×

​“​កា​រលេច​ត្រដែត​ឡើងវិញ​” ​ជា​ប្រធាន​បទ​បង្ហាញ​អំពី​ការ​តាំង​ពិព័រណ៍​ដ៏​សំខាន់​

NEWS 4 hours ago
 
 

          ​នៅ​រសៀល​ថ្ងៃសៅរ៍​ ​ទី​៣​១​ ​ឆ្នាំ​២​០​២​៦​ ​ខាងមុខនេះ​ ​ស្ថិតនៅ​សារ​ម​ន្ទី​ព្រះស្រី​ឦសាន​វរ្ម័ន​ ​ពិព័រណ៍​មិន​អ​ចិន្ត្រៃយ៍ (​ច្រក​ចូល​ផ្លូវ​១​០​២​) ​នឹង​មាន​ការរៀបចំ​បទ​បង្ហាញ​ពី​ការ​តាំង​ពិព័រណ៍​ដ៏​ទាក់ទាញ​មួយ​ក្រោម​ប្រធាន​បទ​ ​កា​រលេច​ត្រដែត​ឡើងវិញ​ ​៖​ ​ការ​បាត់បង់​ ​និង​រក​ឃើញ​ឡើងវិញ​នូវ​គំនូរ​ ​ក្នុង​ព្រះវិហារ​ព្រះកែវមរកត​»​ ​។​ ​ការ​ប្រារព្ធ​ការ​តាំង​ពិព័រណ៍​នេះ​នឹង​ផ្តល់ឲ្យ​អ្នកចូលរួម​បាន​ឈ្វេងយល់​នូវ​ចំណេះ​ដឹង​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរ​ ​ក៏ដូចជា​បង្ហាញ​ពី​ការ​រក​ឃើញ​ឡើងវិញ​នូវ​គំនូរ​ ​ក្នុង​ព្រះវិហារ​ព្រះកែវមរកត​ ​ដែល​ធ្លាប់​ត្រូវ​បាន​គេ​ជឿ​ថា​បាន​បាត់បង់​ជា​រៀង​រហូត​ទៅ​ហើយ​ ​ដោយសារ​ភាព​ចលាចល​នៃ​ប្រវត្តិសាស្ត្រ​ ​ដោយមាន​ការ​តាំង​បង្ហាញ​អំពី​វត្ថុបុរាណ​ ​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ ​សាស្ត្រាស្លឹករឹត​ដ៏​ក​ម្រ ​និង​បទពិសោធន៍​អន្តរ​កម្ម​។​ ​មិន​ត្រឹម​តែប៉ុណ្ណោះ​ ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​នេះ​ ​នឹង​មាន​ការចូលរួម​ធ្វើជា​ម​គ្គុទេ្ទ​ស​ក៍ ​ដោយ​លោក​ ​ហ៊ុយ​ ​ហុង​រី​ ​ប្រធាន​ផ្នែក​ ​សារមន្ទីរ​ ​ស​.​ស​.​រ​ ​និង​ ​លោក​ ​ហុង​ ​ហ័រ​ ​អនុប្រធាន​ផ្នែក​ ​សារមន្ទីរ​ ​ស​.​ស​.​រ​ ​ផង​ដែរ​។​

         គួរ​បញ្ជាក់​ផង​ដែរ​ថា​ ​ការ​ធ្វើ​បទ​បង្ហាញ​នេះ​ ​អាច​ចូលរួម​បាន​ដោយសេរី​ ​នឹង​ត្រូវ​ប្រារព្ធ​ឡើងជា​ពីរ​ភាសា​ដែល​តម្រូវ​ឲ្យ​ធ្វើការ​កក់​កន្លែង​តាមរយៈ​តំណ​រ​ភ្ជាប់​ដូច​ខាងក្រោម​៖​
         ​សម្រាប់​ភាសាខ្មែរ​៖​ ​លោក​ ​ហ៊ុយ​ ​ហុង​រី​ (​៤​:​០​០​ ​រសៀល​) ​
https://forms.gle/7fSZiRyNLSPmVSiP6
​         សម្រាប់​ភាសា​អង់គ្លេស​៖​ ​លោក​ ​ហុង​ ​ហ័រ​ (​៣​:​០​០​ ​រសៀល​)  ​https://forms.gle/dDsCrADK1cyLHNz46 

Article by Sivly Pan (Emily Siv)


SUGGESTIONS