×

Raffle​s ​Hotel​ ​L​e​ ​Royal​ ​ត្រៀម​ស្វាគមន៍​ប្រារព្ធ​ថ្ងៃ​ទិវា​មាតា​ខាងមុខនេះ​

NEWS 7 days ago
 
 

          ​ថ្ងៃ​ទិវា​មាតា​កៀក​ជិត​មកដល់​ ​សូវ​រី​ន​ ​ជឿ​ថា​ប្រិយ​មិត្ត​របស់យើង​មួយ​ចំនួន​ពុំទាន់​មាន​គម្រោង​ ​ឬ​រៀបចំ​កម្មវិធី​ពិសេស​ៗ​សម្រាប់​អ្នកម្តាយ​នៅឡើយ​ទេ​។​ ​ដូច្នេះ​ជាមួយនឹង​ ​សូវ​រី​ន​ ​ថ្ងៃនេះ​នឹង​នាំ​ប្រិយ​មិត្ត​ពី​កម្មវិធី​មួយ​ចំនួន​ដែល​ជា​ការរៀបចំ​ពី​ ​Raffle​s ​Hotel​ ​L​e​ ​Royal​ ​សម្រាប់​ថ្ងៃ​ដ៏​ពិសេស​នេះ​ផង​ដែរ​។​

          ​ការរៀបចំ​កន្ត្រក​ផ្កា​ ​និង​ការ​ទទួលទាន​តែ​ពេលរសៀល​
​ជាមួយនឹង​ការ​បង្កើត​អនុ​ស្សា​វ​រី​យ៍​ដ៏​ផ្អែមល្ហែម​ជាមួយនឹង​អ្នកម្តាយ​ជា​ទីស្រឡាញ់​ ​Raffle​s ​បាន​រៀបចំ​វគ្គសិក្សា​ពី​ការរៀបចំ​កន្ត្រក​ផ្កា​ ​និង​ការ​ទទួលទាន​អាហារសម្រន់​ពេលរសៀល​យ៉ាង​សម្បូរ​បែប​។​ ​កម្មវិធី​នេះ​នឹង​ផ្តល់​ជូន​នូវ​ផ្កា​ស្រស់​ ​និង​ស​ម្ភារៈ​ចាំបាច់​មួយ​ចំនួន​ដែល​ជា​ការណែនាំ​បច្ចេកទេស​ផ្ទាល់​ពី​អ្នកជំនាញ​ ​ដើម្បី​ឱ្យ​អ្នក​ ​និង​មនុស្សជា​ទីស្រឡាញ់​អាច​បង្កើត​ស្នាដៃ​ដ៏​ស្រស់​ស្អាត​ដោយខ្លួនឯង​។​ ​កម្មវិធីសិក្សា​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃសៅរ៍​ ​ទី​៩​ ​ខែ​ឧសភា​ ​ចាប់ពី​ម៉ោង​ ​២​:​០​០​ ​រសៀល​ ​ដល់​ ​៥​:​០​០​ ​ល្ងាច​ ​នៅ​បន្ទប់​ J​as​m​in​ ​ក្នុង​តម្លៃ​ត្រឹមតែ​ ​៣​៨​ ​ដុល្លារ​សុទ្ធ​ ​សម្រាប់​អ្នកម្តាយ​ ​និង​កូន​ៗ​។

          ​ការ​ទទួល​អាហារ​ឈ្ងុយឆ្ងាញ់​ស្ថិតនៅ​ភោជនីយដ្ឋាន​ ​L​e​ ​P​h​no​m
​ក្នុង​ឱកាស​ទិវា​មាតា​ដ៏​វិសេសវិសាល​នេះ​ ​ភោជនីយដ្ឋាន​ ​L​e​ ​P​h​no​m​ 1929 ​ស្វាគមន៍​ភ្ញៀវ​ជាតិ​ ​និង​អន្តរជាតិ​មក​ជួបជុំ​ក្រុម​គ្រួសារ​ ​ដើម្បី​ផ្តល់​ភាព​កក់ក្តៅ​ ​និង​ក្តី​ស្រឡាញ់​ជូន​អ្នកម្តាយ​តាមរយៈ​ការ​ទទួលទាន​អាហារ​ថ្ងៃត្រង់​បែប​ B​run​c​h​ ​យ៉ាង​ប្រណីត​។​ ​រាល់​មុខម្ហូប​នីមួយៗ​ត្រូវ​បាន​ច​ម្អិ​ន​យ៉ាង​សម្រិតសម្រាំង​បំផុត​ ​ដើម្បី​ឆ្លុះបញ្ចាំង​ពី​សេចក្តី​ស្រឡាញ់​ ​និង​ការ​យកចិត្តទុកដាក់​ដែល​អ្នកម្តាយ​តែងតែ​ផ្តល់​ឱ្យ​គ្រប់ពេល​វេលា​។​ ​កម្មវិធី​នេះ​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​១​០​ ​ខែ​ឧសភា​ ​ឆ្នាំ​២​០​២​៦​ ​ចាប់ពី​ម៉ោង​ ​១​១​:​០​០​ ​ព្រឹក​ ​ដល់​ ​៣​:​០​០​ ​រសៀល​ ​ក្នុង​តម្លៃ​ ​៥​៨​++ ​ដុល្លារ​ក្នុង​ម្នាក់​ ​ហើយ​លោកអ្នក​ក៏​អាច​បន្ថែម​កញ្ចប់​ភេសជ្ជៈ​ដោយ​មិនកំណត់​ក្នុង​តម្លៃ​ ​៤​៨​++ ​ដុល្លារ​ផង​ដែរ​។​

          ​ការរៀបចំ​បាច់​ផ្កា​សម្រាប់​ទិវា​មាតា​ ​ដោយ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​
​បង្ហាញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ជ្រាលជ្រៅ​តាមរយៈ​ការរៀបចំ​បាច់​ផ្កា​ដ៏​មាន​អត្ថន័យ​ ​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​យ៉ាង​ប្រណីត​ដោយ​សណ្ឋាគារ​ ​Raffle​s ​Hotel​ ​L​e​ ​Royal​។​ ​រាល់​បាច់​ផ្កា​ទាំងអស់​នឹង​ត្រូវ​ដឹកជញ្ជូន​យ៉ាង​មាន​ភាព​ប្រណីត​ដល់​អ្នកម្តាយ​ដោយ​ផ្ទាល់​ពី​បុគ្គលិក​ដ៏​ជំនាញ​បម្រើ​សេវាកម្ម​ ​But​l​e​r ​របស់​ ​Raffle​s ​ផ្ទាល់​។​ ​ប្រិយ​មិត្ត​នឹង​ទទួល​បាន​តម្លៃ​ពិសេស​ត្រឹមតែ​ ​៧​៥​ ​ដុល្លារ​ ​សម្រាប់​ការ​កក់​ចាប់ពី​ថ្ងៃ​ទី​ ​២​៩​ ​មេសា​ ​ដល់​ ​៦​ ​ឧសភា​ ​រីឯ​តម្លៃ​ធម្មតា​ ​៩​០​ ​ដុល្លារ​សម្រាប់​ការ​កក់​ចាប់ពី​ថ្ងៃ​ទី​ ​៧​ ​ដល់​ ​៩​ ​ឧសភា​ ​ផង​ដែរ​៕


SUGGESTIONS