ស្ថិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នឹងរៀបចំកម្មវិធីពិធីបុណ្យជនជាតិដើមភាគតិច “ទឹក ដី ព្រៃឈើ” ដែលជាផ្នែមួយនៃកម្មវិធីផ្លូវការរបស់មហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី ១៥ (CIFF)។ ពិធីបុណ្យនេះ គឺជាការបង្ហាញពីអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចដែលប្រជាជនខ្មែរភាពច្រើនពុំទាន់ឈ្វេងយល់ច្បាស់ពីវប្បធម៌របស់ពួកគេនៅឡើយ។ នៅក្នុងកម្មវិធីនេះ ប្រិយមិត្តក៏ទទួលបាននូវបទពិសោធន៍ថ្មីៗជាច្រើនពីប្រពៃណីដ៏ពិសេស ការផ្សារភ្ជាប់ផ្នែកស្មារតីដ៏រឹងមាំ សិល្បៈជនជាតិដើមភាគតិច តន្ត្រី ម្ហូបអាហារប្រពៃណី សម្លៀកបំពាក់ និងក្រណាត់ ឧបករណ៍តន្ត្រី ល្បែងប្រពៃណី ការជួបជុំជជែកនៅក្នុងភូមិស្រាពាង ពិធីសែនប្រពៃណី និងការនិទានរឿង។ ពិធីបុណ្យនេះក៏នឹងមានការចាក់បញ្ចាំងភាពយន្តរឿងរ៉ាវជនជាតិដើមភាគតិចមកពីជុំវិញពិភពលោក ការតាំងពិព័រណ៍រូបភាព ការចាក់ស្ដាប់សំឡេងព្រៃប្រឹក្សា ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ជនជាតិដើមភាគតិច និងការបង្ហាញផ្ទាល់អំពីសិប្បកម្មប្រពៃណី ដូចជាការតម្បាញ គូសគំនូរ និងសិល្បៈហត្ថកម្មនានាផងដែរ។ គួរបញ្ជាក់ផងដែរថា ប្រិយមិត្តអាចចូលរួមពិធីបុណ្យជនជាតិដើមភាគតិចបានដោយសេរីចាប់ផ្តើមពីម៉ោង ១:00 រសៀលរហូតដល់ ៩:00យប់ផងដែរ៕