×

JIVAPITA SPA ជាស្ប៉ាសហសម័យទំនើបដែលអ្នកគួរសាកល្បង

NEWS Yesterday
 
 

          ស្ថិតនៅជាន់ទី៣ នៃសណ្ឋាគារ Hyatt Regency Phnom Penh Jivapita គឺជាស្ប៉ាដ៏ទាន់សម័យ បែបទីក្រុង ដែលត្រូវបានបង្កើតឡើងក្នុងចំណោមភាពផ្ទុយគ្នា៖ ភាពទាក់ទាញនៃអតីតកាល និងសម័យបច្ចុប្បន្នដែលប្រែពីភាសាសំស្ក្រឹតមានន័យថា “ការរស់ឡើងវិញ” ដោយទទួលបានការបំផុសគំនិតពីវប្បធម៌ខ្មែរដ៏ទាក់ទាញ និងសម្បូរបែបដូច្នេះដែរ។ តាមរយៈទស្សនវិជ្ជាស្នូលរបស់ស្ប៉ានេះ គឺការរួមបញ្ចូលគ្នារវាងភាពទំនើប ប៉ុន្តែមានជាការលាយឡំជាមួយនឹងភាពប្រណីត និងរចនាបថនៃសម័យបុរាណដ៏រុងរឿងមួយបែបថ្មីទៀត។ Jivapita Spa ផ្តល់ជូននូវការថែរក្សាសម្រស់ និងការព្យាបាលបន្ធូរអារម្មណ៍ជាច្រើនប្រភេទ សម្រាប់ទាំងអ្នកធ្វើដំណើរឆ្លងកាត់ ដែលជួយសម្រួលនូវភាពបន្ធូរភាពតានតឹង  ដោយការប្រើប្រាស់ផលិតផលស្ប៉ាទំនើបមានគុណភាព និងអ្នកព្យាបាលជំនាញដែលបានការទទួលការបណ្ដុះបណ្ដាលដ៏ត្រឹមត្រូវ និងស្តង់ដារ។ Jivapita ស៉្បាក៏ត្រូវបានបែងចែកជា៣ផ្នែកធំៗដូចជា៖

Jivapita Signature Massage

          Jivapita Signature Massage គឺជាការម៉ាស្សាបែបនិទានរឿងរ៉ាវនៃការធ្វើឱ្យជាសះស្បើយពីបុរាណ ដែលកើតឡើងពីតំបន់នានានៃពិភពលោក។ ដំណើរនីមួយៗចាប់ផ្តើមដោយការព្យាបាលដោយសំឡេង និងការប៉ះលើដងខ្លួន។ ដូច្នេះអ្នកនឹងទទួលបានអារម្មណ៍ស្រស់ស្រាយពីការម៉ាស្សាថ្នាក់ថ្នមដោយទន់ភ្លន់ពីអ្នកជំនាញស្ប៉ាដែលនឹងសម្រួលសរសៃរបស់អ្នកទៅតាមផ្នែកផ្សេងៗ ដោយការម៉ាស្សាបន្ធូរអារម្មណ៍បែបបាលី ការម៉ាស្សាដោយកាយវិការបង្កើនថាមពលបែបថៃ ការម៉ាស្សាចុចធ្ងន់បែបបូព៌ាជាដើម។

 

Deep Tissue Massage

          ការម៉ាស្សានេះត្រូវបានរចនាឡើងសម្រាប់លទ្ធផលព្យាបាលអតិបរមា ដោយប្រើកម្លាំងចុចមធ្យមទៅខ្លាំង ដើម្បីព្យាបាលក្រុមសាច់ដុំជាក់លាក់។ បច្ចេកទេសនេះជួយបន្ធូរការកន្ត្រាក់សាច់ដុំ ភាពតានតឹង និងជួយព្យាបាលរោគសញ្ញាដែលកើតឡើងដោយសារការឈឺចាប់នៅកន្លែងដដែលៗផងដែរ។

          Vitamin C, Oxyzmes Anti-Oxidant Facial ការព្យាបាលមួយបែបនេះត្រូវបានយកចិត្តទុកដាក់ដោយផ្ចិតផ្ចង់ដោយប្រើប្រាស់ Oxyzomes ដើម្បីផ្ដល់វីតាមីន C ជាមួយនឹងអាស៊ីត Hyaluronic ដែលជួយជួសជុល និងធ្វើឱ្យស្បែករលោង កាត់បន្ថយស្នាមជ្រួញ និងបង្កើនអុកស៊ីសែន និងទទួលបានលទ្ធផលស្បែកភ្លឺថ្លា និងវ័យក្មេងជាងវ័យ។

 

 


SUGGESTIONS