×

“ខ្មែរ​តែ​មួយ” បង្ហាញ​ពី​ស្មារតី ស្ថិរភាព អំណាច និង​រចនាប័ទ្ម​សម្លៀកបំពាក់

NEWS 17 hours ago
 
 

          ជំនួប​នឹង​អ្នក​ច្នៃ​ម៉ូដ​វ័យ​ហ្វេ​ហ្សិ​ន​ ​និង​ជា​ម្ចាស់​ស្លាកយីហោ​ស​ម្លៀ​ក​បំពាក់​ ​MOIS ​ឡេង​ មុ​យ​ស៊ីម​ ​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​សិល្បៈ ​ផ្នែក​រចនា​ម៉ូដ​ ​និង​ការ​ច្នៃ​ប្រតិដ្ឋ​អាជីវកម្ម​ ​ពី​សាកលវិទ្យាល័យ​ ​លី​ម​ ​កុក​វី​ង។​ ​បើ​តាម​ការ​លើកឡើង​របស់​ស្ថាបនិក​រូប​នេះ​បង្ហាញ​ថា​ ​អត្ថន័យ​របស់​ ​MOIS ​គឺជា​ម៉ាក​ហ្វេ​ហ្សិ​ន​មួយ​ដែល​ប្រមូលផ្តុំ​នូវ​វប្បធម៌​ខ្មែរ​អម​ដោយ​ការស្រមើស្រមៃ​វេទមន្ត​ដែល​ប្រៀបបានទៅ​នឹង​ការ​និទានរឿង​ដ៏​ស្រស់បំព្រង​ផង​ដែរ​។​

          ម្ចាស់​ជ័យ​លា​ភី​រូប​នេះ​បាន​លើកឡើង​ថា​ “​ខ្ញុំ​បាន​តាមដាន​ការប្រកួតប្រជែង​វាយនភណ្ឌ​ ​និង​ស​ម្លៀ​ក​បំពាក់​តាំងពី​រដូវ​កាល​ទី​ ​១​ ​មក​ម្ល៉េះ​។​ ​ខ្ញុំ​តែងតែ​ចង់​ចូលរួម​ ​ប៉ុន្តែ​ក្នុង​អំឡុង​ពេល​ពីរ​រដូវ​កាល​ដំបូង​ ​ខ្ញុំ​នៅ​រៀន​ ​និង​មាន​បន្ទុក​ការងារ​ច្រើន​ពី​ការ​ប្រមូលផ្ដុំ​ស្នាដៃ​បញ្ចប់​ការសិក្សា​ ​និង​គម្រោង​ផ្សេងៗ​ទៀត​។​ ​រហូតមកដល់​រដូវ​កាល​ទី​ ​៣​ ​បាន​មកដល់​ក្នុងពេលដែល​ត្រឹមត្រូវ​បំផុត​ ​ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ ​បទពិសោធន៍​ ​និង​ភាព​ជឿជាក់​ក្នុង​ការ​បង្ហាញ​ស្នាដៃ​របស់​ខ្ញុំ​តែម្តង​។​”

          សម្រាប់​ការ​ប្រកួត​ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​និង​គំនិត​ “​ខ្មែរ​តែមួយ​” ​ឯនេះ​វិញ​ការ​ប្រកួត​នេះ​បាន​ដំណើរការ​ប្រហែល​ ​៤​ ​ខែ​ ​ក្រោយមក​ មុ​យ​ស៊ីម​ ​ត្រូវ​បាន​ជ្រើសរើស​ ​និង​បាន​ឈាន​ចូល​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​ដែល​តម្រូវ​ឲ្យ​មាន​ការរចនា​ម៉ូដ​មួយ​ឈុត​ក្រោម​ប្រធាន​បទ​ "​ស​ម្លៀ​ក​បំពាក់​បែប​អាជីវកម្ម​លក្ខណៈ​ធម្មតា​" (Business​ ​Casual​ ​Wear) ​ដោយ​ប្រើ​ក្រណាត់​ ​និង​ក្រមា​ដែល​បាន​ផ្ដល់​ឱ្យ​។​

          នោះ​ហើយ​ជា​ពេល​ដែល​អ្នក​ច្នៃ​ម៉ូដ​រូប​នេះ​មានគំនិត​ក្នុង​ការ​បង្កើត​ “​ខ្មែរ​តែមួយ​” ​ដែល​បំ​ផុសគំនិត​ដោយ​ភាព​ក្លាហាន​របស់​ទាហាន​ខ្មែរ​ ​និង​ស្មារតី​របស់ក្រ​មា​។​ ​ក្រោយមក​ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ឈាន​មកដល់​គឺជា​៖​ ​ការពង្រីក​គំនិត​ “ខ្មែរ​តែមួយ”។​ ​អ្នក​ច្នៃ​ម៉ូដ​ហ្វេ​ហ្សិ​ន​វ័យក្មេង​រូប​នេះ​បាន​លើកឡើង​ថា​ “​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ ​យើង​ត្រូវ​បង្កើត​ម៉ូដ​ពីរ​ឈុត​ក្រោម​ប្រធាន​បទ​ "​ស​ម្លៀ​ក​បំពាក់​បែប​អាជីវកម្ម​ជំនាញ​ (Business​ ​Professional​ ​Wear) ​ដូច្នេះ​ខ្ញុំ​បាន​ពង្រីក​គំនិត​នេះ​ទៅជា​ ​ខ្មែរ​តែមួយ។​ ​ខ្ញុំ​បាន​ស្រាវជ្រាវ​កាន់តែ​ស៊ី​ជម្រៅ​ទៅលើ​ឯកសណ្ឋាន​យោធា​ ​និង​ការ​ស្លៀកពាក់​បែប​សហគ្រិន​ ​ដើម្បី​កសាង​រឿងនិទាន​កាន់តែ​រឹង​មាំ​ ​និង​បង្ហាញ​ពី​លទ្ធភាព​នៃ​ការរចនា​ម៉ូដ​ទាំងនោះ​។​” មុ​យ​ស៊ីម​បាន​បន្ត​ “​ខ្ញុំ​ក៏បាន​រៀបចំ​ឯកសារ​បច្ចេកទេស​ពេញលេញ​ (Full​ ​Tech​ ​Packs) ​គំរូ​ក្រណាត់​ (Swatches) ​និង​គ្រឿង​តុបតែង​ (Trims) ​ដើម្បី​បង្ហាញ​ពី​ចក្ខុវិស័យ​ពេញលេញ​មួយ​។​ ​គណៈកម្មការ​បាន​ឆ្លើយតប​យ៉ាងល្អ​ ​ហើយ​មតិ​យោបល់​របស់​ពួកគាត់​គឺជា​មតិ​វិជ្ជមាន​បំផុត​ដែល​ខ្ញុំ​ធ្លាប់​ទទួល​បាន។”

          សម្រាប់​បទពិសោធន៍​ក្នុង​ការចូលរួម​នេះ​បាន​បង្ហាញ​ មុ​យ​ស៊ីម​ ​ពី​ការ​អភិវឌ្ឍ​បច្ចេកទេស​ (Technical​ ​Development) ​និង​របៀប​ដែល​ភ្ជាប់​វប្បធម៌​ ​ទៅ​នឹង​ការរចនា។​ ​វា​ក៏បាន​រំឭក​យុវតី​រូប​នេះ​ផង​ដែរ​ថា​ ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ ​មាន​វិធីសាស្ត្រ​ ​និង​ស្ថានភាព​ជាច្រើន​ដែល​ត្រូវ​ឆ្លងកាត់​ ​ជាមួយនឹង​ឱកាស​ដ៏​ត្រឹមត្រូវ​ដែល​មានលទ្ធភាព​កាន់តែ​ច្រើន​អាច​នឹង​លេចឡើង​ផង​ដែរ៕​

Article by SIVLY PAN (Emily Siv)


SUGGESTIONS