤​០​ ​រូប​ ​ដែល​មាន​តន្ត្រី​ករ​មកពី​សមាគម​វង់​ត​ន្រ្តី​យុវជន​អង្គរ​ (Angkor ​Youth​ ​Orchestra​ ​Association) ​និង​សិល្បករ​សៀក​ ​និង​របាំ​មកពី​អង្គការ​ ​ហ្វារ​ពន្លឺ​សិល្បៈ​។​

          ស៊េ​រី​ល្ខោន​អូ​ប៉េ​រ៉ា​ប្រចាំ​ឆ្នាំ​នៅ​ ​រោងមហោស្រព​ ​NAB​A​ ​មាន​គោលបំណង​កំណត់​ទី​តាំងរបស់​កម្ពុជា​ជា​មជ្ឈមណ្ឌល​សម្រាប់​ព្រឹត្តិការណ៍​វប្បធម៌​ក​ម្រិ​ត​ខ្ពស់​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​ ​ដោយ​ទាក់ទាញ​ទស្សនិកជន​អន្តរជាតិ​តាមរយៈ​កញ្ចប់​សេវាកម្ម​ផ្តាច់មុខ​ជាមួយ​ដៃគូ​អាកាសចរណ៍​ ​និង​ការចូលរួម​ជាមួយ​សារ​ព័ត៌មាន​ឯកទេស​ ​និង​ឥទ្ធិពល​វប្បធម៌​។​

          ឯកសារ​មហោស្រព​បាន​បញ្ជាក់​ថា​៖​ "​មហោស្រព​នេះ​ត្រូវ​បាន​តម្រូវ​តាម​យុទ្ធសាស្ត្រ​របស់​កម្ពុជា​សម្រាប់​កិច្ចការ​ទូត​វប្បធម៌​ ​និង​គាំទ្រ​ដល់​ការ​លេចធ្លោ​របស់​ប្រទេសជាតិ​ជា​វេទិកា​វប្បធម៌​ក្នុង​តំបន់​"​។​ ​គំនិត​ផ្តួចផ្តើម​នេះ​រួមចំណែក​ដល់​អំណាច​ទន់​វប្បធម៌​របស់​កម្ពុជា​ ​ខណៈ​ពេល​ដែល​ផ្តល់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​សម្រាប់​ហេ​ដ្ឋា​រចនា​ស​ម្ព័ន្ធសិល្បៈ ​និង​ទេពកោសល្យ​ក្នុងស្រុក​។​

          ផលិតកម្ម​នេះ​បាន​ទទួលការ​គាំទ្រ​ពី​ ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះ​បរមនាថ​ ​នរោត្តម​ ​សី​ហ​មុនី​ ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា​ ​ដែល​ព្រះអង្គ​បាន​សរសេរ​ថា​៖​ “En ​me​ réjouissant​ ​de​ ​l'avancée​ ​de​ ​votre​ ​projet​ ​Don​ ​Giovanni​, je​ ​vous​ ​félicite​ ​pour​ ​vos ​efforts ​constants ​pour​ ​la​ ​promotion​ ​de​ ​la​ ​musique​ ​et​ ​de​ ​l'amitié ​entre​ ​les ​peuples.” (ខ្ញុំ​រីករាយ​ចំពោះ​វឌ្ឍនភាព​នៃ​គម្រោង​ ​Don​ ​Giovanni​ ​របស់​លោក​ ​ហើយ​ខ្ញុំ​សូម​អប​អរសាទរ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​ឥតឈប់ឈរ​របស់​លោក​ក្នុង​ការ​លើក​ក​ម្ពស់​តន្ត្រី​ ​និង​ចំណងមិត្តភាព​រវាង​ប្រជាជាតិ​។​

          ភាពជា​ដៃគូ​រយៈពេល​បី​ឆ្នាំនេះ​បង្កើត​នូវ​ប្រតិទិន​វប្បធម៌​ប្រចាំ​ឆ្នាំ​នៅ​ ​រោងមហោស្រព​ ​NAB​A​ ​ដោយមាន​ផែន​ការពង្រីក​លើស​ពី​ល្ខោន​អូ​ប៉េ​រ៉ា​ ​រួម​ទាំង​ការប្រកួតប្រជែង​ចម្រៀង​ក្រុម​អន្តរជាតិ​ (international​ ​choral​ ​competitions) ​ក្នុង​ការ​សហការ​ជាមួយ​ ​INTERKULTUR​ ​ដែល​រួម​មាន​ការប្រកួតប្រជែង​ក្រុម​ចម្រៀង​ជាតិ​ (National​ ​Choir​ ​Contest) ​ក្នុង​អំឡុង​ពេល​កិច្ចប្រជុំ​កំពូល​ ​Francophonie​ ​ឆ្នាំ២០២៦​ ​និង​ពានរង្វាន់​ក្រុម​ចម្រៀង​រ៉ូ​យ៉ា​ល់ (Royal​ ​Choral​ ​Awards) ​ក្នុង​ឆ្នាំ២០២៧។

​          ការបែងចែក​ប្រាក់ចំណេញ​ពី​ផលិតកម្ម​ ​ផ្តល់​អាទិភាព​ដល់​ចីរភាព​ ​ដោយ​៖​
• ​១៥% ​ត្រូវ​បែងចែក​សម្រាប់​ការ​បម្រុង​ទុក​សម្រាប់​ការ​សម្តែង​នា​ពេល​អនាគត​។​
• ​១៥% ​សម្រាប់​គម្រោង​បណ្តុះបណ្តាល​។​
• ​១០% ​សម្រាប់​អង្គការ​មិនមែន​រដ្ឋាភិបាល​ (N​GO​) ​និង​គំនិត​ផ្តួចផ្តើម​សហគមន៍​។​
• ​៤០% ​សម្រាប់​សំណង​សមរម្យ​ដល់​អ្នក​ផលិត​។​
• ​២០% ​សម្រាប់​សិល្បករ​។​


SUGGESTIONS