×

«​ព្រឹក្សា​-​Pre​uk S​a​»​ ​គោលដៅ​សម្រាក​លម្ហែ​ថ្មី​ក្បែរ​ជាយ​ក្រុងភ្នំពេញ​

TRAVEL & LIVING one year ago
 
 

            ក្នុងរយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​ ​តំបន់​ជាយក្រុង​ជុំវិញ​រាជធានី​ភ្នំពេញ​បាន​នឹង​កំពុង​ក្លាយ​ជាគោល​ដៅ​អភិវឌ្ឍន៍​ផ្នែក​ទេសចរណ៍​បែប​ធម្មជាតិ​កែច្នៃ​គួរ​ឱ្យ​កត់​សម្គាល់​។​ ​ដូចនេះ​ហើយ​ ​បានជា​យើង​ឃើញ​មាន​កំណើន​សួន​ក​ម្សាន្ត​បែប​ជាយក្រុង​រីក​ដុះដាល​ជាបន្តបន្ទាប់​ ​ដែល​ក្នុងចំណោម​នោះ​ ​មាន​វត្តមាន​ ​«​ព្រឹក្សា​-​Preuk Sa»​ ​ដែល​ជា​ភោ​ជនី​ដ្ឋា​ន​ ​និង​ទី​សម្រាក​លម្ហែ​ថ្មី​កំពុង​បង្ហាញខ្លួន​ ​បង្អួត​សម្រស់​ ​ក្នុង​សង្កាត់​ព្រែកឯង​ ​ខណ្ឌ​ច្បារអំពៅ​ ​ស្ថិត​លើ​ដង​វិថី​រោងចក្រ​ថៃ​ហ្គ័​រ​ (​ផ្លូវ​លេខ​១​១​៤​) ​ដែល​មហាជន​ភាគច្រើន​ធ្លាប់ស្គាល់​រួចមក​ហើយ​។​

            បើ​យើង​ធ្វើដំណើរ​ចេញពី​ភ្នំពេញ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១​ ​រហូតដល់​ដល់​ស្តុ​ប​ព្រែកឯង​ ​រួច​បទ​ស្តាំ​បន្ត​ដំណើរ​តាមផ្លូវ​លេខ​១​១​៤​ ​ប្រមាណ​ជា​៤​គីឡូម៉ែត្រ​ ​រហូត​ឃើញ​ស្លាកយីហោ​ ​ព្រឹក្សា​ ​នៅ​ខាងស្តាំ​ដៃ​ ​រួច​បន្ត​បត់​ចូល​តាម​ច្រក​នោះ​បន្តិច​នឹង​មកដល់​ទីតាំង​ភោជនីយដ្ឋាន​នេះ​នៅ​ខាងឆ្វេង​ដៃ​។​ ​បន្ត​ដំណើរ​ចូល​ទៅកាន់​បរិវេណ​ខាងក្នុង​ ​លោកអ្នក​នឹង​ចាប់អារម្មណ៍​ឃើញ​មាន​ផ្កា​ចម្រុះ​ពណ៌​នៅ​ក្នុង​សួនច្បារ​ ​កំពុង​រង់ចាំ​ទទួលស្វាគមន៍​រាល់​ភ្ញៀវ​ដែល​អញ្ជើញ​មកកាន់​ទីនេះ​។​ ​គ្រាន់តែ​ចូល​មកដល់​ខាងក្នុង​បន្តិច​ ​លោកអ្នក​នឹង​ចាប់អារម្មណ៍​ភ្លែត​ទៅ​នឹង​ការរៀបចំ​តុបតែង​ដេ​គ័​រ​នៅ​ទីនេះ​ ​ដែល​មើលទៅ​ស្រឡះ​ត្រជាក់​ភ្នែក​ ​សួន​ស្មៅ​បៃតង​ខ្ចី​ ​ជាមួយនឹង​កន្លែង​ស្អាត​ៗ​ដែល​អាច​ថត​ផ្តិត​យក​រូបភាព​ ​ជាពិសេស​ការ​ទទួល​យ៉ាង​កក់ក្តៅ​ពី​បុគ្គលិក​ហាង​។​

            បន្ត​ដំណើរ​ទៅកាន់​ក្យូ​ស​អង្គុយ​ ​យើង​កាន់តែ​ទទួល​បាន​អារម្មណ៍​ប្លែក​ ​និង​ចំណុច​ពិសេស​លេចធ្លោ​មួយ​ចំនួន​របស់​ភោជនីយដ្ឋាន​ ​ព្រឹក្សា​ ​ខុសប្លែក​ពី​ភោជនីយដ្ឋាន​ផ្សេងៗ​ដែល​កំពុង​ដំណើរការ​មាន​លក្ខណៈ​ប្រកួតប្រជែង​ជុំវិញ​ជាយ​ក្រុងភ្នំពេញ​។​ ​ក្រៅពី​មាន​ទីតាំង​អំណោយផល​ខ្យល់អាកាស​បរិសុទ្ធ​ ​ឆ្ងាយ​ពី​ភាព​អ៊ូអរ​ ​មិន​មានសំឡេង​រំខាន​ដោយ​រថយន្ត​ ​ស្រះ​ទឹក​លម្អ​ដោយ​ដើម​ឈូក​ ​និង​ត្រី​តូច​ធំ​ ​ហ៊ុមព័ទ្ធ​ដោយ​សួន​រុក្ខជាតិ​ពណ៌បៃតង​ចម្រុះ​ ​ជាពិសេស​ការរៀបចំ​ក្យូ​ស​ ​និង​ការរៀបចំ​កន្លែង​អង្គុយ​ផ្តល់​នូវ​ផាសុកភាព​ដល់​អតិថិជន​ ​ប្រៀប​ដូច​អង្គុយ​សម្រាក​នៅផ្ទះ​លម្ហែ​ផ្ទាល់ខ្លួន​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​នៅ​ទីនេះ​មាន​កន្លែង​អង្គុយ​ទទួលទាន​អាហារ​លក្ខណៈ​គ្រួសារ​ ​ក្រុម​ការងារ​ ​និង​លក្ខណៈ​ឯកជន​ក្រោមម្លប់​ដ៏​ត្រជាក់​ល្ហឹម​ជុំវិញ​មាត់ទឹក​។​

            ក្រៅពី​បរិយាកាស​ដ៏​មនោ​រម ​ចំពោះមុខ​ម្ហូប​វិញ​នៅ​ទីនេះ​ត្រូវ​បាន​ជ្រើសរើស​យ៉ាង​សម្រិតសម្រាំង​ ​និង​ច​ម្អិ​ន​យ៉ាង​យកចិត្តទុកដាក់​ដោយ​ចុងភៅ​ជំនាញ​ដែល​មាន​បទពិសោធន៍​ ​ជាពិសេស​ការ​ជ្រើសរើស​គ្រឿងផ្សំ​ ​ត្រី​ ​សាច់​ ​បន្លែ​ ​សុទ្ធ​សឹង​មានគុណ​ភាព​ ​ជា​ផលិតផល​ក្នុងស្រុក​ ​និង​មិន​ប៉ះពាល់​ដល់​សុខភាព​អ្នកទទួល​ទាន​ឡើយ​។​ ​ចំពោះមុខ​ម្ហូប​មាន​ជា​ជម្រើស​ច្រើន​ប្រភេទ​សម្រាប់​ភ្ញៀវ​ធ្វើការ​កុម្មង់ ​ដូចជា​មាន់​បំពង​បាយដំណើប​ ​ប្រហុក​អាំង​ជ្រុ​ញ​ ​ខ្យង​ចំហុយ​ខ្ទឹមស​ ​សាច់គោ​អាំង​ទឹក​ប្រហុក​ ​ត្រី​ដុត​អំបិល​ផ្ទាប់​ជាមួយ​នំបញ្ចុក​បន្លែស្រស់​ៗ​ ​រួម​ជាមួយ​មុខម្ហូប​ជា​ច្រើនមុខ​ទៀត​។​

            អង្គុយ​សម្រាក​លម្ហែ​ជាមួយ​ក្រុម​គ្រួសារ​ ​មិត្តភ័ក្តិ​ ​ឬ​មនុស្សជា​ទី​ស្រលាញ់​ ​ទទួលទាន​មុខម្ហូប​ដ៏​មានឱជារស​ ​អម​ដោយ​បរិយាកាស​ស្រស់ស្រាយ​ ​និង​សម្រស់​រុក្ខជាតិ​បៃតង​ខ្ចី​ ​ពិតជា​ធ្វើ​ឱ្យ​ការ​សម្រាក​លម្ហែ​នេះ​ពោរពេញ​ដោយ​អត្ថន័យ​ ​និង​ការ​ចងចាំ​ដ៏​ល្អ​មិន​អាច​បំភ្លេច​បាន​។​ ​គួរ​ជម្រាប​ដែរ​ថា​ ​ភោជនីយដ្ឋាន​ ​ព្រឹក្សា​ ​បើក​ទទួលស្វាគមន៍​ភ្ញៀវ​ជា​រៀងរាល់ថ្ងៃ​ ​ចាប់ពី​ម៉ោង​១​០​កន្លះ​ព្រឹក​ ​រហូតដល់​ម៉ោង​៥​ល្ងាច​៕​

Article by SOUNG SOKSAN


SUGGESTIONS