“Ode to Wonder” ប្រធានបទផ្តោតសំខាន់លើការភ្ជាប់ទំនាក់ទំនងរវាងអ្នកច្នៃម៉ូដ និងទស្សនិកជន
NEWS 9 hours agoនៅល្ងាចថ្ងៃទី២៥ កន្លងទៅថ្មីៗនេះ Phnom Penh Designers Week (PPDW) បានប្រកាសព័ត៌មានផ្លូវការពីការដើរបង្ហាញម៉ូដហ្វេហ្សិនសម្រាប់រដូវស្លឹកឈើជ្រុះ និងរដូវរងា 2025 នៅថ្ងៃទី០៦ ខែធ្នូ ស្ថិតនៅ Oakwood Premier Phnom Penh។
ខុសពីការដើរបង្ហាញម៉ូដហ្វេហ្សិនរាល់ដង “Ode to Wonder” គឺជា theme នៃប្រធានបទថ្មីដែលផ្តោតសំខាន់ទៅលើការភ្ជាប់ទំនាក់ទំនងរវាងអ្នកច្នៃម៉ូដ និងទស្សនិកជនបើកចិត្តទទូលយកនូវភាពចង់ដឹងចង់ឭ និងរឿងនិទានដ៏ទាក់ទាញដែលបង្កប់អត្ថន័យយ៉ាងជ្រាវជ្រៅជាមួយនឹងការរចនាច្នៃម៉ូដសម្លៀកបំពាក់នីមួយៗទៅតាមរដូវកាលផងដែរ។ ការដើរបង្ហាញម៉ូដហ្វេហ្សិននេះនឹងប្រព្រឹត្តឡើងចំនួនមួយថ្ងៃតែប៉ុណ្ណោះដែលបែងចែកជាពីរផ្នែក៖ ការដើរបង្ហាញម៉ូដឈុតសម្រាប់បុរសមកពីម៉ាក Drewe Taylor, Don Protasio និង Ambre Men។ រីឯការដើរបង្ហាញម៉ូដសម្រាប់នារីវិញមកពីម៉ាកដូចជា A.N.D, Semurian និង KIMS។
គួរបញ្ជាក់ផងដែរថា ព្រឹត្តិការណ៍នេះបានរៀបចំ និងឧបត្ថម្ភដោយ Fashion Lab, Oakwood Premier Phnom Penh, Minera TV និង SOVRIN Media៕