មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៥ នឹងប្រារព្ធរយៈពេល៦ថ្ងៃ
ENTERTAINMENT 12 hours agoនៅថ្ងៃទី ២៤ ខែមីនា មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ២០២៦ ត្រៀមខ្លួនរួចជាស្រេចក្នុងការចាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិប្រមាណជាង ១៥០ ចំណើងជើងភាពយន្តដោយឥតគិតថ្លៃ។ ផ្អែកលើព័ត៌មានជាក់ស្តែងរបស់បណ្តាញសង្គមផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជា ឬ Cambodia International Film Festival (CIFF) បានបង្ហាញឲ្យដឹងថា ការៀបចំមហោស្រពលើកទី១៥នេះ បានរៀបចំឡើងក្រោមប្រធានបទដ៏មានអត្ថន័យរូមមាន៖ “ដើមឈើនៃជីវិត” ដែលជានិមិត្តរូបនៃការលូតលាស់ និងការផ្សារភ្ជាប់គ្នារវាងមនុស្សជាតិ និងធម្មជាតិផងដែរ។ លើសពីនេះទៅទៀត ការរៀបចំព្រឹត្តិការណ៍ដ៏សំខាន់នេះក៏បានបញ្ចូលទៅក្នុងកម្មវិធីពិសេសៗបន្ថែមទៀតដូចជា៖ កម្មវិធីគោរពវិញ្ញាណក្ខន្ធលោកស្រី អ៊ួង កន្ធួក កម្មវិធីផែនដីដ៏ស្រស់បំព្រង ដែលផ្តោតលើជីវចម្រុះ និងចំណេះដឹងវប្បធម៌ជនជាតិដើមភាគតិច ការអបអរសាទរនៃទិវាវប្បធម៌ជនជាតិដើមភាគតិច និងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីផងដែរ។
គួរបញ្ជាក់ថា ទីតាំងដែលនឹងធ្វើការចាក់បញ្ចាំងខ្សែភាពយន្តជាតិ និងអន្តរជាតិមានដូចជា៖ សណ្ឋាគារ Rosewood, មជ្ឈមណ្ឌល Bophana, រោងភាពយន្ត Legend Exchange Square, វិទ្យាស្ថានបារាំង (IFC), រោងភាពយន្ត Sabay Cinema (Aeon 1), Cine Hub, CJCC/ RUPP, Open Air at Walk Street, AMCHAM និង Royal Academy។ CIFF នឹងធ្វើការចែកសំបុត្រជូនទស្សនិកជន ១ ម៉ោងមុនការបញ្ជាំងភាពយន្តនៅតាមបញ្ជារ CIFF នៅរោងភាពយន្តផ្ទាល់តែម្តង ដូច្នេះសូមកុំភ្លេចចូលរួមទាំងអស់គ្នាឲ្យបានច្រើនកុះករ៕